និស្សិត ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ ត្រូវ​សិក្សា​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ ដើម្បី​ទុន​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​

ភ្នំពេញ: លោក សាយ សំ​អាល់ បាន​ណែនាំ​ឲ្យ​និស្សិត ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ត្រូវ​សិក្សា ស្វែងយល់​នូវ​អ្វី​ដែលជា​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ ពី​ប្រទេស​គេ (​វៀតណាម និង​ថៃ​) យកមក​ច្នៃប្រឌិត​រួមគ្នា ហើយ​ធ្វើ​ការងារ​រួមគ្នា បង្កើត​នូវ​អ្វីដែល​ថ្មី​ឡើងមក ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ​។​

​នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ជួប​សំណេះសំណាល​ជាមួយ​និស្សិត ដេ​ប៉ា​តឺ​ម៉​ង់​សិក្សា​អន្តរជាតិ នៃ​សកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដែល​នឹងត្រូវ​ចេញទៅ​ទស្សនកិច្ច​សិក្សា​នៅ​សាធារណរដ្ឋ​សង្គមនិយម វៀតណាម និង​ព្រះរាជាណាចក្រ​ថៃ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៥​ខាងមុខនេះ​។​

​មានប្រសាសន៍​សំណេះសំណាល​ទៅកាន់​ប្អូនៗ​និស្សិត លោក​រដ្ឋមន្ត្រី បាន​ផ្តាំផ្ញើ​ដល់​ប្អូនៗ​ធ្វើយ៉ាងណា​ត្រូវ​ចេះ​ត្រិះរិះ​ពិចារណា ហើយ​សិក្សា ស្វែងយល់​នូវ​អ្វី​ដែលជា​ចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​ពី​ប្រទេស​គេ​យកមក​ច្នៃប្រឌិត​រួមគ្នា ហើយ​ធ្វើ​ការងារ​រួមគ្នា បង្កើត​នូវ​អ្វីដែល​ថ្មី​ឡើងមក ដែល​នេះ គឺជា​ការរួមចំណែក​ដ៏​សំខាន់ ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ព្រោះថា ទៅ​ថ្ងៃមុខ​ប្អូនៗ​នេះហើយ គឺជា​សសរទ្រូង​របស់​ជាតិ​មាតុភូមិ ដូចនេះ​ប្រសិនបើ​ប្អូនៗ គ្រប់គ្នា រឹងមាំ និង​ក្លាយជា​ធនធាន​ដ៏​មានតម្លៃ សម្រាប់​ប្រទេស នោះ​កម្ពុជា​យើង​ប្រាកដជា​នឹង​រីកចម្រើន​កាន់តែ​ឆាប់ រហ័ស​មួយកម្រិត​ថែមទៀត​៕​