គន្លឹះថែរក្សាសក់ ៦ យ៉ាងធ្វើឱ្យសក់ទន់រលោង

ការ មា នស ក់ស្អា​តទ​ន់រលើប​រលោង​តាម​បែប​ធម្ម​ជាតិ​ គឺ​ជា​អ្វីៗ​ដែល​មនុស្ស​គ្រប់​គ្នា​ប្រាថ្នា​ចង់​បាន​។ គុណ​ភាព​នៃ​សក់​នេះ​ មិន​ត្រឹម​តែ​ ​បង្ហាញ​នូវ​ភាព​ស្រស់​ស្អាត​ប៉ុណ្ណោះ​ទេ ​វា​ក៏​បង្ហាញ​នូវ​ចរិត​លក្ខណៈ​បញ្ជាក់​ថា​អ្នក​ជា​​មនុស្ស​ប្រភេទ​ណា​ផង​ដែរ​។ ខាង​ក្រោម​នេះ​​គឺជា​គន្លឹះ​ថែ​ទាំ​សក់​បែប​ធម្ម​ជាតិ​ដ៏​អស្ចារ្យ​ ដែល​នឹង​ជួយ​អ្នក​ក្នុង​ការ​រក្សា​សក់​របស់​អ្នក​ឱ្យ​ទន់​រលោង​ និង​មាន​សុខ​ភាព​ល្អ​។
គន្លឹះថែរក្សាសក់ ៦ យ៉ាងធ្វើឱ្យសក់ទន់រលោង

អ​នុវត្ដ​ឱ្យ​ខ្ជាប់​ខ្ជួន​ទៅ​នឹង​ទម្លាប់​រស់​នៅ​ដើម្បី​សុខ​ភា​ព​ និង​របប​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម​៖ ជា​និច្ច​កាល​​ សូម​ព្យា​យាម​រក្សា​របៀប​រស់​នៅ​ប្រកប​ដោយ​សុខ​ភាព​ល្អ​ និង​របប​អា​ហា​រ​សម្បូរ​សារ​ធាតុ​ចិញ្ចឹម​។ សូម​ចៀស​វាង នូវ​អា​ហារ​ និង​សារ​ធាតុ​មួយ​ចំ​នួន​ដូច​​ជា ​​អា​ហារ​ដែល​បណ្ដាល​ឱ្យ​ប៉ះ​ពាល់​ដល់​សុខ​ភាព​ ឬ​ការ​ជក់​បារី​។ល។ ពី​ព្រោះ​វ​ត្ថុ​ធាតុ​ទាំង​អស់​នេះ​វា​នឹង​បង្ហាញ​ត្រ​ឡប់​ទៅ​លើ​សក់​របស់​អ្នក​វិញ​។ សូម​ពិ​សា​ទឹក​ឱ្យ​បាន​ច្រើន ​និង​រួម​បញ្ចូល​នូវ​ជាតិ​ប្រូ​តេ​អ៊ីន​ឱ្យ​បាន​ច្រើន​ទៅ​ក្នុង​របប​អា​ហារ​របស់​អ្នក​ផង​ដែរ​។ ប្រ​ភេទ​អា​ហារ​ ដែល​ជា​ប្រ​ភព​ នៃ​ជាតិ​ប្រូ​តេ​អ៊ីន​ច្រើន ​ដែល​លោ​ក​អ្នក​អាច​យក​មក​ទទួល​ទាន​រួម​មាន​ដូច​ជា ​សាច់​សត្វ​ ស៊ុត ​និង​សណ្ដែក​។ ម្យ៉ាង​ទៀត​ វី​តា​មីន​ A ក៏​មាន​ប្រ​សិទ្ធ​ភាព​ក្នុង​ការ​លើក​កម្ពស់​ការ​លូត​លា​ស់​រ​បស់​សក់​ផង​ដែរ ​ដូ​ច្នេះ​សូម​ទទួល​ទាន​អាហារ​ ដែល​សម្បូរ​វី​តា​មីន​A ​ឱ្យ​បាន​ច្រើន​។ អ្នក​អាច​ទ​ទួល​បាន​​នូវ​ជាតិ​វី​តា​មីន ​A ​ពី​កា​រ៉ុ​ត ​និង​ប្រ​ភេទ​បន្លែ​ស្លឹក​ពណ៌​បៃ​តង​។
ចៀស​វាង​ប្រើ​ផលិត​ផល​គឺ​មី​ មក​ប្ដូរ​ម៉ូត​សក់ ​និង​ព្យា​បាល​ស​ក់​៖ សូម​កុំ​ព្យា​បាល​សក់​របស់​អ្នក​ជាមួយ​នឹង​សារ​ធាតុ​គី​មី​ ពី​ព្រោះ​សារ​ធាតុ​នេះ​នឹ​ង​បង្អាក់​ការ​លូត​លាស់​របស់​សក់​នៅ​ពេល​ក្រោយ​។ ប្រ​សិន​បើ​មាន​បញ្ហា​អ្វី​មួយ​កើត​មាន​ចំពោះ​សក់​របស់​អ្នក​ សូម​ព្យា​យាម​ដោះ​ស្រាយ​វា ​ដោយ​ប្រើ​ម​ធ្យោ​បាយ​ធម្ម​ជាតិ​។ វិ​ធី​សាស្រ្ដ​បែប​ធម្ម​ជាតិ​នេះ​ នឹង​ជួ​យ​អ្នក​ដើម្បី​រក្សា​នូវ​សម្រស់​ធម្ម​ជាតិ​នៃ​សក់​របស់​អ្នក​បាន​រយៈ​ពេល​យូរ​។ ដូ​ច្នេះ ​គន្លឹះ​ថែ​រក្សា​សក់​ធម្ម​ជា​តិ​ដ៏​ប្រសើរ​បំ​ផុត​មួយ ​ពិត​ជា​ជួយ​ឱ្យ​អ្នក​ចៀស​ផុត​ផលិត​ផល​គ្រោះ​ថ្នាក់​ មាន​ផ្ទុក​សារ​ធាតុ​គី​មី ​ដែល​ប៉ះ​ពាល់​ដល់​ដំ​ណើរ​ការ ​នៃ​ការ​លូត​លាស់​សក់​បែប​ធម្ម​ជាតិ​។
ប្រើថ្នាំអប់សក់បែបធម្មជាតិ៖ ប្រសិនបើអ្នកមានសក់ខូច ឬសក់ស្ងួត សូមប្រើទឹកដោះខាប់ ឬប្រទាលកន្ទុយក្រពើជាថ្នាំអប់សក់។ សារធាតុនៅក្នុងផលិតផលធម្មជាតិទាំងនេះ និងជួយកាត់បន្ថយភាពស្រួយនៃសក់ ព្រម​ទាំង​នាំ​មក​នូវ​ភាព​ទន់​រលើប​រលោង​ដល់​សក់​ទៀត​ផង​។
ថែ​រក្សា​ស្បែក​ក្បាល​របស់​អ្នក​កុំ​ឱ្យ​មាន​ខ្លាញ់​ច្រើន​៖ ស្រប​ពេល ​វា​ជា​ការ​ពិ​ត​ដែល​ថា​ អ្នក​គួរ​កក់​សម្អាត​សក់​សម្អាត​ឱ្យ​បាន​ញឹក​ញាប់​នោះ ​ វា​ក៏​ជា​រឿង​មិន​ល្អ​ផង​ដែរ​ ក្នុង​ការ​ដែល​អ្នក​កក់​សក់​រាល់​ថ្ងៃ ​ពីព្រោះទង្វើនេះអាចជម្រុះចោលនូវខ្លាញ់ធម្មជាតិ ដែលមានសារៈសំខាន់សម្រាប់ការលូតលាស់របស់អ្នកប្រកបដោយសុខភាពល្អ។ ទោះបីជាអ្នកមានអារម្មណ៍ថា អ្នកចង់ជម្រះចោលជាតិខ្លាញ់ឱ្យបានកាន់តែច្រើន ពី​សក់​​របស់​អ្នក ​ព្រម​ទាំ​ងភាព​កខ្វក់​ និង​ធូ​លី​ក៏​ដោយ ​អ្នក​ក៏​គួរ​តែ​រក្សា​ចន្លោះ​នៃ​ការ​កក់​សម្អាត​ស​ក់​រយៈ​ពេបីថ្ងៃម្ដង ឬ៧​ថ្ងៃ​ម្ដង ​អា​ស្រ័យ​ទៅ​លើត​ម្រូវ​​ការ​ចាំ​បាច់​របស់​អ្នក​។
ស្វែង​រក​ប្រ​ភេទ​សា​ប៊ូ​កក់​សក់ ​ឬ​ថ្នាំ​អប់​សក់​ ដែល​ត្រូវ​នឹង​សក់​របស់​អ្នក​៖  ការ​ប្រើ​​សាប៊ូ​កក់​ស​ក់ និ​ង​ថ្នាំអប់​សក់ ​ដែល​ត្រូវ​នឹង​ប្រភេទ​សក់​របស់​អ្នក​ គឺ​ជា​ការ​ចាំ​បាច់​ដើម្បី​ឱ្យ​សក់​មាន​សុខ​ភាព​ល្អ​។ ​ផ្ដល់​ពេល​វេលា​ឱ្យ​ខ្លួន​ឯង​ក្នុង​ការ​រិះ​រក​នូវ​ផលិត​ផល​ប្រភេទ​ណា​មួយ ​ដែល​ប្រ​សើរ​សម្រាប់​អ្នក​ ហើយ​ប្រើ​ប្រាស់​ និង​អ​នុ​វត្ដ​វា​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​។​​​​​ចៀស​វាង​ការ​សិត​សក់​ពេល​សក់​សើម​៖ សូម​ចៀស​វាង​ការ​សិត​សក់​ពេល​សក់​សើ​ម ​ពី​ព្រោះ​ការ​ធ្វើ​ដូ​ច្នេះ​អាច​ធ្វើ​ឱ្យ​សក់​របស់​អ្នក​បែក​ចុង​យ៉ាង​ងាយ​ ហើយ​ម្យ៉ាង​ទៀត​គួរ​កុំ​ព្យា​យាម​ប្រើ​នូវ​ឧ​ប​ករណ៍​ផ្លុំ​សម្ងួត​សក់​អី​។ សូម​ទុក​ពេល​សក់​របស់​អ្នក​ស្ងួត​ទៅ​ឯក​ឯ​ង ​ជា​ពិសេស​នៅ​រ​ដូវ​ក្ដៅ​៕​អត្ថបទ៖ ដេវីដ
Source: onlymyhealth