Ibrahimovic បន្ត​ឈ្នះ​បាល់​មាស​ពី​ប្រទេស​ខ្លួន

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ស៊ុយអែត​ Zlatan Ibrahimovic លេងនៅក្លិបបារាំង​ Paris Saint-Germain (PSG) បាន​ទទួល​​ពាន​រង្វាន់​បាល់​មាស ​ក្នុង​​​កម្មវិធី​កីឡាករ​បាល់ទាត់​លំដាប់​កំពូល​ប្រចាំ​ឆ្នាំ​របស់​ប្រទេស​ ស៊ុយអែត រួម​ជាមួយ​ជ័យលាភី​អ្នក​ចាំ​ទី​ ជន​ជាតិ​ស៊ុយអ៊ែត​គឺ​កីឡាការិនី​ Hedvig Lindah សម្រាប់​ពាន​រង្វាន់​បាល់​ពេជ្រ​ផង​ដែរ​ នា​ថ្ងៃ​អង្គារ​នេះ​។

Zlatan-Ibrahimovic

ពាន​រង្វាន់​ទាំង​ពីរ​នេះ​ត្រូវ​បាន​ប្រគល់​ដល់​កីឡាករ​សញ្ជាតិ​ស៊ុយអែត​ ជា​រៀង​រាល់​ឆ្នាំ​សម្រាប់​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​របស់​ពួក​គេ​នៅ​លើ ​ទីលាន​បាល់ទាត់​។

​​Zlatan Ibrahimovic ​គឺ​ជា​ខ្សែ​ប្រយុទ្ធ​លំដាប់​កំពូល​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ប្រទេស​និង​ បាន​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​បំផុត​របស់ក្លិប PSG កាល​ពី​ខែ​មុន​ផង​ដែរ​។

ការ​ទទួល​ពានបាល់​មាស​របស់កីឡាករ​កម្ពស់​ខ្ពស់រូបនេះ​ គឺ​ជា​លើក ១០​ ​ហើយ​សរុប​ចាប់​តាំង​​ពី​ឆ្នាំ​ ២០០៥ មក​។​

សូម​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រគល់​ពាន​រង្វាន់​កីឡាករ​ឆ្នើម​នេះ​ ក៏​មាន​វត្តមាន​អតីត​កីឡាករ​បាល់ទាត់​ លោក Luis Figo សញ្ជាតិ​ព័រទុយហ្គាល់​ ជា​អ្នក​ប្រគល់​បាល់​មាស​ ខណៈរូប​លោក​បាន​រៀបការ​ជា​មួយ​ភរិយា​ដែល​ជា​ជន​ជាតិ​ស៊ុយអែត​​៕