​តាម​ចាប់​មេ​ខ្លោង​សម្លាប់​មនុស្ស​ច្រក​បាវ​ដល់​ខេត្ត​មណ្ឌល​គិរី​

ខេត្ត​ត្បូង​ឃ្មុំ ៖ មេ​ខ្លោង​ធំ​ក្នុង​ករណី​ឃាត​កម្ម​សម្លាប់​មិត្ត​ភក្តិ​ប្លន់​យក​ម៉ូតូ​ធុន​C125 ស៊េរី២០១៤ មួយ​គ្រឿង​រួច​យក​សពច្រក​ការុង​ដឹក​តាម​គោ​យន្ត​យក​ទៅ​ប្លុង​ទម្លាក់​ចោល​ក្នុង​ព្រៃ​នៅ​ក្នុង​ទឹក​ដី​ស្រុក​មេមត់​ ត្រូវ​បាន​សមត្ថ​កិច្ច​បញ្ជូន​ទៅ​មក​សាលា​ដំបូង​ខេត្ត​ហើយនៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ នេះ​ដើម្បី​វិនិ​ច្ឆ័យ​ទោស​ទៅ​តាម​ច្បាប់​ ។

​អធិការ​នគរ​បាល​ស្រុក​មេមត់​ លោក​វរ​សេនីយ៍​ត្រី​ ហុង​ គឹម​ហឿន បន្តថា បន្ទាប់​មក​រូប​លោក​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ត្បូង​ឃ្មុំ​ហើយ​ត្រូវ​បាន​លោក​ឈិត វិនា ចៅ​ក្រម​ស៊ើប​សួរ​បាន​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់​ខ្លួន​លេខ​០៥ ឈ្មោះ​សុខមាន​ជាប់​ចោទ​ពី​បទ​ឃាត​កម្ម​គិត​ទុក​ជាមុន​ និង​បទ​ចាត់​ចែង​ឱ្យ​ប្រើ​ប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្ត​ទៅ​ភូមិ​ត្បូង​វត្ត​ ឃុំ​មេមត់​ ស្រុក​មេមត់ កាល​ពី​ថ្ងៃ​ទី​២៨ សីហា ២០១៥។

​​សមត្ថ​កិច្ច​បាន​ស្រាវ​ជ្រាវ​ដឹង​ថា មេ​ខ្លោង​រូប​នេះ​បាន​រត់ទៅ​លាក់​ខ្លួន​នៅ​ភូមិ​ពូទិល ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌល​គិរី​ក្រោម​កិច្ច​សហការ​ជាមួយ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​មណ្ឌល​គិរី​នៅ​ថ្ងៃ​ទី​៩ វិច្ឆិកា ២០១៥ ជន​នេះ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ពេល​រត់​ទៅ​សម្ងំ​លាក់​ខ្លួន​ធ្វើ​ជា​កម្មករ​យាម​ចំការ​កៅ​ស៊ូ​ឱ្យ​គេ​។

មេ​ខ្លោង​រូប​នេះ​កន្លង​មក​ធ្លាប់​បាន​ដឹក​នាំ​បក្ស​ពួក​ធ្វើ​សកម្ម​ភាព​បទ​ល្មើស​ជា​ច្រើន​លើក​ក្នុង​ស្រុក​​មេមត់​ ៕