នារី​វ័យក្មេង​ស្រស់​ស្អាតម្នាក់​សង្ស័យ​បែក​ថ្នាំ​ដើរ​​ច្រៀងរាំ​​តាម​ផ្លូវ​បង្ក​ការ​ភ្ញាក់ផ្អើល​

​រាជ​ធានី​ភ្នំពេញ ៖ តាម​សេចក្តី​រាយ​ការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ​​មុន​នេះ​បន្តិច ​​គេ​ឃើញ​នារី​វ័យ​ក្មេង​ស្រស់​​ស្អាត​ម្នាក់ ​បាន​ចុះ​ពី​លើ​រថយន្ត​តាក់​ស៊ីមួយគ្រឿង​ មិនស្គាល់ម៉ាក ​នៅ​ចំណុច​​ស្តុបចំការ​មន ​ក្នុង​សង្កាក់ទន្លេបាសាក់ ខណ្ឌ​ចំការ​មន ។

ប្រភព​បន្ត​ថា នារីវ័យ​ក្មេង​រូប​នេះ ​​មិនត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណនោះទេ ​អាយុ​ប្រហែល​ជា​២០ឆ្នាំ ​ពាក់អាវ​ពណ៌​ខៀវ ​ស្លៀក​ខោខូប៊ូយ​​​ខ្លី​ពណ៌​ស ​​​​ក្នុង​ដៃ​មាន​កាន់​ទូរស័ព្ទ​មួយគ្រឿង បន្ទាប់​ពី​ចុះ​ពី​លើ​រថយន្ត​​ ​ក៏​​​មក​​​​អង្គុយកៅអី​​ក្រោម​ឆត្រ​ក្បែរ​គោលដៅ​របស់​​ប៉ូលិស​ចរាចរ​ ហើយ​ក៏​ក្រោក​​ដើរ​​តាម​មហា​វិថី​ព្រះនរោត្តមឆ្ពោះ​ទៅ​​វិមាន​ឯករាជ្យ ​ដោយ​​​​​​​​​ដើរ​បណ្តើរស្រែក​ច្រៀងបណ្តើរ​ រាំ​​បណ្តើរ​ យ៉ាង​សប្បាយរីក​រាយ​ឥតខ្វល់ ​​​​​​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នក​ដំណើរ​នៅ​តាម​ផ្លូវ​នា​រសៀល​ថ្ងៃទី​១០ វិច្ឆិកា នេះ សង្ស័យ​បែក​ថ្នាំ  ៕