ម៉ូតូ ២០០ គ្រឿង ដឹកឈើ​ប្រណិត​ដូច​ហែ​កឋិន​ទៅ​វៀតណាម

Sanofi

​ម៉ូតូ​ប្រហែល​ជាង ២០០ គ្រឿង បាន​ដឹកជញ្ជូន​ឈើប្រណិត​ដូច​ដង្ហែ​បុណ្យកឋិន​ក្នុង​ថ្ងៃបុណ្យ​ឯករាជ្យ​ជាតិ​នា​ព្រឹក​ព្រលឹម​ថ្ងៃទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ ចាកចេញ​តាមផ្លូវ​ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស តាម​ច្រក​ផា​តាម ឬ ច្រក​អូរ​សា​ថី ច្រក​តា​ង៉ា និង ច្រក​ភូមិ​ចង ខេត្តរតនគិរី ទៅ​លក់​នៅ​ប្រទេស​វៀតណាម ។


​លោក ឆាយ ធី ប្រធាន​អាដហុក​ប្រចាំខេត្ត​រតនគីរី​បានបញ្ជាក់​ប្រាប់ថា ការដឹកជញ្ជូន​ឈើ​នេះ មាន​ម៉ូតូ​ប្រហែលជា ២០០​គ្រឿង គឺមាន​សភាព​គគ្រឹកគគ្រេង​មែនទែន​ដែល​កាលពី​ពេលមុន​ពុំមាន​សកម្មភាព ឬ រូបភាព​គគ្រឹកគគ្រេង​បែបនេះ​ឡើយ​។ ការដឹកឈើ​ប្រណិត​ទាំងនេះ ក៏មាន​ដឹក​មកពី​ស្រុក​តា​វែង ស្រុក​វើ​ន​សៃ និង ស្រុក​អូរ​ជុំ​។


បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក ឆាយ ធី បាន​បន្តថា ការដឹក​ឈើប្រណិត​ឆ្លងកាត់​ដែន​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ ក៏ប៉ុន្តែ​សមត្ថកិច្ច​មិនអាច​មើលឃើញ​ឡើយ​។​ ​ពលរដ្ឋ​មានការ​សង្ស័យថា ក្រុម​អ្នកដឹកឈើ​ទាំងនេះ​អាចមាន​វិជ្ជា​មន្តអាគម​ន៍​ចេះ​កំបាំង​កាយ​ពី​សមត​កិច្ច​៕ សុ ថា​ត់​



Related