ចាប់ ចៅអធិការ​វត្ត រួមភេទ​ជាមួយ​កូន​នេន​ចំនួន ១០ អង្គ​

Sanofi

​វា​ជា​រឿង​ដ៏​ចម្លែក​មួយ​ដែល​ព្រះសង្ឃ​ជា​ចៅអធិការ​វត្ត​មួយអង្គ​បានរួម​ភេទ ជាមួយ​កូន​នេន​ចំនួន ១០ អង្គ ហើយ​បុគ្គល​សង្ឃ​កំហូច​នេះ​ជា​ចៅអធិកា​វត្ត «​រតនៈ​មណី​រោង​គោ​» ស្ថិតនៅក្នុង ឃុំ​រោង​គោ ស្រុក​ក្រឡាញ់ ខេត្តសៀមរាប​។ មុនពេល​បែកធ្លាយ​រឿងនេះ បុគ្គល​សង្ឃ​កំហូច​អង្គ​នេះ​បាន​ល្បួង​កូន​នេន​ចំនួន ១០ អង្គ រួមភេទ​ព្រមទាំង​គម្រាម​ធ្វើ​ទារុណកម្ម  ប្រសិនបើ​កូន​នេន​ទាំងអស់នោះ​ហ៊ាន​និយាយប្រាប់​គេ​។​



​លោកស្រី​វរៈសេនីយទោ ដួង ថា​វរិ​ន ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​កុមារ និង អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​មន្ត្រី​សង្ឃ​ចាប់​ផ្សឹក ហើយ​សមត្ថកិច្ច​បា​នប​ញ្ជូ​ន​មក​ស្នងការដ្ឋាន​នគរបាល និង រៀបចំ​ឯកសារ​ដើម្បី​បញ្ជូនទៅ​តុលាការ​។ ជនសង្ស័យ​មានឈ្មោះ វង្ស ចែត អាយុ ៤៦ ឆ្នាំ ជា​ចៅអធិការ​វត្ត «​រតនៈ​មណី​រោង​គោ​» ដែល​ត្រូវបាន​អនុគុណ និង គណៈកម្មាការ​វិន័យ​ស​ង្ឃ​ផ្សឹក​នា​ម៉ោង ៨:០០​នាទី កាលពី​ថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ​២០១៥ រួច​ប្រគល់​ឲ្យ​សមត្ថ​កិច្ចចាត់ការ​តាម​នីតិវិធី​ច្បាប់​។​



​លោកស្រី​បញ្ជាក់ថា ក្រោយពី​បាន​សួរនាំ​តាម​ពាក្យបណ្ដឹង ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត និង មានការ​រំលោភ​ដោយ​បង្ខំ​ចំពោះ​កូន​នេនៗ​ទាំង ១០ អង្គ នោះ​មែន ដោយ​ខ្លួន​បាន​ល្បួង​កូន​នេន​ទៅ​រំលោភ ហើយ​រាល់ពេល​រំលោភ​ម្ដងៗ ជនសង្ស័យ​បាន​ចំណាយ​ប្រាក់​លួង​ចិត្ត ពី ២ ទៅ ៣ ម៉ឺន​រៀល​ក្នុង ១​អង្គៗ​។ ក្នុងចំណោម​កូន​នេន​ទាំង ១០​អង្គ មាន​អាយុ​ក្រោម ១៥​ឆ្នាំ ៥​អង្គ ។ លុះដល់​អង្គ​ទី​១០ ទើប​បែកការណ៍ នៅពេល​កូន​នេន​បាន​ទៅ​រាយការណ៍​ប្រាប់​ញោមៗ រួច​ញោមៗ​បាន​ទៅប្ដឹង​នគរបាល​។



​បច្ចុប្បន្ន ជនសង្ស័យ​បាន​បញ្ជូន​ខ្លួន​មកដល់​ស្នងកា​នគរបាល​ខេត្តសៀមរាប និង បានរៀបចំ​សំណុំរឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​នៅ​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​៕ សុទ្ធ គឹម​សឿន​


Related