ក្តៅៗ!!! ដំណោះ​ស្រាយ អក្សរ​ខ្មែរ​ដាច់​មួយ​កំណាត់ នៅ​ក្នុង​កម្មវិធី​ហ្វេស​ប៊ុក​សម្រាប់​ iPhone

ជឿថាប្រិយមិត្ត ទាំងអស់គ្នា ប្រាកដជាធ្លាប់បានដឹងហើយ ពីបញ្ហានេះ ជាពិសេសអ្នកដែលប្រើប្រាស់ កម្មវិធី ហ្វេសប៊ុក នៅលើទូរស័ព្ទ iPhone តែម្តង គឹថារាល់ពេលដែលប្រើប្រាស់ កម្មវិធីហ្វេសប៊ុក លើកណា អក្សរខ្មែរ មិនដែលចេញ គ្រប់លក្ខណៈនោះទេ គឺតែងតែដាច់ពាក់កំណាត់រហូត ដែលពិតជា ធ្វើអោយ ពិបាកក្នុងការមើល មែនទែន ពេលខ្លះ។

ក្តៅៗ!!! ដំណោះ​ស្រាយ អក្សរ​ខ្មែរ​ដាច់​មួយ​កំណាត់ នៅ​ក្នុង​កម្មវិធី​ហ្វេស​ប៊ុក​សម្រាប់​ iPhone

យ៉ាងណាមិញ នៅក្នុងពេលនេះដែរ យើងអាចដោះស្រាយ នូវបញ្ហានេះ បានហើយ ដោយលោកអ្នក គ្រាន់តែតម្លើង Tweak មួយដែល បង្កើតឡើង ដោយស្នាដៃកូនខ្មែរយើងនោះ គឺបញ្ហាខាងលើនេះ នឹងត្រូវបាន ដោះស្រាយដោយស្វ័យប្រវត្តិ តែម្តង។ ដូចនេះ ដើម្បីកុំអោយចំណាយពេលវេលា យូរនោះ សូមតាមដាន ទាំងអស់គ្នា!

តម្រូវការ៖

  • សម្រាប់ iPhone តែប៉ុណ្ណោះ ដោយឡែកចំពោះ iPad វិញ គឺមិនទាន់ដំណើរការនៅឡើយទេ
  • ត្រូវតែ jailbreak និងមានកម្មវិធី Cydia

វិធីសាស្រ្ត៖

  • ជាដំបូង សូមលោកអ្នក ចូលទៅកាន់ កម្មវិធី Cydia រួចធ្វើការបន្ថែម Source មួយដែលមានឈ្មោះថា “fidele007.github.io”
  • ក្រោយពីបានបន្ថែម Source ខាងលើនេះរួចហើយ ដោយនៅក្នុងកម្មវិធី Cydia ដដែល សូមចូលទៅកាន់ កន្លែង Search រួចធ្វើការស្វែងរក ដោយវាយពាក្យ “Facebook Fonts Fix” និងធ្វើការ តម្លើងជាការស្រេច។
  • ពេលតម្លើងចប់ សូមចុចពាក្យ Restart Springboard រួចវានឹងដំណើរការ ដោយស្វ័យប្រវត្តិ តែម្តង ហើយអ្នក ក៏អាចសាកល្បង ធ្វើតេស្ត មើលអក្សរខ្មែរ ដែលធ្លាប់ តែដាច់ នៅក្នុងជួរ Notification ក្នុងកម្មវិធីហ្វេសប៊ុកបាន ថាតើវានៅតែ ដាច់ដូចពីមុនទៀត ឬក៏អត់។

ក្តៅៗ!!! ដំណោះ​ស្រាយ អក្សរ​ខ្មែរ​ដាច់​មួយ​កំណាត់ នៅ​ក្នុង​កម្មវិធី​ហ្វេស​ប៊ុក​សម្រាប់​ iPhone

បញ្ជាក់ថា៖ សូមអាន និងអនុវត្ត អោយបានគ្រប់ជ្រុងជ្រោយ ហើយបើមានបញ្ហា ណាមួយកើតឡើង ជាយថាហេតុនោះ សូមទទួលខុសត្រូវ ដោយខ្លួនឯង។

ជាចុងក្រោយនេះ ក៏សូមអរគុណ ដល់ម្ចាស់ Tweak ផងដែរ ដែលបានបង្កើត Tweak មួយនេះឡើង សម្រាប់អ្នកប្រើប្រាស់ ដទៃទៀត ដែលជាជនជាតិខ្មែរ ដោយអាចមើលភាសាខ្មែរ បានពេញលក្ខណៈ មិនដាច់ដូចពីមុនទៀត។ លោកអ្នកក៏អាចស្គាល់គាត់បានផងដែរ ដោយចុចលើតំណរមួយនេះ Fidele007 !!!

  • ដោយ: Mai
  • 4:06 PM, 10 November
  • ប្រភព: Facebook Fidele007
  • Tag: ចំណេះដឹងទូទៅ