៥៤ អសនៈទៀត ទើបប្រកាស ក្នុងនោះ ៤៧បានទៅ គណបក្សលោកស្រី ស៊ូជី

ណៃពិដោ៖ បើគិតមកដល់ ពេលថ្ងៃត្រង់ថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា នេះ អសនៈចំនួន ១៦០ ហើយក្នុងចំណោម អសនៈជាង ១.០០០ ត្រូវបានគណកម្មការ បោះឆ្នោត ភូមា ប្រកាសចេញ ដោយក្នុងនោះ គណបក្សលោកស្រី អ៊ុងសាន ស៊ូជី (NLD) បានក្តោបក្តាប់យកកៅអី សមាជិកសភា ១៤៥ តែឯង។

ដោយឡែកសម្រាប់ អសនៈចំនួន ១៥ផ្សេងទៀត បានទៅគណបក្សកាន់ អំណាច USDP, គណបក្សប្រជាធិបតេយ្យ Wa, គណបក្សប្រជាធិបតេយ្យកាឈីន, និង គណបក្សជាតិ ម៉ន។ លទ្ធផលជាបន្តបន្ទាប់ នឹងត្រូវប្រកាសរហូតដល់ ល្ងាចថ្ងៃអង្គារនេះ៕

៥៤ អសនៈទៀត ទើបប្រកាស ក្នុងនោះ ៤៧បានទៅ គណបក្សលោកស្រី ស៊ូជី