ល្បែង​ទុរភិក្ស បក្សី​អគ្គី​វគ្គ​២ បាន​មក​ដល់​ហើយ​

ល្បែង​ទុរភិក្ស បក្សី​អគ្គី​វគ្គ​២ បាន​មក​ដល់​ហើយ​

នៅ​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា ខាង​មុខ​នេះ រោង​ភាព​យន្ត ផ្លាទីនៀម (Platinum Cineplex) និង ក្រុមហ៊ុន Westec Media Limited នឹង​រៀប​ចំ​ព្រឹត្តិការណ៍​មួយ​មាន​ឈ្មោះ​ថា The Hunger Games: Mockingjay Part 2 Cambodia Premiere Red Carpet ។ កម្មវិធី​នេះ​នឹង​​រៀប​ចំ​នៅ​ផ្សារ​ទំនើប​សូរិយា​ជាន់​ផ្ទាល់​ដី ចាប់​ពី​ម៉ោង​៣​រសៀល រហូត​ដល់​ម៉ោង​៩​យប់ ដែល​មាន​ការ​សម្ភាស​និង​ថត​រូប​ជាមួយ​នឹង​តារា​កិត្តិយស​ដែល​ចូល​រួម, ការ​ប្រគំតន្រ្តី​និង​សម្តែង​ដោយ​តារា​កិត្តិយស, ការ​សម្តែង​ក្បាច់​រាំ​ពី​ក្រុម​ល្បីៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា, ការ​លេង​ល្បែង​កម្សាន្ត​ជាមួយ​និង​អ្នក​គាំទ្រ​ទាក់​ទង​ទៅ​នឹង​ខ្សែ​ភាព​យន្ត និង​មាន​ការ​បង្ហាញ​ម៉ូដ​ពី​ក្រុម Cambodia Next Top Model Season 1 ផង​ដែរ។
 

ព្រឹត្តិការណ៍​នេះ​មាន​ការ​ចូល​រួម​ឧបត្ថម្ភ​ធំ​ដោយ​ក្រុមហ៊ុន Smart Axiata, EZECOM, BEROCA, Ice Watch និងSabay។ សហការ​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន Dessert Story, OCHADO, Hot & Cold Catering, SPY Wine Color និង​សហការ​ឧបត្ថម្ភ​បន្ទាប់​ដោយ​ក្រុមហ៊ុន Beard PaPa’s, Shopping Center Sorya, C Nation Studio, ARMADA និងAKASA Studio។
 

ល្បែង​ទុរភិក្ស បក្សី​អគ្គី​វគ្គ​២  បាន​មក​ដល់​ហើយ​
 

ល្បែង​ទុរភិក្ស បក្សី​អគ្គី​វគ្គ​២  បាន​មក​ដល់​ហើយ​
 

ភាពយន្ត​ជា​ស៊េរី​ Hunger Games (ល្បែង​ទុរកិក្ស) ជា​ភាព​យន្ត​ដែល​ទាក់​ទាញ​ទស្សនិកជន​យ៉ាង​ច្រើន​ជុំវិញ​ពិភពលោក ដោយ​រក​ចំណូល​សរុប​ជាង 2.2 ពាន់​លាន​ដុល្លារ​ទូទាំង​ពិភព​លោក។ ពេល​នេះ​ភាពយន្ត The Hunger Games: Mockingjay Part 2 (ល្បែង​ទុរកិក្ស បក្សី​អគ្គី វគ្គ​២)ជា​វគ្គ​ចុង​ក្រោយ​ជក់​ចិត្ត​បំផុត ដែល​តួ​អង្គKatniss Everdeen (ឈ្មោះ​ដើមJennifer Lawrence)ដឹង​ច្បាស់​ថា ការ​ប្រថុយ​លើក​នេះ មិន​មែន​ដើម្បី​ជិវិត​រស់​ប៉ុណ្ណោះ​ទេ គឺ​ដើម្បី​អនាគត។
នៅ​គ្រា​ដែល​ប្រទេសPanemស្ថិត​នៅ​ក្នុង​សង្គ្រាម​ពេញ​ផ្ទៃ​ប្រទេស កញ្ញា Katniss Everdeenត្រូវ​ប្រឈម​ជាមួយ​ប្រធានាធិបតី Snow (ឈ្មោះ​ដើម Donald Sutherland) ក្នុង​ឆាក​ប្រយុទ្ធ​ចុង​ក្រោយ។ កញ្ញា Katniss​Everdeenត្រូវ​រួម​កម្លាំង​ជាមួយ​មិត្ត​ភក្តិ​ជិត​ស្និទ្ធ រួម​មាន ​Gale (ឈ្មោះ​ដើម Liam Hemsworth), Finnick (ឈ្មោះ​ដើម Sam Claflin), និងPeeta (ឈ្មោះ ដើម Josh Hutcherson) ព្រម​ទាំង​អង្គភាព​នៃ​ស្រុក​ទី​១៣ ប្រថុយ​ជីវិត​រំដោះ​ប្រជាជន​នៃ​ប្រទេស Panemដោយ​ប៉ុន​ប៉ង​ធ្វើ​ឃាត​ប្រធានាធិបតី Snow ដែល​កាន់​តែ​វក់​ចិត្ត​ចង់​សម្លាប់​នាង​ខ្លាំង​ទៅៗ។ អន្ទាក់​មរណៈ សត្រូវ និង​ការ​សម្រេច​ចិត្ត​ដ៏​ធំធេង ដែល​កំពុង​រង់​ចាំ​កញ្ញា KatnissEverdeenនឹង​ធ្វើ​ឲ្យ​នាង​ពិបាក​ទប់​ទល់​ជាង​សមរភូមិ​ណាៗ​ទាំង​អស់​នៅ​ក្នុង​រឿង The Hunger Gamesវគ្គ​មុន​ៗ។

 
The Hunger Games: Mockingjay Part 2 (ល្បែង​ទុរកិក្ស បក្សី​អគ្គី វគ្គ​២) ដឹក​នាំ​សម្តែង​ដោយ​លោក Francis Lawrence ​រៀប​ចំ​ប៉ារូល-កាមេរ៉ា​ដោយ​លោក Peter Craig និង លោកDanny Strong ព្រម​ទាំង​សម្តែង​ដោយ​តារា​ល្បីៗ​ជា​ច្រើន​ដូច​ជា កញ្ញា Jennifer Lawrence ដែល​ឈ្នះ​ពាន​រង្វាន់ JoshHutcherson, Liam Hemsworth, Woody Harrelson, Elizabeth Banks, Philip Seymour Hoffman ដែល​ឈ្នះ​ពាន​រង្វាន់ Jeffrey Wright, Willow Shields, Sam Claflin, Jena Malone ជាមួយStanley TucciនិងDonald Sutherland ជា​តួ​អង្គ​ដដែល​ពី​វគ្គ The Hunger Games និង The Hunger Games: Catching Fire។ តួ​អង្គ​ល្បីៗ​ខាង​លើ នឹង​ត្រូវ​ចូល​រួម​សម្តែង​ក្នុង​វគ្គ The Hunger Games: Mockingjay Part 1 (ល្បែង​ទុរកិក្ស បក្សី​អគ្គី វគ្គ១) រួម​មាន Julianne Moore ដែល​ឈ្នះ​ពាន​រង្វាន់ Mahershala Ali, Natalie Dormer, Wes Chatham, Elden Henson និងEvan Ross។

 

ដើម្បី​ជ្រាប​ឲ្យ​កាន់​តែ​ច្បាស់ និង​ទទួល​បាន​ព័ត៌មាន​លម្អិត​ទាក់​ទង​ទៅ​នឹង​ព្រឹត្តិការណ៍ The Hunger Games: Mockingjay Part 2 Cambodia Premiere Red Carpet ហើយ​មាន​ឱកាស​ឈ្នះ​សំបុត្រ​ចូល​រួម​ព្រឹត្តិការណ៍​មួយ​នេះ​ លោក​អ្នក​អាច​ចូល​ទៅ​កាន់​គេហ​ទំព័រ​របស់​រោង​ភាព​យន្ត ផ្លាទីនៀម www.platinumcineplex.com.kh ។
 

ខ្សែ​ភាពយន្ត​ខ្នាត​ធំ​ប្រចាំ​ឆ្នាំ​២០១៥​មួយ​នេះ​ក៏​នឹង​មាន​ចាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត ផ្លាទីនៀម សូរិយា និង រោង​ភាព​យន្ត ផ្លាទីនៀម សៀមរាប នៅថ្ងៃទី​២០ ខែវិច្ឆិកា​ខាង​មុន​នេះ​ត​ទៅ​។

 

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទងៈ
Mr. Kimhour Srun
PR & Marketing Executive
Tel: 015 833 871/092 600 601
Email: [email protected]