Mr Bean ត្រូវ​ប្រពន្ធ​ប្ដឹង​លែង ព្រោះ​មាន​ស្រី​ក្មេង​អាយុ​ស្មើ​កូន

Mr Bean ត្រូវ​ប្រពន្ធ​ប្ដឹង​លែង ព្រោះ​មាន​ស្រី​ក្មេង​អាយុ​ស្មើ​កូន

ផ្អែក​តាម​របាយការណ៍​ជា​ច្រើន តារា​កំប្លែង​ជនជាតិ​អង់គ្លេស​ Rowan Atkinson នឹង​បញ្ចប់​ចំណង​ស្នេហា ២៤ ឆ្នាំ​ជាមួយ​ប្រពន្ធ​នៅ​ថ្ងៃ​ទី ១០ ខែ​វិច្ឆិកា​នេះ។

 

Mr Bean ត្រូវ​ប្រពន្ធ​ប្ដឹង​លែង ព្រោះ​មាន​ស្រី​ក្មេង​អាយុ​ស្មើ​កូន

 

Mr Bean កំពូល​តារា​កំប្លែង​សញ្ជាតិ​អង់គ្លេស​ដែល​មាន​ឈ្មោះ​ពិត​ថា Rowan Atkinson កំពុង​ត្រូវ​ប្រពន្ធ Sunetra ​ប្ដឹង​លែង​លះ​បន្ទាប់​ពី​បាន​រស់​នៅ​ជាមួយ​គ្នា​បាន​រយៈ​ពេល ២៤ ឆ្នាំ។ ផ្អែក​តាម​បណ្ដាញ​ព័ត៌មាន The Sun បាន​ឲ្យ​ដឹង​ថា​ប្ដី​ប្រពន្ធ​មួយ​គូ​នេះ​នឹង​ត្រូវ​ឡើង​តុលាការ​កណ្ដាល​ទីក្រុង​ឡុងដុង នៅ​ថ្ងៃ​នេះ។

 

ចំណង​ស្នេហា​របស់​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​​មាន​សញ្ញា​បែក​បាក់​​កាល​ពី​ឆ្នាំ ២០១៤ នៅ​ពេល​តារា​កំប្លែង​វ័យ ៦០ ឆ្នាំ ចាប់​ផ្ដើម​ស្រលាញ់​មិត្ត​រួម​អាជីព Louise Ford ដែល​មាន​អាយុ​ទើប​តែ ៣២ ឆ្នាំ។ ប្រភព​មួយ​ប្រាប់​ទៅ​កាន់ The Sun ថា “Sunetra ពិត​ជា​ឈឺចាប់​ខ្លាំង​ណាស់​នៅ​ពេល​ស្វាមី​របស់​ខ្លួន​ទៅ​ស្រលាញ់​នារី​វ័យ​ក្មេង​ជាង​ខ្លួន”។

 

Mr Bean ត្រូវ​ប្រពន្ធ​ប្ដឹង​លែង ព្រោះ​មាន​ស្រី​ក្មេង​អាយុ​ស្មើ​កូន

Mr Bean និង​ប្រពន្ធ

Mr Bean ត្រូវ​ប្រពន្ធ​ប្ដឹង​លែង ព្រោះ​មាន​ស្រី​ក្មេង​អាយុ​ស្មើ​កូន

Mr. Bean និង​មិត្ត​ស្រី​ថ្មី

 

Rowan និង​ប្រពន្ធ​ជួប​គ្នា​ដំបូង​នៅ​អំឡុង​ទសវត្ស​ឆ្នាំ ៨០ ហើយ​បាន​ដឹក​ដៃ​គ្នា​ចូល​រោង​ការ​នៅ​ក្នុង​ឆ្នាំ ១៩៩០។ មុន​ពេល​បែក​គ្នា​អ្នក​ទាំង​ពីរ​កំពុង​សាង​សង់​ភូមិគ្រឹះ​មួយ​នៅ​ក្នុង​ប្រទេស Oxfordshire ដែល​មាន​តម្លៃ ១៦ លាន​ដុល្លារ។ ក្រោយ​ពេល​បែក​គ្នា Sunetra បាន​រើ​ចេញ​មក​នៅ​ផ្ទះ​មួយ​ដែល​មាន​តម្លៃ ៣១ លាន​ដុល្លារ រីឯ Mr Bean វិញ​បាន​រើ​ទៅ​នៅ​ផ្ទះ​ដែល​មាន​តម្លៃ ៦ លាន​ដុល្លារ។

 

លើស​ពី​នេះ​ទៅ​ទៀត​តារា​កំប្លែង​អាយុ ៦០ ឆ្នាំ​បាន​សម្រេច​ចិត្ត​លក់​រថយន្ត​ពណ៌​បៃតង​ដែល​បាន​នៅ​ជាប់​​ខ្លួន​អស់​រយៈ​ពេល​ជិត ២០ មក​នេះ​ក្នុង​តម្លៃ ១២ លាន​ដុល្លារ។ រថយន្ត​ម៉ាក 240mph McLaren F1 ត្រូវ​បាន Mr Bean ទិញ​នៅ​ឆ្នាំ ១៩៩៧ ក្នុង​តម្លៃ ៩៦ ម៉ឺន​ដុល្លារ។ ឡាន​មួយ​នេះ​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​កាល​ពី​ឆ្នាំ ២០១១ បន្ទាប់​ពី​ឆ្លង​កាត់​ការ​បុក​គ្នា​មួយ ៕

 

Mr Bean ត្រូវ​ប្រពន្ធ​ប្ដឹង​លែង ព្រោះ​មាន​ស្រី​ក្មេង​អាយុ​ស្មើ​កូន

 

ចុចអាន៖តារា​ហូលីវូដ​ល្បី​ៗ​​១០​គូ​បែក​បាក់​ស្នេហា​ក្នុង​ឆ្នាំ​ ២០១៥ នេះ

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ mirror