ជី ជី ត្រូវ​ក្មេង​ចាប់​ឱបថើប​យ៉ាង​ញក់ញី​ (Video)

Sanofi

បើ​កុំ​តែ​ឆាប់​រើខ្លួន​ដើរចេញ​ម្ល៉េះ​សម ជី ជី​នាង​ត្រូវ​ក្មេងៗ​ចាប់​ឱបថើប​វក់វី​របូត​ខោរ​បូត​អាវ​មិន​ខាន ដោយ​សកម្មភាព​នេះ​បាន​កើតឡើង​ក្នុង​កម្មវិធី​មួយ​របស់​ស្ថានីយទូរទស្សន៍​My TV​។​
​ ​​ហេង ពេជ្រ​សូលី​ដា​ហៅ ជី​ជី ដែលជា​ប្អូនស្រី​បង្កើត​របស់​ពេជ្រ សិរី​រ័ត្ន​ត្រូវបាន​គេ​មើល ឃើញ​សកម្មភាព​ក្នុង​វីដេអូ​ឃ្លី​ប​មួយ​យ៉ាង​ហួសចិត្ត​ដោយ​ក្នុងពេលនោះ​ពិធីករ​នៃ​កម្មវិធី​បាន សួរ​ទៅ ក្មេងៗ​កំពុង​ទស្សនា​ថា​តើ​មាន​អ្នកណា​ហ៊ាន​ឱប​ជី ជី ទេ ?​ស្រប​និង​ការនិយាយ​នេះ​ជី ជី​ខ្លួន​នាង​ផ្ទាល់​ក៏បាន​និយាយ​បន្ទរ ព្រមទាំង​ដើរ​ចុះ​ពីលើ​ឆាក​សំដៅ​ទៅកាន់​ក្មេងៗ ហើយ និយាយថា​៖​ហ៊ាន​ឱប​ជី​ជី​អត់​?​បើ​ហ៊ាន​ឱប​មែន​ឱប​មួយ​ទៅ​។​បាន​ដូច​ចិត្ត​គ្រាន់តែ​នាង​ចូលទៅ ជិត​ក្មេងៗ​នោះ​ភ្លាម​ពួកគេ​ក៏​ស្រវា​ចាប់​ឱប ជី ជី យ៉ាងខ្លាំង​និង​ថែមទាំង​បាន​យកមុខ​របស់គេ ទៅ​ត្រដុស​លើ​ខ្លួន​ជី​ជី​យ៉ាង​ញក់ញី​វក់វី​រហូត​ទាល់តែ​ជី​ជី​នាង​ស្រែកថា​របូត​ខោអាវ​លេច​ខ្មាស​គេ​ឥឡូវ​ហើយ​ស្រែក​ផង រើខ្លួន​ចេញ​ផង​ទើប​ក្មេងៗ​ព្រម​ឈប់​ធ្វើ​សកម្មភាព​ដែរ​។​
​ ​
​តាមរយៈ​ការ​បង្ហោះ​ក្នុង​បណ្តាញ​ទាក់ទង​សង្គម​ហ្វេ​ស​ប៊ុ​កនូវ​ឃ្លី​ប​វីដេអូ​នេះ​ក៏មាន​ការ សរសេរ​ Comment ថា​តាមពិត​នាង​មិនដឹងថា​ក្មេង​សម័យនេះ​ឆ្លាតៗ​ណាស់​ព្រោះ​សម័យ បច្ចេក វិទ្យា​ទំនើប​គេ​មាន​វីដេអូ​,​មាន​ទូរស័ព្ទដៃ​,​មាន​ឌី​សរឿង​អាសអាភាស​…​អាច​បើក​មើល​និង​ដឹង រឿង​ស្នេហា​ច្រើន​ទាំង​នៅ​វ័យ​ក្មេងខ្ចី​មិនទាន់​គ្រប់​អាយុ​ក្តី​ធ្វើ​ឲ្យ​ក្មេង​ភ្លើតភ្លើន​។​មិន​ដូច​ក្មេង​ពីមុន​ល្ងង់​អត់​ចេះ​រឿង​ស្នេហា​មិន​យល់​អ្វី​ពី​រឿង​ស្នេហា​ព្រោះ​មិនបាន​មើល​ឬ​គ្មានអ្វី​មើល​ឲ្យ​បានដឹង​និង​យល់​ដូច​ក្មេង​សម័យនេះ​ទេ​។​ដូច្នេះ​ក្មេង​ពី​សម័យមុន​ទោះ​គេ​បើកដៃ​ក៏​មិនដឹង​ធ្វើ​ដូចម្តេច​ដែរ​?​តែ​ក្មេង​សម័យនេះ​ហ៊ាន​តែបើ​កដៃ​គឺ​ពិតជា​ភ្លាត់​មិន​ខាន​។​

​ក្នុង​ឆ្នាំ​២០១៥​នេះ ទីផ្សារ​សិល្បៈ​របស់​ជី ជី មិនសូវ​កម្រើក​ខ្លាំង​ប៉ុន្មាន​ទេ ដោយសារតែ​បញ្ហា​រឿងអាស្រូវ​ផ្ទុះឡើង​ស្របគ្នា ធ្វើ​ឲ្យ​នាង​ស្មុគស្មាញ ។ ដំណឹង​អាក្រក់​ទាំងនោះ ត្រូវគេ​ចោទ​ពាក់ព័ន្ធ​នឹង​រឿង​ស្នេហា​ត្រីកោណ រឿង​មន្ត្រី​នេះ​កាង រឿង​មន្ត្រី​នោះ​ចិញ្ចឹម និង​រឿងចម្រូងចម្រាស់​មិនល្អ​ផ្សេងទៀត​ជាដើម ដែល​សុទ្ធតែ​បាន​ទាញ​ទម្លាក់​ឲ្យ​នាង​បាត់បង់​ទីផ្សារ​សិល្បៈ​អស់​មួយចំនួនធំ ។ ក្នុងនោះ​សូម្បីតែ​ការងារ​ខាងក្រៅ រួមមាន​ពិធី​ការិនី​តាម​វេទិកា​បើកសម្ពោធ​ផលិតផល ក៏​មិនសូវ​ឃើញ​មាន​សស្រាក់សស្រាំ​ដូច​មុន​នោះដែរ​។

​នាង​ត្រូវបាន​ផលិតកម្ម​មហាហង្ស​ប្រគល់​រឿង​ឲ្យ​សម្ដែង មាន​ចំណងជើង​ថា “​អាមោក​លក់​ម៉ាំ​” ដោយ​ត្រូវ​សម្ដែង​តួឯក​ជាមួយ​លោក ប៉ែន ចំ​រ៉ុង បន្ទាប់ពី​ទីផ្សារ​សម្ដែង​ត្រូវ​សន្លប់​ព្រោះតែ​រឿងអាស្រូវ ។​

​នេះ​ជា​ខ្សែ​រឿង​ទី​៥ បន្ទាប់ពី​រឿង​ចំនួន​៤ គឺ​នាង​បាន​ថត​កាលពី​ឆ្នាំ​កន្លងទៅ បន្ថែម​ពីលើ​ភាពលេច​ធ្លោ​ក្នុង​អាជីព​ជា​ពិធី​ការិនី ។ ជី​ជី និយាយថា វិថី​សិល្បៈ​មិនសូវ​នឹងន៎​នោះទេ ពិសេស​ក្នុងពេលដែល​មានរឿង​អាស្រូវ​លេចឡើង​ដោយ​គ្មាន​ការពិត ។ អញ្ចឹង​ហើយ​ទើប​នាង​សម្រេចចិត្ត​បើកហាង​ខោអាវ​បន្ថែម​មួយទៀត ដើម្បី​និរន្តរភាព​នៃ​ប្រាក់ចំណូល ៕ ដេវីត​   

kid hug ggចាំកាលទៀត… ហាហាហា#TK

Posted by Troll Khmer on Sunday, November 8, 2015

Related