ប្រពន្ធលោកស័ក្កិ ៥ម្នាក់ ចេញមុខកាង ម្ចាស់តូបលក់គ្រឿង បន្លាស់ម៉ូតូ ដែលចាក់ដី លុបប្រព័ន្ធផ្លូវទឹក

កោះកុង ៖ សមត្ថកិច្ចចំរុះ ក្រុងខេមរភូមិន្ទ នៅរសៀលថ្ងៃទី១០ខែវិច្ឆិកា ឆ្នាំ២០១៥ បានចុះហាមឃាត់ ម្ចាស់ដីមួយកន្លែង មិនឲ្យចាក់ដីនឹង តម្រូវឲ្យរុះរើចេញ ព្រោះជាកន្លែងប្រព័ន្ធផ្លូវទឹក ស្ថិតនៅភូមិ១សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង  ស្រាប់ប្រពន្ធរបស់លោក ស័ក្តិ៥ ម្នាក់បានចេញមុខមកកាង និងបានជេរ សមត្ថកិច្ចកប់ៗមាត់ មិនឲ្យមានការហាមឃាត់ ទៀតផង ។

យោងតាមសេចក្ដីរាយការណ៍ ពីខេត្តកោះកុង បានឲ្យដឹងថា ស្រ្តីខាងលើ មានឈ្មោះ ទេព ខេង ត្រូវជាប្រពន្ធលោកស័ក្កិ៥ម្នាក់ឈ្មោះ ថាត រដ្ឋា ជានាយទាហានប្រតិបត្តិការ សឹងរងកោះកុង ដែលដីត្រូវហាមឃាត់មិនឲ្យចាក់ដីលុបយកធ្វើកម្មសិទ្ធិនោះ មានទំហំ២.៣០x២៤ ម បានលក់ទៅឲ្យឈ្មោះ ផាត វិរៈ ប្រពន្ធឈ្មោះ ស្រីអូន ហើយបានធ្វើការចាក់ដីលុបពង្រីកបន្ថែម។

ក្នុងប្រតិបត្តិការ ចុះទៅធ្វើការហាមឃាត់ម្ចាស់តូប មិនឲ្យចាក់ដីនេះ គេឃើញមានការដឹកនាំដោយ លោក ហាក់ បូរ៉ា ប្រធានភូមិបាលក្រុង ខេមរភូមិន្ទ រួមទាំងស្ថាប័នពាក់ពន្ធ័ និងកម្លាំង អ.ហ ក្រុងសរុបចំនួន១៥នាក់។ នៅពេលសមត្ថ កិច្ចចំរុះ ទៅធ្វើការហាមឃាត់ មិនឲ្យចាក់ដី និងតម្រូវឲ្យរុះរើចេញ ព្រោះចំណុចនេះ ជាប្រព័ន្ធផ្លូវទឹក និងពេលសួររកឯកសារមកមើល ស្រាប់តែប្រពន្ធលោកសក្កិ៥ ដែលជាម្ចាស់ដីលក់ ទៅឲ្យទៅឲ្យឈ្មោះ ផាត វិរៈ បានចេញមុខមកកាងដី និងមិនព្រមឲ្យម្ចាស់ដីថ្មីផ្តិតមេដៃ ក្នុងការហាមឃាត់ទៀតផង។

គេមិនទាន់ដឹងថា សមត្ថកិច្ចនឹងមានដំណោះស្រាយបែបណា ចំពោះស្រ្តីជាប្រពន្ធលោកសក្ត័៥ ខាងលើ ខណៈដែលដីលក់ទៅឲ្យឈ្មោះខាងលើ និងត្រៀមចាក់ដីលុបបន្ថែមនោះ មានការដឹងឮពីចៅសង្កាត់ផងដែរ ៕