សមាគមកង់បី នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ស្នើ​ឲ្យ​អាជ្ញាធរ​មូល​ដ្ឋាន​សម្រួល​ចំណត​សមរម្យ

ភ្នំពេញ៖ លោក សុខ ឈុនអឿង ប្រធានសមាគមកម្មករសេដ្ឋកិច្ច ក្រៅប្រព័ន្ធកម្ពុជា(CIWA) ដែលទើបបង្កើតនៅខែកក្កដានោះ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០១៥ បានស្នើទៅដល់អាជ្ញាធរមូលដ្ឋានឲ្យជួយសម្រួលចំណតសមស្របមួយដល់ពួកគាត់ ដើម្បីបញ្ចៀសការស្ទះចរាចរណ៍នៅតាមដងផ្លូវសាធារណៈនានា។

លោក សុខ ឈុនអឿង បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅទីលានប្រជាធិបតេយ្យថា អាជ្ញាធរមូលដ្ឋានតែងតែដេញពួកគាត់ មិនឲ្យចតនៅតាមទីផ្សារ នានានៅរាជធានីភ្នំពែញ ហើយក៏មិនព្រមបែងចែកចំណតទាំងនោះឲ្យបានច្បាស់លាស់ដល់សមាជិកពួកគាត់ខ្លះទេ ខណៈក្រុមផ្សេងមានចំណតត្រឹមត្រូវហើយនោះ។

លោកបានបញ្ជាក់ថា “យើងចង់ឲ្យរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរពាក់ព័ន្ធរៀបចំអញ្ចឹង ហើយសម្រាប់អ្នករ៉ឺម៉កអីហ្នឹងគឺគាត់មានចំណតអីត្រឹមត្រូវអីចឹងទៅ ទីណាអាចចតបាន ទីណាមិនអាចចតបាន”។

សមាជិកម្នាក់របស់ CIWA បានចេញមកថ្លែងអះអាថា ការកកស្ទះចរាចណ៍នាពេលកន្លងមកមិនមែនមកពីសមាគមរបស់លោកទេ។

លោកបានស្នើដល់អាជ្ញាធរមូលដ្ឋានឲ្យសម្រួលចំណតមួយសមរម្យសម្រាប់ពួកគាត់ដើម្បីបញ្ចៀសការកកស្ទះ ព្រោះមូត៉ូ រថយន្ត និងយាន្តជំនិះដទៃមានចំណតសមស្រប អស់ហើយនៅខ្វះតែខាងសមាគមរបស់លោកទេដែលអាជ្ញាធររើសអើងមិនឲ្យចត។

សមាជិករូបនេះបន្ថែមថា “ខ្ញុំសុំសំណូមពរដល់រាជរដ្ឋាភិបាល ក៏ដូចជាប៉ូលីសមូលដ្ឋានមេត្តាពេលដែលសមគម ប្រធានស្ថាប័នសមាគមមួយគាត់ចង់ទៅចចារ ឬក៏រកកន្លែងចត សូមមេត្តាជួយសម្រួលដល់គាត់ផង! កុំឲ្យមានការកកស្ទះចរាចរណ៍”។

ក្នុងឱកាសនោះដែរ សុខ ឈុនអឿង បានស្នើសុំឲ្យអតិថិជន ក៏ដូចជាប្រជាពរដ្ឋ បើមានឃើញសមាជិករបស់សមាគមកង់បី និងមូត៉ូឌុបរបស់គាត់បើកបរ មិនគោរពស្លាកសញ្ញា ជែងយកតែឈ្នះ ប្រើពាក្យសំដីមិនសមរម្យដាក់នរណាម្នាក់ សូមឲ្យរាយការណ៍មកខាងសមាគមផងដែរ ដើម្បីឲ្យខាងសមាគមអប់រំបន្ថែម ដើម្បីបញ្ចៀសការកកស្ទះចរាចណ៍៕