អាជីវករ​២៤២​នាក់​ចូលរួម​ផ្សព្វផ្សាយ​អំពី​វប្បធម៌​បង់ពន្ធ

ខេត្តបន្ទាយមានជ័យ ៖ អាជីវករ​២៤២​នាក់​ចូលរួម​ផ្សព្វផ្សាយ​អំពី​វប្បធម៌​បង់ពន្ធ និង​យុទ្ធសាស្ត្រ​កៀរគ​ចំណូល​ចូល​រដ្ឋ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ នៅ​សណ្ឋាគារ​ព្រះ​ច័ន្ទ ក្នុង​ក្រុង​សិរី​សោភ័ណ ។

លោក ព្រឹម សាលី ប្រធាន​សាខា​ពន្ធដារ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​វប្បធម៌ និង​ការ​អនុវត្ត​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សារ​ធារ​ណៈ និង​យុទ្ធ​សា​ស្គ្រ​កៀរគ​ចំណូល​រយៈពេល​មធ្យម​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ។

បទ​បង្ហាញ​ស្តី​ពី​សិទ្ធិ និង​កាតព្វកិច្ច​របស់​អ្នក​ជាប់ពន្ធ សិទ្ធិ​របស់​អ្នក​ជាប់ពន្ធ​ទទួល​បានការ​ផ្តល់​សេវា​ប្រកបដោយ​វិជ្ជាជីវៈ និង​មានការ​ជួយ​ពន្យល់​ណែនាំ​ឲ្យ​បាន​យល់​អំពី​កិច្ច​ដំណើរការ នៃ​ប្រព័ន្ធ​ពន្ធដារ​នីតិវិធី​សារពើពន្ធ និង​ការ​អនុវត្តន៍​កាតព្វកិច្ច​សារពើរ​ពន្ធ និង​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​របស់​រដ្ឋបាល​សារពើពន្ធ ។

លោក តែម សា​ខន អនុប្រធាន​នាយកដ្ឋាន​ច្បាប់​វិភាគ និង​ស្ថិតិ បាន​មាន​ប្រសាសន៍​ថា វគ្គ​ផ្សព្វផ្សាយ​អំពី​វប្បធម៌​បង់ពន្ធ និង​យុទ្ធសាស្ត្រ​កៀរគ​ចំណូល​ចូល​រដ្ឋ​នេះ គឺ​ដើម្បី​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​បានដឹង​ពី​តួនាទី និង​ភារកិច្ច​មន្ត្រី​ពន្ធដារ គឺ​មាន​កាតព្វកិច្ច​ប្រមូល​ពន្ធ​ជូន​រដ្ឋ ហើយ​ប្រជាពលរដ្ឋ​ត្រូវ​យល់​ពី​ការ​បង់ពន្ធ​ចូល​រដ្ឋ​ដូច​ជា​ការ​បញ្ចូល​មូលដ្ឋាន​ជាប់ពន្ធ​ពី​របប​ម៉ៅ​ការ​ទៅ​របប​ស្វ័​យ​ប្រកាស និង​សិទ្ធិ​របស់​អ្នក​ជាប់ពន្ធ ៕