មន្ត្រី​កាំកុងត្រូល​ក្នុង​១​ខែ​ចុះ​ពិនិត្យ​ទំនិញ​ក្នុង​ទីផ្សារ​១​កន្លែង​៤​លើក

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​កាំកុងត្រូល​ក្នុង​១​ខែ​ចុះ​ពិនិត្យ​ទំនិញ​ក្នុង​ទីផ្សារ​១​កន្លែង​៤​លើក ដើម្បី​សុខុមាលភាព​ប្រជាពលរដ្ឋ ដែល​ត្រូវ​បាន​ចុះ​ពិនិត្យ​នៅ​ទី​១០ វិច្ឆិកា ២០១៥ នៅ​ផ្សារ​២​កន្លែង ក្រុង​សិរី​សោភ័ណ ។

លោក ហុង លៀង អនុប្រធាន​ទី​១​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​នាយ​ដ្ឋា​ន​កាំកុងត្រូល នៃ​ក្រសួងពាណិជ្ជកម្ម និង​អភិបាល​ខេត្តបន្ទាយមានជ័យ សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​មន្ត្រី​ស្ថាប័ន​សមត្ថកិច្ច​ជំនាញ​ចុះ​ពិនិត្យ​ទំនិញ​តាម​ទីផ្សារ​ក្នុង​ខេត្តបន្ទាយមានជ័យ​រយៈពេល​១​ខែ​៤​លើក​ក្នុង​ផ្សារ​នីមួយ​ៗ ។

លោក​បាន​បញ្ជាក់​ថា ជាក់ស្តែង​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកា ២០១៥ មន្ត្រី​ចម្រុះ​ចុះ​ពិនិត្យ​ទំនិញ​ផ្សារ​២​កន្លែង ជំ​ហ៊ាន​ដំបូង​ផ្សា​ចម្ការ​គ​(​ថ្មី​) ដកហូត​ទំនិញ​ខូចគុណភាព និង​ផុត​កាលបរិច្ឆេទ​មាន ខ្ទិះដូង​២​កំប៉ុង ទឹកដោះគោ​ខាប់​៣​កំប៉ុង ស្ពៃ​កំប៉ុង​១​កំប៉ុង ហើយ​បន្ត​ទៅ​ពិនិត្យ​ទំនិញ​ផ្សារ​សិរី​សោភ័ណ ដកហូត​ទំនិញ​ខូចគុណភាព​មាន នំបំពង​២​គីឡូក្រាម នំបំពង​សរសៃ​គុយទាវ​៣​គីឡូក្រាម នំ​បំពង់​១​គីឡូក្រាម នំ​សាច់​ខ្លា​៥​គីឡូក្រាម និង​នំ​ចាក់​៣​គីឡូក្រាម ។

អ្នកផ្សារ​និយាយ​ថា កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ​ញឹកញាប់​មែន​ក្នុង​ផ្សារ ប៉ុន្តែ​ជង្គង់​មាន់ សាច់​មាន់ ខូចគុណភាព​ដែល​ថៃ​បោះចោល​ឃើញ​មាន​លក់​ពាសពេញ​ក្នុង​ផ្សារ ម៉េច​កាំកុងត្រូល​មើល​អត់​ឃើញ?