លោក កឹម សុខា​ ៖ តំណាង​រាស្រ្ត​និងសមាជិកព្រឹទ្ធសភាជប៉ុន ​ចង់ឃើញកម្ពុជា​មានស្ថិរភាពនយោបាយ

រាជធានីភ្នំពេញ ៖ ​អនុប្រធានគណបក្សសង្គ្រោះជាតិ ​លោក កឹម សុខា ​បានសរសេរនៅលើបណ្តាញ​ទំនាក់ទំនងសង្គម (Facebook) Page ​ផ្លូវការរបស់លោកបង្ហោះ​នៅ​ប៉ុន្មាននាទីមុន​នេះមានខ្លឹមសារទំាងស្រុងថា​ "រសៀលថ្ងៃអង្គារ៍ ទី១០ ខែវិច្ឆិកានេះ ​ខ្ញំុ កឹម សុខា និង លោក សម រង្សីុ ​​ជួបជាមួយនឹងសម្ព័ន្ធមិត្តភាព​សភាជប៉ុន-កម្ពុជា( Japan-Cambodia Friendship MPs League) ​ដែលមានសមាជិកព្រឹទ្ធសភា​ និងរដ្ឋសភា​ នៃគណបក្សកាន់អំណាច ​គឺគណបក្សប្រជាធិបតេយ្យសេរី(LDP) និង​គណបក្ស​ប្រឆាំង ​គឺគណបក្សប្រជាធិបតេយ្យជប៉ុន(DJP) ​នៅវិមានព្រឹទ្ធសភាជប៉ុន ​ក្នុងទីក្រុងតូក្យូ ។

យើងលើកឡើងអំពីតួនាទី​សំខាន់របស់ប្រទេសជប៉ុនក្នុង​ការស្វែងរកដំណោះស្រាយនយោបាយ ​និង ស្ថិរភាពនយោបាយ​សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា ។
តំណាង​រាស្រ្ត​ និងសមាជិកព្រឹទ្ធសភា​ របស់ប្រទេសជប៉ុន ​ ចង់ឃើញប្រទេសកម្ពុជាមានស្ថិរភាពនយោបាយ ​ ដើម្បីធានាដំណើរ​ការលទ្ធិប្រជាធិបតេយ្យ សេរីភាព          ជា​មូលដ្ឋាន ​ការអភិវឌ្ឍ និងវិនិយោគទុនបរទេស ​។ ពួកគាត់បានសង្កត់ថា​ “ជំនួយរបស់ប្រទេសជប៉ុនផ្តល់ដល់កម្ពុជា ​គឺសម្រាប់ពលរដ្ឋខ្មែរ​ទាំងអស់ មិនមែនសម្រាប់​គណបក្ស​​នយោបាយណាមួយឡើយ”៕