Samsung ជាប់​ចំណាត់​លេខ៧​ក្នុង​ចំណោម​ម៉ាក​សញ្ញា​ល្អៗ​នៅ​ជុំវិញ

ភ្នំពេញ៖ ជាមួយគុណតម្លៃម៉ាកយីហោ(Brand Value) ដែលមានរហូត ៤៥,២ពាន់លានដុល្លារអាមេរិក  Samsung ជាប់ លេខ៧នៅក្នុងចំណោម ម៉ាកសញ្ញាល្បីៗទាំង១០ នៅក្នុងតារាស្ថាប័នវិភាគទិន្នន័យ Interbrand នៅឆ្នាំ២០១៥ ។ Samsung ស្ថិតក្នុងចំណោម ម៉ាកសញ្ញាល្បីៗទាំង១០ អស់រយៈពេល ៤ឆ្នាំបន្តបន្ទាប់គ្នាចាប់តាំងពីឆ្នាំ ២០១២មក។

កក្តាសំខាន់ដែលធ្វើ Samsung ទទួលជោគជ័យដូចនេះគឺដោយសារតែ ការព្យាយាមផ្តល់ជូនដល់ អតិជននូវសេវាកម្មនិងផលិតផល ដែលមានភាពច្នៃប្រឌិត ក៏ដូចជាភាពនាំមុខគេនៅក្នុងទីផ្សារ ស្មាតហ្វូន ទូរទស្សន៍ និងផលិតផលពាក់កណ្ដាលសម្រេច ព្រមទាំងយុទ្ធសាស្រ្តទីផ្សារល្អៗផងដែរ។

ចំណែកឯភាពនាំមុខគេក្នុងទីផ្សារទូរស័ព្ទគឺដោយសារតែ Samsung តែងតែផ្តល់នូវស្មានហ្វូនទំនើបៗជា បន្តបន្ទាប់ដូចជា Galaxy S និង Note  ក៏ដូចជាការបង្កើតនូវនាឡិកា Gear S2 និងស៊េរី Gear VR ព្រមទាំងសេវាកម្ម Samsung Pay ដែលដាក់ឲ្យប្រើនៅតាមប្រទេសមួយចំនួន។
មួយវិញទៀត Samsung បានប្រឹងប្រែងធ្វើយុទ្ធសាស្រ្តទីផ្សារជាច្រើនដើម្បីទទួលបានភាពនាំមុខគេ នៅក្នុងទីផ្សារអ៊ីនធឺណែត (Internet of Things) ជាមួយនឹងផលិតផលដែលមានភាពច្នៃប្រឌិតដូចជា Samsung SmartThings Hub និង SleepSense ជាដើម។

ស្របពេលជាមួយគ្នា Samsung ក៏បានធ្វើយុទ្ធនាការណ៍ផ្សព្វផ្សាយនៅទូទាំងពិភពលោក ដែលជួយ ឲ្យអតិជនមិនត្រឹមតែប្រើ នូវបច្ចេកវិទ្យាទំនើបដើម្បីសម្រេចនូវសុបិន្ត ប៉ុន្តែគឺប្រើនូវបច្ចេវិទ្យានេះដើម្បី ធ្វើឲ្យមានភាពប្លែកគេមួយនៅក្នុងសង្គម៕