iPad Pro លេចចេញពណ៌ថ្មី Rose Gold តែតម្លៃមិនដូចអ្វីដែលអ្នករំពឹងទុកទេ

iPad Pro លេចចេញពណ៌ថ្មី Rose Gold តែតម្លៃមិនដូចអ្វីដែលអ្នករំពឹងទុកទេ

ជាការពិតណាស់ក្នុងថ្ងៃស្អែកនេះ ក្រុមហ៊ុន Apple នឹងធ្វើការចេញលក់ជាសាធារណៈនូវ iPad Pro ជំនាន់ចុងក្រោយ ដែលមានតម្លៃដល់ទៅ 799$ សំរាប់តម្លៃដើមក្នុងទីផ្សារសហរដ្ឋអាមេរិក។ ដោយឡែកសំរាប់ប្រិយមិត្តដែលចង់ទទួលបាននូវ iPad Pro ដែលមានពណ៌ថ្មី 3 បន្ថែមទៀតគឺ Rose Gold , ពណ៌ទឹកមាសដិត (Gold-Plated) និង Platinum. ការរចនានោះ ត្រូវបានធ្វើឡើងដោយក្រុមហ៊ុន Goldgenie ដោយពួកគេនឹងដាក់លក់ថេបប្លេតនោះ ក្នងតម្លៃ £1,855 ($2,801.93) សំរាប់ពណ៌ Gold-Plated និង £1,913.34 ($2,890.07) សំរាប់ពណ៌ Rose Gold ហើយពណ៌ Platinum (រាងទឹកប្រាក់) គឺតម្លៃ £1,970.84 ($2,976.92) ដោយវាសុទ្ធសឹងតែមានទំហំ 128GB ស្រាប់។ យ៉ាងណាមុិញបើយើងសង្កេតមើលទៅ សំរាប់តម្លៃខាងលើ គឺអាចនិយាយបានថា ខុសគ្នាមួយទ្វេរជាបី ជាបួន ទៅនឹងតម្លៃធម្មតារបស់ iPad Pro បាត់ទៅហើយ។

---------------------------------------

ដោយ: កៅ រក្សា
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus iPad Pro លេចចេញពណ៌ថ្មី Rose Gold តែតម្លៃមិនដូចអ្វីដែលអ្នករំពឹងទុកទេ
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com iPad Pro លេចចេញពណ៌ថ្មី Rose Gold តែតម្លៃមិនដូចអ្វីដែលអ្នករំពឹងទុកទេ

ចុះថ្ងៃទី 10 វិច្ឆិកា ឆ្នាំ 2015 ម៉ោង 05:16 ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a