ក្រុមការងារ​ក្រសួង​ធនធានទឹក បន្ត​យុទ្ធនា​ការ​បូម​ទឹក​សង្គ្រោះ​ស្រូវ​ប្រាំង​ជាង​១៥០០​ហិកតា ជូន​កសិករ​នៅ​ក្រុង​ស្ទឹងសែន

កំពង់ធំ៖ ក្រុមការងារនាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុិយម សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ  បានចុះជួយអន្តរាគមន៍បូមទឹកជូនប្រជាកសិករ សម្រាប់ធ្វើការបង្កបង្កើនផលដំណាំ ស្រូវរដូវប្រាំង នៅក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

លោក ឈា ប៊ុនរិទ្ធ ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះថា បច្ចុប្បន្នប្រជាកសិករក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន បានចាប់ផ្តើមអនុវត្តការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងលើផ្ទៃដីប្រមាណ ១.៥០០ ហិកតា ។ ដោយពិនិត្យឃើញថា ទឹកដែលមានស្រាប់នៅតំបន់នេះ មិនទាន់អាចបំពេញតម្រូវការក្នុងស្រោចស្រពលើផ្ទៃដីដំណាំស្រូវរដូវប្រាំងទាំងនេះបាននៅឡើយ ក្រុមការងារក្រសួង សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានរៀបចំតម្លើងម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០២ គ្រឿង បូមយកទឹកពីស្ទឹងសែន ទម្លាក់តាមប្រឡាយមេកំពង់ពុទ្រា ដែលមានប្រវែងប្រមាណ ៩.០០០ម៉ែត្រ (ឆ្លងកាត់ផ្លូវជាតិលេខ៦) ដើម្បីនាំទឹកមកជូនបងប្អូនប្រជាកសិករ នៅតំបន់នេះធ្វើការស្រោចស្រពដំណាំស្រូវបន្ថែមទៀត ។

លោក ឈា ប៊ុនរិទ្ធ បានបន្តថា ដោយឡែកការងារបូមទឹកបញ្ចូលតាមបណ្តាអាងទឹកនានា សម្រាប់បម្រើដល់ការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំងនៅក្នុងខេត្តកំពង់ធំ ក្រុមការងាររបស់យើង បាន និងកំពុងធ្វើនៅក្នុងក្រុងស្រុកចំនួន ០៣ រួមមានក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោង ដោយប្រើប្រាស់ម៉ាស៊ីនខ្នាតមធ្យម (៦៥សេះ) សរុបចំនួន ១៥ គ្រឿង ព្រមទាំងផ្តល់ប្រេងសម្រាប់ដំណើរការម៉ាស៊ីនខ្នាតតូចរបស់សហគមន៍ទំនប់ដែលមាននៅនឹងកន្លែងស្រាប់រាប់សិបគ្រឿងទៀត ។