ស្នងការ ខេត្តក្រចេះ ប្រាប់ទៅ កងកម្លាំង បន្តចុះល្បាត និងបង្ក្រាប បទល្មើស កាន់តែខ្លាំងឡើង រក្សាសន្តិសុខ តាមមូលដ្ឋាន

ក្រចេះ៖ លោកឧត្តមសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈប្រចាំខែតុលា និងលោកទិសដៅអនុវត្តបន្ត ព្រមទាំងផ្សព្វផ្សាយ សេចក្តីថ្លែងការណ៍ និងការអធិប្បាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីផែនទីព្រំដែនរដ្ឋ រវាងព្រះរាជាណាចក្រ កម្ពុជានិងសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាពិសេសនោះ គឺការបន្តដាក់ផែនការ ជូនកងកម្លាំងរបស់ខ្លួន លើកការពង្រឹងបញ្ហាសន្តិសុខ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

ក្នុងកិច្ចប្រជុំក៏មានការឡើងអាន នូវសេចក្តីថ្លែងការណ៍ និងការអធិប្បាយរបស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាស្តីពីផែន ទីព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដែល អានដោយលោកវរសេនីយ៍ឯក ប៊ិត សាវ៉ាង ស្នងការរងទទួលការងារព្រំដែន។ និងក៏មាន ការផ្តល់ជូននូវសេចក្តីថ្លែងការ របស់សម្តេចតេជោហ៊ុន សែន ដល់នាយ នាយរងនគរបាលទាំងអស់ ក្រោមការផ្តល់ជូនពីសំណាក់ លោកឧត្តមសេនីយ៍ស្នងការផងដែរ។

មានប្រសាសន៍លើកឡើងទៅកាន់នាយ នាយរងនគរបាលចំនួនជាង២រយរូប នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើង ពេញមួយរសៀលនោះ លោកឧត្តសេនីយ៍ លន់ សុផាត ស្នងការនគរបាលខេត្ត បានណែនាំដល់នាយ នាយរងនគរបាល ត្រូវបន្តកិច្ចការងារតាម តួនាទីភារកិច្ចកុំឲ្យមានភាពចន្លោះប្រហោង។

បើទោះបីជាស្ថានការណ៍ទូទៅ នៅទូទាំងខេត្ត ក្នុងខែតុលា កន្លងទៅបទល្មើសផ្សេងៗ មានការថយចុះគួរឲ្យកត់សម្គាល់យ៉ាងណាក្តី ក៏លោកឧត្តមសេនីយ៍លន់ សុផាត ស្នងការនគរបាលខេត្ត បានដាក់បទបញ្ជារយ៉ាងម៉ឺងម៉ាត់ ដល់នគរបាល ក្នុងកិច្ចការងារចុះយាម ល្បាតកិច្ចការងារការពារសន្តិសុខ តាមទីសាធារណៈទីប្រជុំជន និងតំបន់ដាច់ស្រយ៉ាល។

ក្តាប់លើមុខសញ្ញា បទល្មើសមួយចំនួនដូចជា មុខសញ្ញាលួច ឆក់ និងបទល្មើសគ្រឿងញៀន និងបន្តស្រាវជ្រាវនៅរាល់បទល្មើស ដែលនៅសេសសល់ ដើម្បីធ្វើប្រតិបត្តិការចាប់បង្រ្កាប។

បន្ថែមពីលើនេះ លោកឧត្តមសេនីយ៍ស្នងការ បានជំរុញដល់ស្នងការរងទទួលកិច្ច ការងារអត្តសញ្ញាណកម្ម ពន្លឿនការចុះធ្វើអត្តសញ្ញាណប័ណ្ណ ជូនដល់ប្រជាពលរដ្ឋនៅទូទាំងខេត្ត ឲ្យបានឆាបរហ័ស ជូនពួកគាត់ទៅតាមផែនការរបស់ថ្នាក់លើ៕