សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អាវរ​ងារ​ដល់​កងកម្លាំង​យោធភូមិភាគ​ទី​១

ខេត្តស្ទឹងត្រែង: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត នាយរង​សេនាធិការ​ចម្រុះ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការរង​កងទ័ព​ជើងគោក អមដំណើរ​ដោយ​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​មេ​បញ្ជាការ​​នគរបាលជាតិ ប្រចាំ​ទិស​ភូមិភាគ​ទី​៤ និង​ទី​៥ នា​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​ដឹក​នាំយក​នូវ​អាវ​រងារ ដែលជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ទៅ​ចែកជូន​កងកម្លាំង​យោធា និង​នគរបាល ដែល​កំពុង​ឈរជើង​ការពារ នៅតាម​បន្ទាត់​ព្រំដែន​ភូមិភាគ​ទី​១​។​

​នៅពេល​អញ្ជើញ​ទៅដល់​តំបន់​ព្រំដែន​ទិស​ទី​១ ក្នុង​ខេត្តស្ទឹងត្រែង ព្រំប្រទល់​ប្រទេស​កម្ពុជា​ជាប់​នឹង​ប្រទេស​ឡាវ នាឱកាស​នោះ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​ឡើងរាយការណ៍​ពី​ស្ថានភាព​ជាក់ស្តែង ដែល​កើតឡើង​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដោយ​គូសបញ្ជាក់ថា ស្ថានភាព​សន្តិសុខ​សុវត្ថិភាព​នៅតាម​បន្ទាត់​ព្រំដែន ពោលគឺ​មាន​ស្ថានភាព​ល្អប្រសើរ​បំផុត​។​

​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត ក៏បាន​នាំនូវ​បណ្តាំ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជូន​ដល់​កំលាំង​ការពារ​ព្រំដែន​ទាំងពីរ​ប្រភេទ ដោយ​លោក​លើកឡើងថា សម្តេច​ទាំងពីរ ពុំដែល​អាក់ខាន​ក្នុងការ​ផ្តល់នូវ​អាវ​រងារ និង​ការយកចិត្តទុកដាក់​ចំពោះ​កងកំលាំង​ការពារ​ព្រំដែន​ឡើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត បាន​ថ្លែងថា នៅពេល​បន្តិចទៀត ខាងមុខនេះ ប្រទេស​កម្ពុជា​ចូលដល់​រដូវរងា​រហើយ ហេតុនេះ សម្តេច​ទាំងពីរ បាន​ចាត់តាំង​តំណាង​ដឹក​នាំយក​អាវ​រងារ មក​ចែកជូន​ដល់​កម្លាំង​ទាំងអស់​។

​លោក​បន្តថា សកម្មភាព​នេះ បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ​តែម្តង​។ ក្នុងនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន​ម៉ា​ណែ​ត និង​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ខេង សុមេធ បាន​ចែក​អាវ​រងារ​រាប់ពាន់​ដល់​ទាហាន និង​កង​នគរបាល​៕​

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អាវរ​ងារ​ដល់​កងកម្លាំង​យោធភូមិភាគ​ទី​១

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អាវរ​ងារ​ដល់​កងកម្លាំង​យោធភូមិភាគ​ទី​១

សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ផ្តល់​អាវរ​ងារ​ដល់​កងកម្លាំង​យោធភូមិភាគ​ទី​១