ខ្វាន់ អុសា​មៈនី បកស្រាយ​រឿង​បែកធ្លាយ​វីដេអូ​សិច​ជាមួយ​ប្តី​គេ​

Sanofi

​ពិតជា​រឿង​ស៊យ​ខ្លាំងណាស់​សម្រាប់ តារា​ឯក​ស្រី​កូនកាត់​អង់គ្លេស​ដូចជា​អ្នកនាង ខ្វាន់ អុសា​មៈនី (Kwan Usamanee) ដែល​នៅ​សុខៗ ក៏មាន​ធ្លាយ​វីដេអូ​សិច​ដែល​នាង​ឡើង​គ្រែ​ជាមួយ​ប្តី​គេ ហើយ​ដែល​បុរស​ម្នាក់​នោះ​គឺជា​លោក ឆា​គ្រី​ត យ៉ែម​ណា​ម (Chakrit Yamnarm) ដែលជា​តួ​ប្រុស​ក្នុង​រឿង  «​ខ្សាច់​ពណ៌​ភ្លើង​» (Sai See Plerng 2013)​។​


​គួរបញ្ជាក់​ផងដែរ​ថា វីដេអូ​សិច​ដែល​គូស្នេហ៍​មួយគូ​បាន​ឡើង​គ្រែ​ជាមួយគ្នា​គឺ​មើលរូប​មិន​ច្បាស់​ទេ គ្រាន់តែ​មើលទៅ​ស្រដៀងៗ តែ​ខាងក្រោម​ចំណងជើង​វីដេអូ​ដែល​បាន​បង្ហោះ​តាម​គេហទំព័រ​វេ​បបូ បាន​សរសេរ​ឈ្មោះថា អ្នកនាង  ខ្វាន់ អុសា​មៈនី និង លោក ឆា​គ្រី​ត យ៉ែម​ណា​ម​។ សម្រាប់​ព័ត៌មាន​នេះ បានក្លាយ​ជា​រឿង​ក្តៅកគុក​ដែល​ម្នាក់ៗ​យកមក​វែកញែក ដោយ​អ្នក​អ្នកខ្លះ​ថា​វា​ជា​វីដេអូ​កាត់ត រីឯ​អ្នកខ្លះ​គិតថា វា​អាចជា​រឿង​ពិត​ព្រោះ​មើលទៅ​ស្រដៀង​ដែរ​គ្រាន់តែ​មិនសូវ​ច្បាស់​។​


​វីដេអូ​សិច​ដែល​បញ្ជាក់ថា ជា​អ្នកនាង ខ្វាន់ អុសា​មៈនី និង លោក ឆា​គ្រី​ត យ៉ែម​ណា​ម បាន​ចែករំលែក​ពេញ​បណ្តាញ​សង្គម​ធ្វើឱ្យ​ក្លាយជា​ចម្ងល់​យ៉ាងខ្លាំង​សម្រាប់​មិត្ត​អ្នកគាំទ្រ ហើយ​ដែល​សំខាន់​នេះ​មិនមែនជា​លើក​ទី ១ ដែល​កើតមាន​ចំពោះ​អ្នកនាង ខ្វាន់ អុសា​មៈនី ព្រោះ​ប៉ុន្មាន​ខែ​មុននេះ រូបថត​ដែល​អ្នកនាង​ថត​ពេល​ចូលរួម​កម្មវិធី ត្រូវបាន​អ្នក​កាត់ត​ដ៏​មាន​ជំនាញ​យកទៅ​កែ​ឱ្យទៅជា​រូបថត​អាសអាភាស ដែល​សឹងតែ​មិន​ជឿថា​វា​ជា​រូបភាព​កាត់ត​។​


​សម្រាប់​ពេលនេះ ទាំង​អ្នកនាង ខ្វាន់ អុសា​មៈនី និង លោក ឆា​គ្រី​ត យ៉ែម​ណា​ម ព្រម​ចេញមុខ​បកស្រាយ​ថា ពួកគេ​មិន​ធ្លាប់​ទាក់ទង​គ្នា​ឡើយ កុំថាឡើយ​តែ​ឈានចូល​ដំណាក់កាល​ឡើង​គ្រែ​បែបនេះ​។ ទោះបីជា​គូស្នេហ៍​ដែល​នៅក្នុង​វីដេអូ​មើលទៅ​ដូចជា​អ្នកនាង​ក៏ដោយ តែ​សូម​ធានាថា វា​ពិតជា​មិនមែនជា​អ្នកនាង​នោះទេ បើ​មិន​ជឿ​អាច​យក​វីដេអូ​ទៅឱ្យ​ជំនាញ​វិភាគ​ក៏បាន​។


ទោះជា​ការពិត​បាន​លាត​ត្រដាង តែ​បុគ្គល​ដែលមាន​បំណង​អាក្រក់​ចង់​បំផ្លាញ​កេរ្តិ៍ឈ្មោះ​អ្នកនាង​ម្តង​ជា​ពីរ​ម្តង នៅ​មិនទាន់​រកឃើញ​មុខ​នៅឡើយ​ទេ នេះ​នៅ​មិនទាន់​ដឹងថា តើ​នឹង​មានរឿង​អាក្រក់​ណា​ទៀត​កើតមាន​ចំពោះ​អ្នកនាង ខ្វាន់ អុសា​មៈនី នោះទេ ៕ ខេ​រី​
(​ប្រភព​៖ អ៊ី​ធឺ​ធេ​ន ធី ញ៊ូ​)

លោក ឆាគ្រីត យ៉ែមណាម (Chakrit Yamnarm)

លោក ឆាគ្រីត យ៉ែមណាម និង ភរិយា

រឿង «ខ្សាច់ពណ៌ភ្លើង» (Sai See Plerng 2013)

Related