ជាលើក​ទី ១ កំដៅ​ផែនដី​បាន​កើនឡើង ជាង ១ អង្សាសេ

ទីក្រុង​រងគំរាមកំហែង​ដោយ​ការឡើង​កំពស់​ទឹកសមុទ្រ។ ការកើនឡើង​នៃ​ឧស្ម័ន​ផ្ទះកញ្ចក់ និង​សីតុណ្ហភាព​កំពុង​កើនឡើង គួរ​ឲ្យ​កត់សំគាល់​នៅ​លើ​ភពផែនដី។ នៅ​តែ​បី​សប្តាហ៍​មុន​ សន្និសីទ​អន្តរជាតិ​ស្តី​ពី​អាកាសធាតុ បើកធ្វើ នៅទីក្រុង​ប៉ារីស ព័ត៌មាន​រំលឹក​ពី​គ្រោះអាសន្ន ដែល​កើតមាន ដោយសារ​តែ​ការឡើង​កំដៅ​នៃ​ផែនដី​បាន​ធ្លាក់ មក​ជា​បន្តបន្ទាប់។ នៅក្នុង​របាយការណ៍ របស់ខ្លួន ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ វិទ្យាស្ថាន​អង់គ្លេស Met Office បាន​និយាយ​ថា ឆ្នាំ ២០១៥ ជា​ឆ្នាំ​លើកដំបូង​គេ ដែល​សីតុណ្ហភាព​លើ​ផែនដី បាន​កើនឡើង ជាង ១​អង្សាសេ។