ថ្នាក់ដឹកនាំ​បក្ស​កាន់​អំណាច​​​ទទួល​ស្គាល់​បរាជ័យ​នៅចំពោះ​មុខ​លោកស្រី អ៊ុងសាន ស៊ូជី

នៅ​ថ្ងៃ​អង្គារ ទី ១០​វិច្ឆិកា នៅ​ខណៈពេល​ដែល​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត នៅ​បន្ត​ប្រកាស​លទ្ធផល​ឆ្នោត​បឋម នៅឡើយ ថ្នាក់ដឹកនាំ​របស់​គណបក្ស​កាន់អំណាច​ភូមា បាន​ចេញ​មុខ ប្រកាស ជា​បន្តបន្ទាប់ បរាជ័យ​របស់​គណបក្ស​កាន់អំណាច នៅ​ចំពោះមុខ​គណបក្ស​ប្រឆាំង របស់​លោកស្រី​អ៊ុងសាន ស៊ូជី។ លោកស្រី​អ៊ុងសាន ស៊ូជី ដែល​បាន​និយាយ​នៅថ្ងៃ​នេះ​ថា លោកស្រី​ជឿ​ថា គណបក្ស​របស់​លោកស្រី​បាន​ឈ្នះឆ្នោត ទទួល​បាន​សំឡេង​ភាគច្រើន​នៅ​សភា។