លោក សាយ សំអាល់៖ ចំណុចសំខាន់ នៃភាពជោគជ័យ ក្នុងការដឹកនាំ អាស្រ័យលើឆន្ទៈ ភាពឈ្លាសវៃ និងគំនិតច្នៃប្រឌិត

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងដោយផ្តល់ដំបូន្មាន ដល់យុវជនបន្តវេនថា ចំណុចសំខាន់នៃភាពជោគជ័យ នៅក្នុងការដឹកនាំស្ថាប័ន គឺអាស្រ័យលើឆន្ទៈភាពឈ្លាសវៃ និងគំនិតច្នៃប្រឌិតរបស់មេដឹកនាំនៅក្នុងការគ្រប់គ្រង។

នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់កិត្តិយសធ្វើបទបាឋកថា ចែករំលែកបទពិសោធន៍ស្តីពី « ភាពជោគជ័យនៃភាពជាអ្នកដឹកនាំ សម្រាប់យុវជនបន្តវេន» ដល់សិក្ខាកាមវគ្គសុក្រិតការ ថ្នាក់ឧត្តមសេនីយ៍ វរសេនីយ៍ឯក ជំនាន់ទី១៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា។

ថ្លែងទៅកាន់អ្នកចូលរួមនៅក្នុងពិធីនេះ លោក សាយ សំអាល់ រដ្ឋមន្រ្តីវ័យក្មេង ដែលដឹកនាំក្រសួងបរិស្ថាន បានលើកឡើងថា៖ «ចំណុចសំខាន់នៃភាពជោគជ័យ ក្នុងការដឹកនាំស្ថាប័ន គឺមានភាពអាស្រ័យយ៉ាងផ្ទាល់ទៅនឹងឆន្ទៈភាពឈ្លាសវៃ និងគំនិតច្នៃប្រឌិត របស់មេដឹកនាំ ក្នុងការគ្រប់គ្រង តម្រង់ទិស និងការប្រែក្លាយកម្លាំងមហាជន ឱ្យទៅជាកម្លាំងកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិ ប្រកបដោយវិចារណញ្ញាណ ស្របតាមចក្ខុវិស័យនិងបេសកកម្មរបស់ស្ថាប័ន ឆ្លើយតបទៅនិងតម្រូវការចំពោះមុខ និងស្ថានភាពជាក់ស្តែងនៃសង្គមជាតិ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត»។

សូមជំរាបថា នៅក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានធ្វើរបាយការណ៍ស្វាគមន៍ដែល ផ្តោតជាសំខាន់ លើគោលបំណងនិងសមាសភាពនៃសិក្ខាកាម នៅក្នុងវគ្គសុក្រិតការ ខាងលើជូនលោករដ្ឋមន្ត្រី និងអង្គពិធីទាំងមូលផងដែរ។

ក្រោយពីបញ្ចប់ពិធីនេះ លោករដ្ឋមន្រ្តី សាយ សំអាល់ បានផ្តល់ជូនសិក្ខាកាម វគ្គសុក្រិតការ ថ្នាក់ឧត្តមសេនីយ៍ វរសេនីយ៍ឯក ជំនាន់ទី១៣ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នូវអំណោយជាទឹកប្រាក់៥០០០ដុល្លារ ដើម្បីប្រើប្រាស់ជាឧត្តមប្រយោជន៍ របស់វគ្គសិក្សាខាងលើ៕