​បន្ថែម​ពីលើ​ការជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​ធ្យូង​អាច​ប្រើ​ដុសធ្មេញ​ឱ្យ​ស​បាន​ដែរ​

​បន្ថែម​ពីលើ​ការជួយ​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​ធ្យូង​អាច​ប្រើ​ដុសធ្មេញ​ឱ្យ​ស​បាន​ដែរ​

​ធ្យូង​មាន​លក្ខណៈសម្បត្តិ​ច្រើនយ៉ាង​ណាស់​។ គេ​ប្រើ​វា​ជា​ឱសថ​បំបាត់​ការ​រាក ការ​ហើមពោះ ការធ្វើឱ្យ​មាន​ផោម ក្លិន​មាត់​មិនល្អ និង​កំចាត់​ជាតិពុល​ពី​ក្នុង​ខ្លួន​ជាដើម​។ ក៏​ប៉ុន្តែ​គេ​មិនសូវ​បាន​ដឹង​ទេ​ថា ធ្យូង​ក៏​អាច​ប្រើ​សម្រាប់​សម្អាត​ធ្មេញ ឱ្យ​ស​បាន​ដែរ​។​
 

​តើ​ធ្យូង​ធ្វើ​ប្រតិកម្ម​កំចាត់​ជាតិពុល​យ៉ាងដូចម្តេច​?
កាលណា​គេ​លេប​ធ្យូង​ចូលទៅ វា​ទាញយក​គ្រប់​ជាតិពុល​ទាំងអស់​ឱ្យ​មក​ភ្ជាប់​ខ្លួន​ជាមួយ​វា ក៏​ប៉ុន្តែ​ខ្លួន​វា​ផ្ទាល់​មិន​ត្រូវ​បាន​បឺត​ស្រូប​ចូលទៅក្នុង​ឈាម ដូចជា​ចំណីអាហារ​ផ្សេងៗ​ទៀត​នោះ​ទេ​។ ដូច្នេះ ធ្យូង​ឆ្លងកាត់​ពោះវៀនតូច​ជាមួយនឹង​ជាតិពុល​ទាំងអស់ ដោយ​មិន​ត្រូវបាន​បឺត​ស្រូប​អ្វី​ទេ គឺ​ដោយហេតុ​នោះ​ហើយ​បានជា​លាមក​ទៅជា​ខ្មៅ​។​

អាស្រ័យ​ដោយ​ហេតុ​ដូច​រៀបរាប់​ខាងលើ​នេះ ទើបបាន​ជា​គ្រូពេទ្យ​ជាច្រើន​បាន​ណែនាំ​ឱ្យ​ប្រើ​ធ្យូង​កំ ចាត់​ជាតិពុល​ពី​ក្នុង​ខ្លួន ដោយ​ត្រូវ​លេប​ធ្យូង​ឱ្យបាន​៥០​ក្រាម​ក្នុង​១​ថ្ងៃ ចែកចេញ​ជា​៣​ពេល លេប​ក្នុងពេល​១២​ថ្ងៃ​ជាប់ៗ​គ្នា​។ វា​នឹង​ជួយ​បំបាត់​ជាតិពុល​ដែល​ជា​ជាតិ​លោហៈ​ធ្ងន់ ហើយ​និង​ឱសថ​ដែល​ប្រើ​លើស​កម្រិត​ទៀតផង​។ ធ្យូង​នឹង​ជួយ​ធ្វើឱ្យ​ពោះវៀន​មាន​ដំណើរការ​ល្អ បាត់​រាក បាត់​ទល់លាមក និង​គ្មាន​ជំងឺ​រលាក​ក្រពះ​ពោះវៀន​ទេ​។​

ធ្យូង​ធ្វើឱ្យ​ធ្មេញ​ស​
អាស្រ័យ​ដោយ​លក្ខណៈសម្បត្តិ​នៅក្នុង​ការភ្ជាប់​យកជាតិ​ពុល គេ​អាច​ប្រើ​ធ្យូង​ជា​ថ្នាំដុសធ្មេញ និង​បំបាត់​ក្លិន​មាត់ បានដែរ​។ នៅ​កម្ពុជា​យើង យើង​សង្កេតឃើញថា ដូនតា​យើង​បាន​ប្រើ​ធ្យូង​ដុសធ្មេញ​តាំងពី​យូរយារ​ណាស់​មកហើយ គឺ​តាំងពី​ពេល​ដែល​មិន​ទាន់​មាន​ច្រាស​ដុសធ្មេញ​ម្ល៉េះ​។​

ប្រែ​សម្រួល​ដោយ​សាស្ត្រាចារ្យ ម៉ែន សេដ្ឋា​រតន៍​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី10  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។