ទឹកខ្មេះ​ផ្លែ​ប៉ោម និង ការសម្អាត​មុខ​

Sanofi

ប្រើ​សម្រាប់​ព្យាបាល​ស្នាម​អុជ​ខ្មៅ​​ទឹកខ្មេះ​ផ្លែ​ប៉ោម​សម្បូរ​អាស៊ីដ​អាល់​ហ្វា​អ៊ី​ដ្រុ​ក​ស៊ីដ​សម្រាប់​កម្ចាត់​កោសិកា​ចាស់ៗ ធ្វើឱ្យ​ស្បែក​ប្រែជា​ស្រស់ថ្លា​មាន​សុខ​ភាពល្អ ។ ជាក់ស្តែង​យើង​ឃើញ​មាន​ផលិតផល​ថែរក្សា​ស្បែក​ជាច្រើន​ផ្សំ​ដោយ​អាស៊ីដ​ប្រភេទ​នេះ ។ ចំណែក​ទឹកខ្មេះ​ផ្លែ​ប៉ោម​សម្បូរ​អាស៊ីដ​នេះ​ច្រើន ជាង​ផលិតផល​ទាំងនោះ​ទៅទៀត ថែមទាំង​ស្រស់​បែប​ធម្មជាតិ និង មិន​ដូច​ផលិតផល​ដែល​នឹង​ថមថយ​ប្រសិទ្ធភាព​ទៅតាម​ពេលវេលា​នោះទេ ។

គួរ​ធ្វើឱ្យបាន ១ ទៅ ២ ដង ក្នុង ១ ថ្ងៃ និង បន្តធ្វើ ៦ សបា្តហ៍ ដោយ​យក​សំឡី​ជ្រលក់​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជូត​មុខ ឬ ស្បែក​ដែលមាន​ស្នាម អុជ​ខ្មៅ​ទុកចោល ២៩ ទៅ ៣០ នាទី មុន​លាង​ទឹក​ចេញ ។​​ប្រើ​សម្រាប់​ព្យាបាល​«​មុន​»ទឹកខ្មេះ​ផ្លែ​ប៉ោម​ប្រៀបដូចជា​ឱសថ​ដ៏​ស័ក្តិសិទ្ធិ​សម្រាប់​ព្យាបាល​«​មុន​» ព្រោះ​វា​សម្បូរ​ម៉ាលី​ក​អាស៊ី​ដដែល​អាច​កម្ចាត់​បា​ក់​តេ​រី ផ្សិត និង មេរោគ​ដែល​បង្ក​ឱ្យ​កើត​«​មុន » ។ លើសពីនេះ ទឹកខ្មេះ​ផ្លែ​ប៉ោម​ក៏​អាចជួយ​បង្រួម​រន្ធ​ញើស កម្ចាត់​ខ្លាញ់ និង រក្សា​កម្រិត pH ធ្វើឱ្យ​ស្បែ​កមាន​សុខភាព​ល្អ ។​

វិធី​ធ្វើ​

-​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ​ទឹក​ក្នុង​បរិមាណ​ស្មើៗ​គ្នា​ទុក​សម្រាប់​លាងមុខ ពីព្រោះ​វា​មាន​កំហាប់​អាស៊ីដ​ខ្ពស់​អាច​ប៉ះពាល់​ដល់​ស្បែក ។ អ្នក​អាច​បន្ថែម​«​តែ​»​បៃតង និង ជេ​ល​ប្រទាល​កន្ទុយក្រពើ​ក៏បាន ។ ប្រើ​ល្បាយ​នេះ​លាងមុខ ហើយ​ចាំ​កាត់បន្ថយ​បរិមាណ​ទឹក​បន្តិច​ម្តងៗ​នៅពេល​ស្បែក​ចាប់ផ្តើម​ស៊ាំ​នឹង​ទឹកខ្មេះ​ផ្លែ​ប៉ោម និង ក្រឡុក​ឱ្យ​សព្វ​មុននឹង​ប្រើ ។​
-​មុននឹង​ប្រើ គួរ​សាកល្បង​លាប​បន្តិច​លើ​ស្បែក​ដើម្បី​ពិនិត្យ​មើលថា តើ​ស្បែក​របស់​អ្នក​ប្រតិកម្មនឹង​ទឹកខ្មេះ​ផ្លែ​ប៉ោម​ឬ​អត់ ?

-​ប្រើ​សំឡី​ជ្រលក់​សម្អាត​គ្រឿងសម្អាង ខ្លាញ់ និង សារធាតុ​កខ្វក់​ពី​ផ្ទៃមុខ ប៉ុន្តែ​សូម​ប្រយ័ត្ន​កុំឱ្យ​ប៉ះ​ត្រូវ​ភ្នែក ។ វា​អាចធ្វើឱ្យ​ផ្សា​បន្តិច ប្រសិនបើ​មុខ​មាន​«​មុន​» ។​
-​នៅពេល​ប្រើ​ទឹកខ្មេះ​ផ្លែ​ប៉ោម​លើកដំបូង​គួរ​លាង​ចេញ​ក្រោយពេល​លាប​បាន ៥ នាទី ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ ដើម្បី​បន្សាំ​ស្បែក​ជាមួយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ។ ប្រសិនបើ​គ្មាន​ប្រតិកម្ម​ទេ លើក​ក្រោយ​អ្នក​មិនចាំបាច់​ប្រញ្ញាប់​លាង​ចេញ​ទេ ។ ជា​ការល្អ​គួរប្រើ​នៅ​ពេលយប់​ដើម្បី​គេច​ពី​កាំរស្មី​យូ​វី ។​

-​ក្រៅពី​ស្បែ​កមុខ អ្នក​ក៏​អាច​ប្រើ​ទឹកខ្មេះ​ផ្លែ​ប៉ោម​លាប​លើ​ដងខ្លួន​បានដែរ ដូចជា​ខ្នង​ជាដើម ។​
-​បន្ទាប់មក​ប្រើ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ហើយ អ្នក​អាច​ប្រើ​ផលិតផល​សំណើម (Moisturizer) ដើម្បី​បន្ទន់​ស្បែក ៕ ​ ​ ​


Related