Q&A : តើ​មូល​ហេតុអ្វី​បានជា​ខ្ញុំ​ចេះតែ​គេង​ចាញ់បោក​យល់សប្តិ ?

Sanofi

​សំណួរ ៖ ចូលឆ្នាំថ្មី​នេះ​ខ្ញុំបាទ​មាន​អាយុ ១៧ ឆ្នាំ​ហើយ ពេល​គេង​យប់​ចេះតែ​សុបិន​បញ្ចេញ​ទឹកកាម​ជា​ញឹកញាប់ ។ ថ្ងៃ​ខ្លះ​ដោយសារតែ​ការ​ហៀរ​ទឹកកាម​ច្រើន​ត្រូវ​ងើប​ទាំងយប់​ដើម្បី​សម្អាត​ថែមទៀត ។ ខ្ញុំបាទ​ចង់ដឹងថា​តើ​មូលហេតុ​អ្វី​បានជា​ខ្ញុំ​ចេះតែ​គេង​សុបិន​បញ្ចេញ​ទឹកកាម ?

​ចម្លើយ ៖ ការ​គេង​សុបិន​បញ្ចេញ​ទឹកកាម ជា​រឿង​ធម្មតា និង កើតឡើង​ជាទូទៅ​ចំពោះ​យុវវ័យ ។ អាការ​នេះ​មិន​ត្រឹមតែ​កើត​ចំពោះ​យុវវ័យ​ទេ សូម្បីតែ​ក្រុមមនុស្ស​វ័យ​កណ្តាល​ដែល​មិនបាន​រួមភេទ​គ្រប់គ្រាន់​ក៏​អាច​កើត​អាការ​នេះ​ដូចគ្នា ។​ ​ចំពោះ​យុវវ័យ​ដែល​កើត​អាការ​នេះ​ក៏​បញ្ជាក់ ថា​គេ​ឈានចូល​វ័យ​អាច​បន្ត​ពូជ​បាន​ហើយ ហេតុនេះ​នៅពេល​ដែលមាន​ការរួម​ភេទ​នោះ​ឱកាស​មានកូន​អាច​កើតឡើង​គ្រប់ពេលវេលា​ទាំងអស់ ។

ក្រុម គ្រូពេទ្យ​ជំនាញ​បានឱ្យដឹងថា នៅពេល​ឈានចូល​វ័យ​អាច​រួមភេទ​បាន​រាងកាយ​របស់​យុវវ័យ​តែងមាន​ការប្រែប្រួល​អ័រម៉ូន​ដែល​បង្កើតឱ្យមាន​ចំណង់ ហើយ​ការផលិត​ទឹក​ស្ពែ​ម​ពេលនោះ​ក៏​ប្រមូលផ្តុំ ច្រើន​ដែរ​ហេតុនេះ​នៅពេល​ប្រមូលផ្តុំ​ទឹក​ស្ពែ​ម​កាន់តែច្រើន ហើយ​មិនបាន​បញ្ចេញ​វា​តែង​ហៀរ​ចេញ​នៅ​ពេលយប់​ដោយសារតែ​តណ្ហា​កម្រើក ឡើង​តែម្តង ។ ការយល់​សុបិន​អាច​កើតឡើង​ទាំង ពេលយប់ និង ពេល​ថ្ងៃ​ដោយ​មិនបាន​តាំងចិត្ត ។

រៀងរាល់​ពេល​សុបិន​គេ​អាច​ឃើញ​រូប​ភាពជា​ស្ត្រី ដែល​ខ្លួន​ស្រឡាញ់​ពេញចិត្ត ឬ ស្ត្រី​អាក្រាតកាយ ឬ សុបិន​ឃើញថា​ខ្លួនឯង​កំពុង​រួមភេទ ។ នៅពេល​ភ្ញាក់​ដឹង​ខ្ងួ​ន​ឡើង​ទឹក​ស្ពែ​ម​ជោក​ខោ​ត្រូវ​ងើប​ទាំងយប់​ទៀតផង ។ ការកើត​បញ្ហា​នេះ​វា​ជា​រឿង​ធម្មតា និង កើតឡើង​សឹងតែ​ជាទូទៅ​សម្រាប់​បុរស​គ្រប់រូប​ពិសេស​ពេល​កំពុង​ស្ថិតក្នុង​វ័យ​ពេញកំលោះ ហេតុនេះ​អ្នក​មិនត្រូវ​បារម្ភ​ពី​រឿង​នេះឡើយ ៕


Related