កម្លាំងអាវុធហត្ថ ខណ្ឌពោធិសែនជ័យ ចាប់ខ្លួនមុខសញ្ញា ចែកចាយ គ្រឿងញៀនម្នាក់ ដកហូតថ្នាំ ៦កញ្ចប់ និងម៉ូតូ១គ្រឿង

ភ្នំពេញ : កម្លាំងកងរាជអាវុធហត្ ថខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ បានបង្ក្រាប និងចាប់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀនម្នាក់ នៅចំណុចបុរីសែនមនោរម្យ ស្ថិតក្នុងភូមិ កន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ  ដោយដកហូតថ្នាំចំនួន៦កញ្ចប់ និងម៉ូតូមួយ គ្រឿងផងដែរ។

មន្រ្តីអហខណ្ឌពោធិសែនជយ័ បានឲ្យដឹងថា ជនសង្ស័យរូបនេះ មានឈ្មោះ ហាង សុវណ្ណារាត់ ហៅ រ៉ា អាយុ៣៥ឆ្នាំពាក់ ពន្ធ័ករណីចែកចាយគ្រឿងញៀន។

បើតាមការបញ្ជាក់ពីមន្រ្តីអាវុធហត្ថដដែល នៅកន្លែងកើតហេតុ កម្លាំងបានឆែកឃើញ ម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1Ak-2329 ទូរស័ព្ទ០៣គ្រឿង និងប្រាក់៧០.០០០រៀល ម្សៅក្រាមសថ្លា៦កញ្ចប់ និងថង់ច្រកមួយចំនួន។

បច្ចុប្បន្នកំពុងសហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងអហរាជធានីដើម្បីបន្តនិតិវិធី។