លោក សម រង្ស៊ី៖ ស្ថានទូតខ្មែរ នៅម៉ាឡេស៊ី មិនចេះជួយ ការពារស្រ្តីខ្មែរ ដែលត្រូវគេធ្វើ បាបនៅទីនោះ (វីដេអូ)

ភ្នំពេញ៖ ថ្លែងចេញពីប្រទេសជប៉ុន ទីដែលមេដឹកនាំកំពូលរបស់គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា កំពុងបំពេញបេសកកម្មនៅទីនោះ, លោក សម រង្ស៊ី បានលើកឡើងថា ស្ថានទូតខ្មែរនៅ ម៉ាឡេស៊ី មិនចេះជួយការពារពលករខ្មែរ ជាពិសេសស្រ្តីៗ ដែលត្រូវគេធ្វើបាបនៅទីនោះ ដោយថា ស្ថានទូតមិន ចេញមុខការពារខ្មែរខ្លួនឯងទេ, ព្រមទាំងអះអាង កាលទេសៈពេលនេះមិនអាចពឹងស្ថានទូតបាន។

លោក សម រង្ស៊ី បានថ្លែងអះអាងយ៉ាងដូច្នេះថា «សោកស្តាយ ស្ថានទូតរបស់យើងអត់រវីវល់ មិនមែនតែ នៅស្រុកជប៉ុនទេ នៅប្រទេសម៉ាឡេស៊ី ដែលគេធ្វើបាបស្រីៗ គេយកទៅធ្វើបាបគ្រប់បែបយ៉ាង អត់មានអើពើ អត់មានចេញមុខការពារខ្មែរខ្លួនឯងសោះ ចុះធ្វើអី ទូតហ្នឹងធ្វើអីហ្នឹង តួនាទីរបស់ទូតគេការពារ ជនជាតិខ្មែរ យើង ដែលជួបមានបញ្ហារស់នៅប្រទេសគេហ្នឹង, កាលទេសៈពេលនេះយើង មិនអាចពឹងស្ថានទូតបាន យើងត្រូវរកពិធីដើម្បីជួយ»។

ការលើកឡើងរិះគន់ទៅដល់ស្ថានទូតខ្មែរនៅតាមបណ្តាប្រទេសនានា ពីសំណាក់លោក សម រង្ស៊ី ខាងលើនេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាល ជាមួយ សមាគមយុវជនខ្មែរនៅប្រទេសជប៉ុន នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

សូមជំរាបថា មេដឹកនាំកំពូលរបស់ CNRP បាននៅដល់ប្រទេសជប៉ុន នៅល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥, បន្ទាប់ពីចាកចេញ ពីកម្ពុជា នៅរាត្រីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ទៅកាន់ប្រទេសម៉ុងហ្គោលី, ជប៉ុន និងកូរ៉េខាងត្បូង ដើម្បីចូលរួមប្រជុំទីនោះ៕

លោក សម រង្ស៊ី៖ ស្ថានទូតខ្មែរនៅម៉ាឡេស៊ី មិនចេះជួយការពារស្រ្តីខ្មែរដែលត្រូវគេធ្វើបាបនៅទីនោះ (Video inside)(ភ្នំពេញ)៖ ថ្លែងចេញពីប្រទេសជប៉ុន ទីដែលមេដឹកនាំកំពូលរបស់គណបក្ស សង្គ្រោះជាតិ លោក សម រង្ស៊ី និង លោក កឹម សុខា កំពុងបំពេញបេសកកម្មនៅទីនោះ, លោក សម រង្ស៊ី បានលើកឡើងថា ស្ថានទូតខ្មែរនៅម៉ាឡេស៊ី មិនចេះជួយការពារពលករខ្មែរ ជាពិសេសស្រ្តីៗ ដែលត្រូវគេធ្វើបាបនៅទីនោះ ដោយថា ស្ថានទូតមិនចេញមុខការពារខ្មែរខ្លួនឯងទេ, ព្រមទាំងអះអាង កាលទេសៈពេលនេះមិនអាចពឹងស្ថានទូតបាន។ http://www.freshnewsasia.com/index.php/en/12383-2015-11-10-13-01-01.html

Posted by Fresh News on Tuesday, November 10, 2015

លោក សម រង្ស៊ី៖ ស្ថានទូតខ្មែរ នៅម៉ាឡេស៊ី មិនចេះជួយ ការពារស្រ្តីខ្មែរ ដែលត្រូវគេធ្វើ បាបនៅទីនោះ (វីដេអូ)