សង្គមស៊ីវិលថៃ និយាយពីកុមារខ្មែរ សុំទាននៅថៃ

សង្គមស៊ីវិលថៃ និយាយពីកុមារខ្មែរ សុំទាននៅថៃ

ដោយ​៖ សូរ្យ​រិ​ទ្ធ​
​ក្រុម​មូល​នី​ធិ​កញ្ចក់ នៃ​អង្គការ​សង្គម​ស៊ីវិល ផែ្ន​ក​សុខុមាលភាព​សង្គម​ថៃ បាន​លើកឡើងថា កុមារ​សុំទាន​ក្នុងប្រទេស​ថៃ សុទ្ធតែជា​វ័យ​គួរ​បាន​រៀនសូត្រ គួរ​បាន​អង្គុយ​ក្នុង​ថ្នាក់រៀន និង កាន់​សៀវភៅ ប៉ុន្តែ​ហេតុអ្វី​ក៏​មក​អង្គុយ​សុំទាន​តាម​ចិញ្ចើមថ្នល់​ទៅវិញ !?!​ ពួកគេ​បានបង្ហាញ​ពី​ចំណុចលក្ខណៈ​នៃ​កុមារ​សុំទាន​ទាំងនោះដូចខាងក្រោម ​៖

1-​ ​ក្មេង​សុំទាន​នៅក្នុង​ប្រទេស​ថៃ ភាគច្រើន​មកពី​ប្រទេស​ស​កម្ពុជា​
2-​ ​ច្រក​ដែល​លួច​ចូល​ញឹកញាប់ គឺ​ព្រំដែន​អរញ្ញ​ប្រៈ​ថេត
3-​ ​អាយុ​ក្មេង​សុំទាន មាន​តាំងពី​ទារក​ដំបូង ដល់​អាយុ ១២ ឆ្នាំ
4-​ ​ក្មេង​សុំទាន​ខ្លះ ធ្លាក់​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស
5-​ ​កុមារ​ខ្លះ ត្រូវគេ​ជួល ឬ ដែល​តម្លៃ​ក្នុង​ការជួល​ពី 1.500 – 3.000 បាទ​
6-​ ​កម្រៃ​បាន​ពី​ការនាំ​ក្មេង​មក​អង្គុយ​សុំទាន​បាន​ខ្ពស់​ណាស់ គឺជា​មធ្យម​ពី 300 – 1.000 បាទ​ក្នុង​មួយថ្ងៃ ។
7-​ ​កុមារ​សុំទាន​ភាគច្រើន ត្រូវ​ធ្លាក់​ក្នុងការ​បង្ខិតបង្ខំ​
8-​ ​មាន​កុមារ​សុំទាន​ជាច្រើន​ដែល​រង់ចាំ​ការជួយ​យកចេញ​ពី​ការ​សុំទាន​តាមផ្លូវ​សាធារណៈ​នេះ ៕

​ការលើកឡើង​របស់​សង្គម​ស៊ីវិល​ប្រទេស​ថៃ ប៉ុន្មាន​ចំណុច​ខាងលើនេះ យើង​ជា​ខ្មែរ​ពិត​ជាមាន​ភាពរន្ធត់ បេះដូង​ខ្លោចផ្សា​រណាស់ កាលបើ​ឈាម​យើងទៅ​អង្គុយ​សុំទាន​នៅ​ស្រុក​គេ ហើយ​វ័យ​ក្មេងខ្ចី​មិនដឹងខ្យល់​អ្វី ត្រូវ​ក្រុម​ទុច្ចរិត ឬ ក៏​ឪពុកម្តាយ អាណាព្យាបាល​ដ៏​គម្រក់​ខ្លះ ប្រើ​ពលកម្ម​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន គិត​ក្នុង​ផ្លូវ​អគតិតែមួយ​មុខ​គត់​គឺ «​សុំទាន​បាន​លុយ​»​។

កន្លងមកអាជ្ញាធរ​ថៃ​ និង ​កម្ពុជា ​នៅ​តាមច្រក​ព្រំដែន​ប៉ោយ​ប៉ែត​ និង ច្រកផ្សេងៗទៀត ត្រូវ​បាន​ធ្វើ​ការ​រួម​គ្នា​នៅ​លើ​យុទ្ធនាការ​មួយ​ដើម្បី​កាត់​បន្ថយ​ការ​ជួញដូរ​មនុស្ស​ និង ​ការ​កេងប្រវ័ញ្ច​លើ​កុមារ​ ​។ ប៉ុន្តែការរួមគ្នាប៉ុណ្ណេះ វាមិនគ្រប់គ្រាន់នៅឡើយទេ រឿងនេះ​គួរ​រាជរដ្ឋាភិបាល ពិសេស​ទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ មាន​ផែនការ ឬ មាន​ចំណាត់ការ​ឱ្យតឹងរុឹង ​ចំពោះ​ប្រជាជន​ខ្មែរ ពិសេស​កុមារ​តូចៗ​ដែល​ដើរ​សុំទាន​នៅ​ស្រុក​គេ ​មិនបាន​រៀនសូត្រ​អ្វី ក្រៅ​តែ​អំពី «​បើកភ្នែក​សុំទាន​! បើកភ្នែក​សុំទាន​!»,  យើងចង់ឱ្យបញ្ជូនពួកគេមកប្រទេសវិញ បញ្ឈប់ឱ្យមានការជួញដូរ ប្រើកម្លាំងកុមារតទៅទៀត ឆាប់កាល​ណា ល្អកាលហ្នឹង! ៕

(ប្រភព Sanook )

ចូរមើលតារាស្រីកូរ៉េ ភាគច្រើនស្អាតដោយសារកែសម្ផស្សhttp://www.matenak.com/2015/11/07/4509.html/

Posted by Matenak on Saturday, November 7, 2015