ស្ប៉តអប់រំដ៏មានអត្ថន័យ រញ្ជួយចិត្ត សូមទស្សនាកុំរំលង

ស្ប៉តអប់រំដ៏មានអត្ថន័យ រញ្ជួយចិត្ត សូមទស្សនាកុំរំលង

ដោយ៖ សូរ្យសែង

នេះជាស្ប៉ត (Spot) អប់រំមួយរបស់ថៃ ពិតជាមានអត្ថន័យល្អណាស់ ក្នុងការអប់រំមនុស្ស ពិសេសកុមារៗដែលមិនបានចូលសាលារៀន ។ សាច់រឿងក្នុងឃ្លីបស៉្បតនេះ បង្ហាញពីស្ត្រីមេម៉ាយម្នាក់ជាកម្មករសំណង់ មានកូនប្រុសម្នាក់ អាយុ ១២ ឆ្នាំ ដែលមិនបានចូលរៀននៅសាលាណាមួយឡើយ ។

ថ្ងៃមួយ មុនពេលម្តាយទៅធ្វើការ បានផ្តាំកូនថា «កូនកុំទៅដើរលេងទីណាឆ្ងាយ ប្រយ័ត្នគ្រោះថ្នាក់» ។ ម្តាយចេញទៅបាត់ កូនប្រុសក៏ចេញទៅដែរ, ពេលម្តាយមកវិញ មិនឃើញកូន ក៏ដើររក ឃើញកូននិយាយជាមួយជនបរទេស (នឹកឆ្ងល់ក្នុងចិត្ត ហេតុអីក៏កូនចេះនិយាយភាសាអង់គ្លេស) ។ ខឹងកូនពេកក៏និយាយគំហកឱ្យកូន ម៉ែខំដើររក ហេតុអីក៏ឯងដើរចេញពីផ្ទះ កូនទៅណា ? ទៅណា ? ដោយឃើញម៉ែខឹងខ្លាំងពេក កូននោះឆ្លើយថា «ទៅសាលារៀន» ។ ម៉ែតបវិញ សាលារៀនស្អី បើឯង​អត់ចូលរៀនផង !!! សាលារៀននៅឯណា ?

ទីបំផុតកូននាំម្តាយវាទៅ ។ ម្តាយឃើញសែនភ្ញាក់ផ្អើល ដោយឃើញខ្ទមប្រក់ក្រណាត់ និង មានសៀវភៅអង់គ្លេសយ៉ា​ងកញ្ចាស់ 2-3ក្បាល, ម៉ែក៏គំហកសួរកូន កូនទៅលួចសៀវភៅរបស់គេពីណាមក  ហ្អា!! កូនក៏ចង្អុលទៅកាន់កន្លែងចាក់សំរាម។ បានន័យថា កូនចង់រៀនពេកទៅរើសសៀវភៅក្នុងគំនរសំរាម ដែលកូនអ្នកមានរៀនហើយបោះចោល តែត្រូវកូនអ្នកក្រ ចង់រៀន រើសមករៀនវិញ ។ សូមទស្សនាលម្អិតនូវឃ្លីបស្ប៉តខាងក្រោម ៖