ប៉ូលិស​ស្រី​ម្នាក់ ពាក់​ស័ក្តិ​៤ បាន​ចូល​គំរាម​លោក គួច ចំរើន និង​រក​បាញ់​អាជ្ញាធរ​ខណ្ឌដូនពេញ

ភ្នំពេញ:
​នៅ​ថ្ងៃទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៥​នេះ​មាន​ប៉ូលិស​ស្រី​ម្នាក់ ពាក់​ស័ក្តិ​៤ បាន​ចូល​គំរាម​លោក គួច ចំរើន អភិបាលខណ្ឌ​ដូនពេញ ដល់​សាលាខណ្ឌ​ដូនពេញ និង​រក​បាញ់​មកលើ​អាជ្ញាធរ​ខណ្ឌដូនពេញ​។​នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​របស់លោក គួច ចំរើន​។

​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់លោក គួច ចំរើន បាន​សរសេរ​បន្តទៀត​ថា កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ បាន​ឃាត់​ម៉ូតូ​មួយគ្រឿង​អត់​ស្លាក​លេខ ហើយក៏​ជា​ម៉ូតូ​មុខ​ស​ញ្ញ​ធ្វើ​សកម្មភាព​ពេលយប់ នៅ​ចំណុច​រង្វង់​មូល​កួច​កាណុង​កាំភ្លើង ស្ថិតក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ កាលពី​ថ្ងៃទី ១៧ ខែតុលា ឆ្នាំ​២០១៥​មក​ម្លេះ រហូតមកដល់​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​លេច​ស្ត្រី​ម្នាក់​ជា​ប៉ូលិស​ស័​ក្ត​៤ នៅ​ពន្ធនាគារ ចេញមក​សុំ​អន្តរាគមន៍ ឲ្យ​លោក​អភិបាលខណ្ឌ ជួយ​សម្រួល​យក​ម៉ូតូ​ចេញ តែ​លោក​អភិបាលខណ្ឌ មិន​ឯកភាព ព្រោះ​ម៉ូតូ​នេះ ជា​មុខសញ្ញា​យ៉ាងសកម្ម ក្នុង​ខណ្ឌដូនពេញ​។​

​ជាហេតុ​ធ្វើ​ឲ្យ​ស្ត្រី​ប៉ូលិស​ម្នាក់​នោះ ខឹង​នឹង​លោក​អភិបាលខណ្ឌ ព្រមទាំង​គំរាម​បាញ់សម្លាប់​ទៀតផង។ ប៉ូលិសស្រ្តីរូបនោះ ឈ្មោះពុធ វុទ្ធី ពាក់ស័ក្តិ៤ អត្តលេខ១៨៩៤៨ ធ្វើការនៅពន្ធនាគារព្រៃស។

ប្រិយមិត្តហ្វេសប៊ុក បានបរិយាថា ភស្តុតាងពេញទម្រង់!! អង្គភាពមានវិន័យ ប្រទេសមានច្បាប់ ច្បាប់នឹងមិនលើកលែងដល់ជនល្មើសឡើយ! ខ្ញុំជំរុញ នឹងគាំទ្រឲ្យបងប្រុសដាក់ពាក្យបណ្តឹងប្រឆាំងនឹងទង្វើមនុស្សស្រីម្នាក់នេះ។

អ្នកស្នេហាបណ្តាញសង្គមម្នាក់ទៀត ក៏បានចូលខ្លួនមកបញ្ចេញមតិដែរថា ពាក់ឯកសណ្ឋានស័ក្តិលើស្មា ជាមន្ត្រីអនុវត្តន៍ច្បាប់ បែរជាមិនចេះច្បាប់ មិនសមធ្វើជាមន្ត្រីនគរបាលទេ នាំឲ្យអ័ព្ទយសដល់មន្ត្រីនគរបាលដទៃទៀត មកនេះមកអាងស័ក្តិលើស្មាមកគំរាមគេហ្មង!​៕​

ប៉ូលិស​ស្រី​ម្នាក់ ពាក់​ស័ក្តិ​៤ បាន​ចូល​គំរាម​លោក គួច ចំរើន និង​រក​បាញ់​អាជ្ញាធរ​ខណ្ឌដូនពេញ