បង់ក្លាដែស កាត់ទោស ប្រហារជីវិត មនុស្ស ៦នាក់ ពីបទ សម្លាប់ក្មេងប្រុស ២នាក់

ដាកា ៖ បុរស ៦នាក់ ត្រូវបានតុលាការ បង់ក្លាដែស កាត់ទោសប្រហារជីវិត បន្ទាប់ពីបានរក ឃើញភស្តុតាងគ្រប់ គ្រាន់ថា ជនទាំង៦រូបខាងលើនេះ បានធ្វើទារុណកម្ម និងសម្លាប់ក្មេងប្រុសអាយុ ១៣ឆ្នាំចំនួន ២នាក់ ដោយគ្រាន់ តែពួកគេទាំងនោះ មានបំណងលួចរទេះរុញមួយតែប៉ុណ្ណោះ។ វាគឺជាបញ្ហាដ៏ក្តៅគគុកមួយ ដែលនាំឲ្យសាធារណ មតិ មានមន្ទិលយ៉ាងខ្លាំង ចំពោះសីលធម៌សង្គម ដែលកាន់តែធ្លាក់ចុះ នៅប្រទេសអាស៊ី ខាងត្បូងមួយនេះ ។

សារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយ នៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះថា ក្រៅពីជនដែល ត្រូវកាត់ទោសប្រហារជីវិតនោះ បុរស ៦នាក់ផ្សេងទៀត ក៏ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគារអស់មួយជីវិតផងដែរ ពី បទ រួមគំនិត និងជាបក្ខពួកនៃជនបង្ក ។

ចំពោះភស្តុតាងសំខាន់បំផុត នៃរឿងនេះ ត្រូវបានថតជាខ្សែវីដេអូ ដោយបុរសម្នាក់ ដែលស្ថិត នៅក្នុងចំណោម ជន បង្កទាំងអស់ កាលពីដើមឆ្នាំ ២០១៥ បន្ទាប់មកក៏ត្រូវបានចែកចាយ ជាសាធារណតែម្តង។ ការផ្សព្វផ្សាយជា សាធារណៈនោះហើយ ទើបបង្កជាការរិះគន់ និងថ្កោលទោសក្នុងសង្គម ព្រមទាំងការរិះគន់ ដល់ភាពកំសោយ នៃ អាជ្ញាធរផងដែរ ៕

បង់ក្លាដែស កាត់ទោស ប្រហារជីវិត មនុស្ស ៦នាក់ ពីបទ សម្លាប់ក្មេងប្រុស ២នាក់