មីយ៉ាន់ម៉ា ពន្យារពេល ប្រកាសលទ្ធផលឆ្នោត

រ៉ងហ្គូន ៖ គណបក្សការបោះឆ្នោត របស់សហភាពមីយ៉ាន់ម៉ា បានប្រកាសថា លទ្ធផលឆ្នោត នឹងពន្យារពេល ប្រកាស នៅថ្ងៃចន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ ដោយសារតែកត្តាមួយចំនួន មិនអាចកំណត់បាន ។

សារព័ត៌មាន ប៊ីប៊ីស៊ី ចេញផ្សាយទៀតថា កាលពីថ្ងៃអាទិត្យ ប្រជាជនមីយ៉ាន់ម៉ាជាង ៨០ ភាគរយ ក្នុងចំណោម ប្រជាជនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ ៣០លាននាក់ បានទៅបោះឆ្នោត ដើម្បីជ្រើសតាំងតំណាងរាស្ត្រ ដែលខ្លួនពេញចិត្ត ។

ទោះបីជាយ៉ាងណាក្តី ទាំងមតិជាតិ និងអន្តរជាតិបានរំពឹង និងមើលឃើញថា គណបក្ស សម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិ ប្រជាធិបតេយ្យ NLD របស់លោកស្រី អ៊ុងសាន ស៊ូជី នឹងឈ្នះការ បោះឆ្នោតនេះ ដោយលទ្ធផលគាប់ប្រសើរបំផុត ក្នុងប្រវត្តិសាស្ត្រ ៕

មីយ៉ាន់ម៉ា ពន្យារពេល ប្រកាសលទ្ធផលឆ្នោត