សំឡេងឆ្នោត បក្សប្រឆាំងរបស់ អ៊ុងសាន ស៊ូជី ឈ្នះខ្លាំងនៅភូមា, ខណៈប្រធានស្តីទី បក្សកាន់អំណាច ប្រកាសថា ខ្លួនចាញ់

រ៉ងហ្គូន ៖ លោក Win Htein អ្នកនាំពាក្យ របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ ដែលដឹកនាំដោយ លោកស្រី អ៊ុងសាន ស៊ូជី បានបញ្ជាក់ឲ្យដឹងថា នៅពេលនេះ គណបក្សរបស់លោក បានឈ្នះជាង ៨០ភាគរយនៃចំនួនសន្លឹកឆ្នោតដែលបានរាប់ នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅ រសៀលថ្ងៃទី០៩ ខែវិច្ឆិកា ។

យោងតាមព័ត៌មាន Reuters ចេញផ្សាយ បន្តបន្ទាប់ថា ប្រធានស្តីទីបក្សកាន់អំណាច ប្រកាសថា ខ្លួនចាញ់, ត្រូវ រកមូលហេតុដែលនាំឲ្យបរាជ័យ ។

យោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃនេះ, ប្រធានសភាមីយ៉ាន់ម៉ា និងជាអតីតប្រធានគណបក្សកាន់អំណាច លោក Shwe Mann បានទទួលបរាជ័យ ក្នុងការបោះឆ្នោត កាលពីថ្ងៃអាទិត្យ។ លោក Shwe Mann បានចាញ់បេក្ខជន មកពីគណបក្សប្រឆាំង គឺគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះភូមា មានសភាជាតិ ចំនួន ៤៤០អាសនៈ សភាតាមតំបន់មានចំនួន ៦៥២ អាសនៈ និងព្រឹទ្ធសភាចំនួន ២២៤អាសនៈ។ ក្នុងនោះរដ្ឋធម្មនុញ្ញភូមាសព្វថ្ងៃបានកំណត់ថា នៅក្នុងអាសនៈទំាង ៤៤០ ដែលមាននៅក្នុងរដ្ឋសភាជាតិ មានអាសនៈចំនួន ២៥ភាគរយ ត្រូវកក់ទុកសម្រាប់កងទ័ពជាស្វ័យប្រវត្តិដោយមិនបាច់បោះឆ្នោត មានន័យថា ក្នុងចំនួនអាសនៈទំាង៤៤០ គឺមានតែ ៣៣០អាសនៈប៉ុណ្ណោះដែលដាក់ឲ្យមានការបោះឆ្នោតប្រកួតប្រជែង រវាងគណបក្សនយោបាយថ្ងៃនេះ។

ប្រទេសភូមាមានប្រជាជនប្រមាណ ៥៤.៥លាននាក់, អ្នកចុះឈ្មោះបោះឆ្នោតប្រមាណ ៣៣.៥លាននាក់, មាន គណបក្សប្រមាណ៦០ បានដែលឈរឈ្មោះឲ្យគេបោះឆ្នោត។ ប៉ុន្តែមានតែគណបក្ស២ប៉ុណ្ណោះលេចធ្លោ គឺគណ បក្សកាន់អំណាច របស់ប្រធានាធិបតី និងគណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អ៊ុងសាន ស៊ូជី សម្រាប់ការបោះឆ្នោតនេះដែរ គឺត្រូវបានបំពាក់ដោយប្រព័ន្ធបោះឆ្នោតដោយសម្ងាត់ និងងាយស្រួល ក្នុងការ ត្រួតពិនិត្យ ហើយនៅក៏មានអ្នកសង្កេតការជាតិ និងអន្តរជាតិ សរុបប្រមាណជាង១០ពាន់នាក់ផងដែរ ៕