រឿង​អាស្រូវ​ជុំវិញ ក្នុង​ការប្រើ​ថ្នាំ​លើក​កម្លាំង​របស់​ពួកអត្តពលិក​រុស្ស៊ី

ថ្ងៃចន្ទ​ទី​៩វិច្ឆិកា គណៈកម្មការ​នៃ ទីភ្នាក់ងារ​ពិភពលោក​ប្រឆាំង​ការប្រើ​ថ្នាំ​លើក កម្លាំង​អ្នក​កីឡាAMA បាន​ចេញ​របាយការណ៍ កម្រាស​៣៣៥ទំព័រ ដែលបញ្ជាក់​ថា សហព័ន្ធ អត្តពលកម្ម​រុស្ស៊ី បាន​ប្រើ​មែន​ថ្នាំ​លើក​កម្លាំង​បែបនេះ សម្រាប់​ពួកអ្នក​កីឡា​ខ្លួន ហើយ ថ្លែង​ថា គប្បី​ព្យួរ​បេក្ខភាព​រុស្ស៊ី កុំឲ្យ​ចូលរួម​ក្នុង​ការប្រកួត​រវាង​អត្តពលិក នៃ​ល្បែង​កីឡា​អូឡាំពិក ឆ្នាំ ២០១៦ នៅ​ប្រទេស​ប្រេស៊ីល។ សហព័ន្ធ​អត្តពលកម្ម​អន្តរជាតិ IAAF ដែលចាប់​ពី​អំណើះ​តទៅ ដឹកនាំ ដោយ​លោក Sebastian Coe ទុក​ពេល​ហូតដល់​ចុងសប្តាហ៍​នេះ ឲ្យ​រុស្ស៊ី​ឆ្លើយតប​នឹង ការចោទ​ប្រកាន់។ លោករដ្ឋមន្ត្រី​ក្រសួង​កីឡា​រុស្ស៊ី បាន​ថ្លែង​ថា បញ្ហា​ប្រើ​ថ្នាំ​លើក​កម្លាំង ជា​បញ្ហា មិនមែន​គ្រាន់តែ របស់​រុស្ស៊ី​ប៉ុណ្ណោះ​ទេ តែ​គឺ​របស់​គ្រប់​ប្រទេស​ទាំងអស់។