ស្រទន់​មន្ត​ស្នេហ៍ (ភាគទី​៣៩​) រាត្រី​រតនៈ​អលង្ការ​ចូល​មកដល់​!


ស្រទន់​មន្ត​ស្នេហ៍ (ភាគទី​៣៩​) រាត្រី​រតនៈ​អលង្ការ​ចូល​មកដល់​!

ភាគ​ទី​៣៩​

ភ្ញៀវ​អ្នក​មុខ​អ្នក​ការ​ជា​ច្រើន​​បាន​មាន​វត្តមាន​ជា​ហូរហែ​នៅ​ក្នុង​ សាល​មហោស្រព​តុបតែង​លម្អ​ដូច​ប្រាង្គ​ប្រាសាទ​នា​បុព្វ​កាល​សម័យ។
គ្រាន់​តែ​ភ្ញៀវ​ដើរ​ចូល​មក​ដល់ ​នៅ​ក្នុង​អង្គ​ពិធី​ក៏​ទទួល​បាន​នូវ​អារម្មណ៍​មួយ​ថ្មី​ប្លែក ហាក់​កំពុង​ស្ថិត​នៅ​ក្នុង​សម័យ​កាល​ដ៏​យូរលង់​ណាស់​មក​ហើយ​ ព្រោះ​តែ​តែ​គន្ធ​ប្រហើរ​នៃ​ក្លិន​ផ្កា​រំដួល​ក្រង​ជា​កម្រង​ តុបតែង​ពាសពេញ​សាល​វិចិត្រ​កម្ម​ អម​ដោយ​ពន្លឺ​ភ្លើង​ពណ៌​មាស​ជះ​រស្មី​ក្រហម​ច្រាល​ដូច​ថ្ងៃ​អស្ដង្គត​ ស្រោចស្រព​លើ​ភព​ផែនដី។

អ្វី​ដែល​គ្រប់​គ្នា​តាម​មើល​ គឺ​ម្ជុល​មាស​ទម្រង់​ស្លឹក​ឈើ​បង្កប់​ដោយ​ត្បូង​ចរណៃ​ជះ​រស្មី​ផ្លេក​ៗ​នៅ​ លើ​កេសា​របស់​ CEO ​ដួង​ មេត្រី នៃ​ DM Empire។ ស្ត្រី​ដ៏​មាន​កិត្តិយស​ក្នុង​​សង្គម​ម្នាក់​នេះ​បង្ហាញ​ខ្លួន​លើ​កម្រាល​ ព្រំ​ក្រហម​ដោយ​គ្មាន​មនោរា​ជា​មិត្ត​មក​តាម​ហែហម​ដូច​កាល​ពី​មុនៗ​ទៀត​នោះ​ ឡើយ។​ ផ្ទុយ​ទៅ​វិញ ​បុត្រី​ពៅ​នៃ​ត្រកូល​អ្នក​ជំនួញ​វត្ថុ​បុរាណ​បង្ហាញ​ខ្លួន​ជា​មួយ​ឈុត​ពណ៌​ ខ្មៅ តុបតែង​ខ្លួន​ ដិតដាម​ស្នាម​ក្រែម​ក្រមៅ​ ដូច​ជា​ពួក​មុខ​ឃោរឃៅ​នៅ​ក្នុង​រឿង​និទាន​សម្រាប់​កុមារ។ តូច មនោរា​ដើរ​មួយ​ៗ​មក​ស្ទាក់​ពី​មុខ ដួង មេត្រី​ ហើយ​ញញឹម​ពព្រាយ​ តែ​ញញឹម​ទាំង​ឈឺចាប់​ ព្រោះ​សម្លឹង​ឃើញ​ស្នៀត​សក់​បញ្ចាំ​ស្នេហ៍ ​និង​សុភមង្គល​នៅ​លើ​ផ្ទះ​មុខ​ CEO​ ស្រស់​ចំណាប់។
«ខ្ញុំ​គិត​ថា​ឯង​ឈឺ! ថប់​ដង្ហើម​ ក្រោក​មិន​រួច​ទេ​ បាន​ជា​មិន​បាន​អញ្ជើញ!
មេត្រី​និយាយ​តិចៗ​ជាមួយ​ស្នាម​ញញឹម​ប៉ប្រិម ​កំដរ​ភាព​កាច​សាហាវ​នៅ​ក្នុង​កែវ​ភ្នែក​គូ​បដិបក្ខ។ តូច មនោរា​ក៏​ញញឹម​តប​វិញ ​រួម​ជាមួយ​ពាក្យ​ពេចន៍​ហូរហែ៖
«ស្មាន​តែ​ឯង​មិន​អញ្ជើញ យើង​មក​មិន​បាន? កុំ​ភ្លេច​ថា​បង​សង្វារ​របស់​យើង​ជា​អ្នក​ទិញ​ក្បាល​ពួក​ឯង​ឱ្យ​រៀបចំ​ កម្មវិធី​នេះ​! បើ​ឯង​ពិត​ជា​អ្នក​រក​ស៊ី​ មាន​សណ្ដាប់ធ្នាប់​ ត្រៀម​លើក​កៅអី​កិត្តិយស​មក​ឱ្យ​យើង ហើយ​លើក​ទឹក​មក​ឱ្យ​យើង​ អង្គុយ​ក្បែរ​បង​ប្រុស​យើង​ តាម​ឋានៈ​ជា​អ្នក​ឧបត្ថម្ភ​កម្មវិធី​របស់​ឯង​!»

មេត្រី​មិន​ទាន់​ឆ្លើយ​ថា​យ៉ាង​ណា​ ស្រាប់​តែ​ស្រទន់​ធ្វើ​ដំណើរ​រលះរលាំង​កាត់​តាម​ពី​ចំហៀង​ដោយ​ប្រញិបប្រញាប់។
CEO​ របស់​ DM ​រក​ឃើញ​លេស​សម្រាប់​តស៊ូ​នឹង ​តូច​ មនោរា ​ហើយ។ នាង​ងាក​មក​ហៅ​ស្រទន់៖
«ស្រទន់!​ សុំ​សួរ​បន្តិច!»

 

ចុច​អាន​ភាគ​ទី​៣៩​ទាំង​ស្រុង​!

 

ស្រទន់​មន្ត​ស្នេហ៍ (ភាគទី​៣៩​) រាត្រី​រតនៈ​អលង្ការ​ចូល​មកដល់​!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ