សំអូន-នីតា និង ម៉ាណា ទៅ​ចូល​រួម​កម្មវិធី Asean Celebrity នៅ​ម៉ាឡេស៊ី


សំអូន-នីតា និង ម៉ាណា ទៅ​ចូល​រួម​កម្មវិធី Asean Celebrity នៅ​ម៉ាឡេស៊ី

តារា​ចម្រៀង និង​បង្ហាញ​ម៉ូដ​ប្រុស​រូប​សង្ហា យ៉ែម សំអូន  បាន​ឲ្យ​ដឹង​ថា លោក​នឹង​ហោះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ជាមួយ​តារា​ស្រី​ពីរ​នាក់​ទៀត គឺ​កញ្ញា សូដា នីតា និង សំ ម៉ាណា ដើម្បី​ចូលរួម​ក្នុង​កម្មវិធី ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ។

 

សំអូន-នីតា និង ម៉ាណា ទៅ​ចូល​រួម​កម្មវិធី Asean Celebrity នៅ​ម៉ាឡេស៊ី

 

បុរស​កូន​មួយ​រូប​នេះ​និយាយ​ថា “នេះ​ជា​កិត្តិយស​ណាស់​សម្រាប់​ខ្ញុំ ក៏​ដូចជា​ប្រទេស​កម្ពុជា​ផង​ដែរ ដែល​បាន​ទៅ​ចូលរួម​កម្មវិធី​នោះ ព្រោះ​មាន​ការ​ចូលរួម​ពី​សំណាក់​តារា​ល្បី​ៗ​ទាំង ១០ របស់​ប្រទេស​សមាជិក​អាស៊ាន​ទៀត​ផង។”  មេ​ក្រុម Dara Entertainment រូប​នេះ​បាន​បន្ត​ថា ​បើ​ទោះជា​ខ្លួន​មាន​ភាព​មមាញឹក​នឹង​ការងារ​ផ្ទាល់​ខ្លួន​យ៉ាងណា​ក៏​ដោយ ក៏​លោក​ត្រូវ​តែ​ទៅ​ចូលរួម​ក្នុង​កម្មវិធី​នេះ​ដែរ ព្រោះ​លោក​ត្រូវ​ធ្វើ​ជា​តំណាង​ជាតិ​ទាំងមូល​ដើម្បី​ឲ្យ​គេ​ស្គាល់។ ហើយ​អាច​ធ្វើឲ្យ​លោក និង​តារា​ដទៃ​ទៀត​បាន​ជួប និង​​​ស្គាល់​ពី​ប្រពៃណី វប្បធម៌​របស់​ម៉ាឡេស៊ី​បន្ថែម​ទៀត។

 

សំអូន-នីតា និង ម៉ាណា ទៅ​ចូល​រួម​កម្មវិធី Asean Celebrity នៅ​ម៉ាឡេស៊ី

 

សំអូន បាន​រៀបរាប់​ប្រាប់​ពី​បទពិសោធន៍​ដែល​ធ្លាប់​មាន​វត្តមាន​នៅ​ទី​នោះ​ថា​ សម្រាប់​លោក​ទាំង​ឆ្នាំ​នេះ ​គឺជា​លើក​ទី​បី​ហើយ អ្វី​ដែល​ពិសេស​ក្នុង​កម្មវិធី​នោះ​ គឺ​មិន​ត្រឹមតែ​បាន​ស្គាល់​ពី​ប្រទេស​ម៉ាឡេស៊ី​ទេ ថែមទាំង​បាន​យក​វប្បធម៌ អរិយធម៌ រមណីយដ្ឋាន​របស់​ខ្មែរ​ទៅ​បង្ហាញ​ឲ្យ​បរទេស​ស្គាល់​ពី​កម្ពុជា​ឲ្យ​កាន់​តែ​ច្បាស់​ថែម​ទៀត។ ម្យ៉ាង​វិញ​ទៀត​គឺ​បាន​លេង​ហ្គេម​ប្រកួតប្រជែង​គ្នា​បែប​កំប្លែង​ៗ ដើម្បី​រឹតចំណង​ទំនាក់ទំនង​ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត។

 

បុរស​ដែល​ទើប​ជួប​ប្រទះ​បញ្ហា​គ្រួសារ​​ខាងលើ​ក៏​បាន​បញ្ជាក់​ជា​ចុងក្រោយ​ថា “ខ្ញុំ​ត្រូវ​ចូលរួម ASEAN CELEBRITY EXPLORE QUEST MALAYSIA 2015 តាមរយៈ​ស្ថានទូត​ម៉ាឡេស៊ី​ជា​អ្នក​ផ្ដល់​កិត្តិយស​អញ្ជើញ​រូប​ខ្ញុំ​បាទ ដែល​មាន​រយៈ​ពេល ៩ ថ្ងៃ​ស្នាក់​នៅ​ទី​នោះ​ដើម្បី​ចូលរួម និង​ចាប់ផ្ដើម​ចេញ​ដំណើរ​នៅ​ថ្ងៃ ១៣ ខាង​មុខ​នេះ។” យ៉ែម សំអូន បាន​ប្ដេជ្ញា​ថា​នឹង​បង្ហាញ​ពី​សម្រស់​ធម្មជាតិ​ក៏​ដូចជា​កន្លែង​កម្សាន្ត​នានា​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ឲ្យ​ពិភពលោក​បាន​ស្គាល់​កាន់តែ​ច្បាស់៕

 

សំអូន-នីតា និង ម៉ាណា ទៅ​ចូល​រួម​កម្មវិធី Asean Celebrity នៅ​ម៉ាឡេស៊ី

 

សំអូន-នីតា និង ម៉ាណា ទៅ​ចូល​រួម​កម្មវិធី Asean Celebrity នៅ​ម៉ាឡេស៊ី

 

អត្ថបទ៖ទ្រី រ៉ាវី