តារា​ស្រី​អាស៊ី​៦​នាក់​មាន​ទាំង ​សម្រស់ ចំណេះ​ខ្ពង់ខ្ពស់​​​និង​កើត​​ក្នុង​គ្រួសារ​អ្នក​មាន

តារា​ស្រី​អាស៊ី​៦​នាក់​មាន​ទាំង ​សម្រស់ ចំណេះ​ខ្ពង់ខ្ពស់​​​និង​កើត​​ក្នុង​គ្រួសារ​អ្នក​មាន

មនុស្ស​ជា​ច្រើន​គិត​ថា​​តារា​​ភាគ​ច្រើន​សុទ្ធ​តែ​​​​ចំណេះ​ដឹង​ទាប ប៉ុន្តែ​​​ផ្ទុយ​ទៅវិញ​មាន​​​តារា​ខ្លះ​​​​មិន​ត្រឹម​តែ​មាន​ចំណេះ​ដឹង​ខ្ពង់ខ្ពស់​ទេ​ ថែម​ទាំង​កើត​ក្នុង​គ្រួសារ​មាន​ស្ដុកស្ដម្ភ​ទៀត​ផង។ ខាង​ក្រោម​នឹង​បង្ហាញ​តារា​ស្រី​អាស៊ី​៦​នាក់​ ចំណេះ​ក៏​មាន សម្រស់​ក៏​បាន​ហើយ​កើត​​ក្នុង​គ្រួសារ​អ្នក​មាន៖​
​​​​

១. Kelly Chen

 

តារា​ស្រី​អាស៊ី​៦​នាក់​មាន​ទាំង ​សម្រស់ ចំណេះ​ខ្ពង់ខ្ពស់​​​និង​កើត​​ក្នុង​គ្រួសារ​អ្នក​មាន

 

តារា​ចម្រៀង​ហុងកុង​និង​សម្ដែង Kelly Chen ធ្លាប់​ជា​អតីត​​និស្សិត​នៅ​សាលា​ច្នៃ​ម៉ូដ​ល្បី​​ Parsons School of Design ទីក្រុង​ញីវយ៉ក ហើយ​ធ្លាប់​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​​មួយ​រយៈ។ Kelly អាច​និយាយ​ភាសា​ជប៉ុន​និង​អង់គ្លេស​បាន​យ៉ាង​ស្ទាត់​ជំនាញ​។ នាង​អត្តចរិត​សុភាព រម្យទម​និង​ជា​កូន​ស្រី​របស់​អ្នក​ជំនួញ​គ្រឿង​អលង្ការ​ម្នាក់​នៅ​ហុងកុង។

 

២. Lin Chi-ling

 

តារា​ស្រី​អាស៊ី​៦​នាក់​មាន​ទាំង ​សម្រស់ ចំណេះ​ខ្ពង់ខ្ពស់​​​និង​កើត​​ក្នុង​គ្រួសារ​អ្នក​មាន

 

តារា​សម្ដែង​និង​ម៉ូដែល​ Lin Chi-ling ត្រូវ​គេ​ទទួល​ស្គាល់​ថា​​​មាន​រាងរៅ​ស្អាត​ទាក់ទាញ​និង​មុខ​ស្រស់​ស្អាត។ តារា​វ័យ​​៤០​រូប​នេះ​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​​​ផ្នែក​សេដ្ឋកិច្ច​និង​​ប្រវត្តិ​សិល្បៈ​លោក​ខាង​លិច ​​នៅ​សាកលវិទ្យាល័យ​Toronto ប្រទេស​កាណាដា។​ នាង​ធ្លាប់​​ព្យាយាម​ធ្វើ​ការ​​ផ្នែក​សិល្បៈ​គំនូរ​នៅ​វិទ្យាស្ថាន​ល្បី​មួយ​មុន​ក្លាយ​ជា​តារា​ម៉ូដែល។ Lin ជា​កូន​ស្រី​លោក Lin Fan-nan ដែល​ជា​អ្នក​ជំនួញ​ខាង​ឧស្សាហកម្ម​អាលុយមីញ៉ូម​​និង​បច្ចេកវិទ្យា​និង​មាន​លុយ​រាប់​លាន​ដុល្លារ។

 

៣. Michelle Chen

 

តារា​ស្រី​អាស៊ី​៦​នាក់​មាន​ទាំង ​សម្រស់ ចំណេះ​ខ្ពង់ខ្ពស់​​​និង​កើត​​ក្នុង​គ្រួសារ​អ្នក​មាន

 

តារា​សម្ដែង​តៃវ៉ាន់​និង​ជា​តួ​ស៊ីវ ឡុង​នី​​ Michelle Chen ចូល​សិល្បៈ​ដំបូង​នៅ​ឆ្នាំ​២០០៧​រហូត​ដល់​ឆ្នាំ​២០១១​ទើប​មាន​កេរ្តិ៍ឈ្មោះ​​ល្បី​តាម​រយៈ​រឿង “You Are the Apple of My Eye” ។ នាង​ជា​សិស្ស​ពូកែ​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​​​ក្នុង​ចំណោម​សិស្ស​២០០​នាក់​ដែល​បញ្ចប់​ការ​សិក្សា​ផ្នែក​គ្រប់គ្រង​អាជីវកម្ម​​ពី​សាកលវិទ្យាល័យ​ University of Southern California សហរដ្ឋអាមេរិក។ បច្ចុប្បន្ន​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​​តារា​សម្ដែង​ចិន Chen Xiao។ Michelle កើត​ក្នុង​គ្រួសារ​អ្នក​មាន​​នៅ​តៃវ៉ាន់។

 

៤. Janine Chang

 

តារា​ស្រី​អាស៊ី​៦​នាក់​មាន​ទាំង ​សម្រស់ ចំណេះ​ខ្ពង់ខ្ពស់​​​និង​កើត​​ក្នុង​គ្រួសារ​អ្នក​មាន

 

រី​ឯ​តារា​​សម្ដែង​ល្បី​ Janine Chang ធ្លាប់​ជា​សិស្ស​មាន​គោលបំណង​ខ្ពស់​​ម្នាក់។ បន្ទាប់​ពី​ប្រលង​ចេញ​ពី​សាកលវិទ្យាល័យ​ក្នុង​ពិន្ទុ​ខ្ពស់​ នាង​ត្រូវ​បាន​​​ស្ថាប័ន​រដ្ឋ​នៅ​ទីក្រុង​តៃប៉ិ​ទទួល​​ឲ្យ​សិក្សា​ផ្នែក​ប្រវត្តិសាស្ត្រ។ ក្នុង​ឆ្នាំ​ទី​២ ​តារា​ស្រី​កើត​ក្នុង​ប្រទេស​អាល្លឺម៉ង់​នេះ​​បាន​ប្ដូរ​ទៅ​សិក្សា​ផ្នែក​ច្បាប់​វិញ​រហូត​​បាន​អនុបណ្ឌិត​នៅ​សាកលវិទ្យាល័យ National Central University ឆ្នាំ​២០១០។ Janine​កើត​ក្នុង​គ្រួសារ​មាន​ចំណេះ​ដឹង​​និង​ជាប់​សាច់ឈាម​​ជាមួយ​គ្រួសារ Wufeng Lin ដែល​ជា​គ្រួសារ​មាន​ឥទ្ធិពល​មួយ​​នៅ​ប្រវត្តិសាស្ត្រ​តៃវ៉ាន់។

 

៥. Grace Chan

 

តារា​ស្រី​អាស៊ី​៦​នាក់​មាន​ទាំង ​សម្រស់ ចំណេះ​ខ្ពង់ខ្ពស់​​​និង​កើត​​ក្នុង​គ្រួសារ​អ្នក​មាន

 

អតីត​​ជយលាភី​បវរកញ្ញា​​ឆ្នាំ​២០១៣ Grace Chan បាន​ប្ដូរ​ទីលំនៅ​ទៅ​ប្រទេស​កាណាដា​នៅ​ពេល​មាន​អាយុ​៥​ឆ្នាំ។ នាង​បាន​បញ្ចប់​ការ​សិក្សា​​ផ្នែក​ទំនាក់ទំនង​នៅ​សាកលវិទ្យាល័យ​ Simon Fraser University ​ប្រទេស​កាណាដា​ មុន​ពេល​ត្រលប់​មក​ហុងកុង​វិញ​​ដើម្បី​ប្រលង​បវរកញ្ញា​ឯក​ហុងកុង​​​ឆ្នាំ​២០១៣។ ឪពុក​ Grace ជា​អ្នក​ជំនួញ​ជោគជ័យ​ម្នាក់​ ហើយ​​បច្ចុប្បន្ន​នាង​កំពុង​ស្នាក់នៅ​ផ្ទះ​ប្រណិត​មួយ​​នៅ​ទីក្រុង Kowloon Tong។

 

៦.Terri Kwan

 

តារា​ស្រី​អាស៊ី​៦​នាក់​មាន​ទាំង ​សម្រស់ ចំណេះ​ខ្ពង់ខ្ពស់​​​និង​កើត​​ក្នុង​គ្រួសារ​អ្នក​មាន

 

កើត​និង​ល្បី​នៅ​តៃវ៉ាន់​ តារា​ចម្រៀង​និង​សម្ដែង Terri Kwan បាន​ទៅ​អាមេរិក​ដើម្បី​សិក្សា​។ នាង​​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​រាំ​នៅ​សាកលវិទ្យាល័យ​ University of the Arts ។ Terri ជា​កូន​ស្រី​លោក Chen Kuo-ho ​ដែល​ជា​សមាជិក​​ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ Jih Sun Financial Holding Co., Ltd ហើយ​លោក​តា​របស់​នាង​គឺ​លោក Tsai Wan-chun ជា​អ្នក​បង្កើត​ក្រុមហ៊ុន Linyuan Group ។

 

ចុចអាន៖តារា​ប្រុស​ស្រី​អាស៊ី​​ល្បី​ៗ​ដែល​កើត​ចេញ​ពី​វង្ស​ត្រកូល​ខ្ពង់​ខ្ពស់

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖jaynestars