គូ​ស្នេហ៍​​​​​​ភ្ញាក់​ផ្អើល ពេល​ដឹង​ថា​​​​ធ្លាប់​ស្រលាញ់​​គ្នា​តាំង​ពី​​​រៀន​​​មត្តេយ្យ​

គូ​ស្នេហ៍​​​​​​ភ្ញាក់​ផ្អើល ពេល​ដឹង​ថា​​​​ធ្លាប់​ស្រលាញ់​​គ្នា​តាំង​ពី​​​រៀន​​​មត្តេយ្យ​

ពេល​វេលា​កន្លង​ទៅ​រយៈ​ពេល​៣០​ឆ្នាំ​ប្លាយ​ ពិត​ជា​ពិបាក​ណាស់​ក្នុង​ការ​ចងចាំ​មុខ​មិត្តភក្ដិ​ដែល​ធ្លាប់​រៀន​ជាមួយ​គ្នា​តាំង​ពី​តូច។ រឿង​ភ្ញាក់​​ផ្អើល​មួយ​​​​​​បាន​កើត​ឡើង​ថ្មី​ៗ​នេះ​ ក្រោយ​ពេល​គូ​ស្នេហ៍​អាម៉េរិកាំង​​មួយ​គូ​ ​ដែល​​ទើប​​​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ បាន​រក​ឃើញ​ថា​ពួក​គេ​​​ធ្លាប់​​ជា​មិត្តភ័ក្ដិ​កាល​រៀន​មត្តេយ្យសាលា ​និង​ធ្លាប់​ធ្វើ​ជា​ស្រលាញ់​គ្នា​លេង​ទៀត​ផង។

 

គូ​ស្នេហ៍​​​​​​ភ្ញាក់​ផ្អើល ពេល​ដឹង​ថា​​​​ធ្លាប់​ស្រលាញ់​​គ្នា​តាំង​ពី​​​រៀន​​​មត្តេយ្យ​
 

ប្រហែល​ជា​និស្ស័យ​ហើយ ដែល​លោក​​​​ Justin Pounders និង​កញ្ញា Amy Giberson ក្នុង​វ័យ​​៣៣​ឆ្នាំ​ទាំង​ពីរ​នាក់​​​បាន​ជួប​គ្នា។ រឿង​នេះ​បាន​ចាប់​ផ្ដើម​ដំណើរ​ដើម​ទង ចាប់​ពី​​ Justin បាន​ខូច​ចិត្ត​​​ម្ដង​ពេល​​គូ​សង្សារ​​មុន​របស់​គាត់​ឈ្មោះ​ Adrianne បាន​​​​ជួប​គ្រោះ​ឧបទ្ទវហេតុ​​ដល់​ជីវិត ​និង​បាន​ឃ្លាត​ឆ្ងាយ​ជា​រៀង​រហូត​ពី​លោក​ទៅ​ក្នុង​ឆ្នាំ​២០១២។ រយៈ​​​ពេល​​ក្រោយ​​សង្សារ​ឃ្លាត​ឆ្ងាយ​​ពី​លោក Justin និង​ម្ដាយ​លោក​​បាន​រើ​​មក​រស់​នៅ​ក្នុង​ក្រុង​ Orlando រដ្ឋ​ Florida។

 

​​​​​​​​​​ម្ដាយ​របស់​ Justin បាន​ជំរុញ​ឲ្យ​កូន​ប្រុស​ស្វែង​រក​ស្នេហា​ជា​ថ្មី​ដើម្បី​​​​ព្យាបាល​ឲ្យ​ជីវិត​ក្រៀម​ក្រំ​​។ Justin ​បាន​យល់​ព្រម​ធ្វើ​តាម​ដោយ​គាត់​បាន​ស្វែង​រក​សង្សារ​តាម​រយៈ​វិបសាយ​ផ្គូរផ្គង​រក​សង្សារ​មួយ​ហើយ​ពេល​នោះ​ហើយ​ដែល​ Justin បាន​ជួប​កញ្ញា Amy Giberson។ ដំបូង​ឡើយ​​ Justin មិន​ដឹង​មិន​​ស្គាល់​ឬ​ចង​ចាំ​​ពី​ Amy ទេ ប៉ុន្តែ​គាត់​ចាប់​អារម្មណ៍​នឹងនារី​ម្នាក់​នោះ (Amy) ​មែន​ទែន ​ចំណែក​ខាង​ស្រី​ (Amy) ក៏​ពេញ​ចិត្ត​នឹង​ Justin ដែរ។

 

គូ​ស្នេហ៍​​​​​​ភ្ញាក់​ផ្អើល ពេល​ដឹង​ថា​​​​ធ្លាប់​ស្រលាញ់​​គ្នា​តាំង​ពី​​​រៀន​​​មត្តេយ្យ​
 

រយៈ​ពេល​មួយ​ខែ​ស្គាល់​គ្នា​គូ​សង្សារ​ថ្មី​បាន​​ដើរ​លេង ​និង​សាក​ស្ទាប​ស្ទង់​ចិត្ត​គ្នា​បន្ត​ដែរ ហើយ​ថ្ងៃ​មួយ​ Justin បាន​និយាយ​ពី​រឿង​សង្សារ​ឲ្យ Amy ស្ដាប់​ថា​គាត់​ធ្លាប់​មាន​សង្សារ​​​ពីរ​គឺ Adrianne (​ដែល​បាន​ឃ្លាត​ឆ្ងាយ​​ពី​លោក) និង​ម្នាក់​ទៀត​ឈ្មោះ​ Amy ដែរ ​ប៉ុន្តែ​តាំង​ពី​តូច​កាល​រៀន​នៅ​ថ្នាក់​មត្តេយ្យសាលា។

 

“ខ្ញុំ​លេង​សើច​ជា​មួយ​គាត់ Amy! ទេ​មិន​មែន​ខ្ញុំ​ទេ ហើយ​ក៏​មិន​ចង់​ឮ​ឈ្មោះ​នោះ​ទៀត​ដែរ”។ នេះ​បើ​តាម​ការ​​និយាយ​លេង​សើច​របស់​ Amy ប្រាប់​ក្នុង​បទ​សម្ភាស​មួយ​​ទៅ​ទស្សនាវដ្ដី​ People​ (ក្រោយ​ពេល​បាន​​ឮ Justin​ និយាយ​ពី​សង្សារ​​គាត់​កាល​នៅ​ក្មេង) ។

 

ប៉ុន្តែ​អ្វី​ដែល​ Amy បាន​លេង​សើច​គឺ​​ក្លាយ​ជា​រឿង​ភ្ញាក់​ផ្អើល​នឹង​ពាក្យ​សម្ដី​របស់ Justin ក្រោយ​ពេល​រក​ឃើញ​រូប​ថត​របស់​ Justin កាល​រៀន​នៅ​​មត្តេយ្យសាលា ឈ្មោះ Sunshine ដោយ​ក្នុង​រូប​ថត​នោះ​គឺ​ម្នាក់​គឺ Justin Pounders និង Amy Giberson ដែល​ធ្លាប់​ជា​មិត្តភ័ក្ដិ​និង​​​ធ្វើ​ជា​សង្សារ​គ្នា​លេង​តាំង​ពី​រៀន​នៅ​ទី​នោះ​ ប៉ុន្តែ​រយៈ​ពេល​យូរ​​កន្លង​ទៅ​​ ហើយ​ពួក​គេ​ក៏​ភ្លេច​​មុខ​គ្នា​ដែរ។

 

គូ​ស្នេហ៍​​​​​​ភ្ញាក់​ផ្អើល ពេល​ដឹង​ថា​​​​ធ្លាប់​ស្រលាញ់​​គ្នា​តាំង​ពី​​​រៀន​​​មត្តេយ្យ​
 

Amy និយាយ​ថា៖ “ម៉ាក់​របស់​ Justin បាន​រក​ឃើញ​រូប​ថត​មួយ​កាល​ដែល​ Justin នៅ​ក្មេង ហើយ​ខ្ញុំ​ស្គាល់​ច្បាស់​ថា​​ក្នុង​រូប​នោះ​គឺ​ជា​រូប​ខ្ញុំ​អង្គុយ​ជិត​ Justin។ រយៈ​ពេល​យូរ​មក​ហើយ! ពេល​នោះ​ខ្ញុំ​ចាប់​ផ្ដើម​យំ​ដោយ​រំភើប… វា​​ពិត​ជា​និស្ស័យ​ពួក​យើង​មែន​ទេ”។ នេះ​បើ​តាម​ Amy បាន​លើក​ឡើង៕

 

គូ​ស្នេហ៍​​​​​​ភ្ញាក់​ផ្អើល ពេល​ដឹង​ថា​​​​ធ្លាប់​ស្រលាញ់​​គ្នា​តាំង​ពី​​​រៀន​​​មត្តេយ្យ​
 

ចុចអាន៖ បុរស​ម្នាក់​​ប្រើ​ពេល​​បី​ឆ្នាំ​ ថត​រូប​គូ​ស្នេហ៍​​ឱប​ថើប​គ្នា​នៅ​​​​​ស្ថានីយ៍​មេត្រូ​​រាប់​ម៉ឺន​សន្លឹក

ចុចអាន៖ គូ​ស្នេហ៍​មួយ​គូ​ឈប់​សម្រាក​​ពី​ការងារ ទៅ​ដើរ​លេង​​​១៦​ប្រទេស​ជា​មួយ​​ឆ្មា​សំណព្វ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ elitereaders​​​​​​​​​​​

​​​​​​​

​​