លេច​រូប Miley Cyrus ​ស្រាត​អស់គ្មានសល់​ ពី​ខាង​ក្រោយ​ឆាក


លេច​រូប Miley Cyrus ​ស្រាត​អស់គ្មានសល់​ ពី​ខាង​ក្រោយ​ឆាក

តារា​ចម្រៀង​អាមេរិក Miley Cyrus ត្រូវ​បាន​គេ​ស្គាល់​ច្បាស់​តាម​រយៈ​ការ​​លេង​ឈុត​សិចស៊ី​បញ្ចេញ​សាច់​​ជា​ញឹកញាប់ តែ​ម្ដង​នេះ​នាង​បាន​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ម្ដង​ទៀត​ពី​រូបរាង​ស្រាត​របស់​ខ្លួន។

 

លេច​រូប Miley Cyrus ​ស្រាត​អស់គ្មានសល់​ ពី​ខាង​ក្រោយ​ឆាក

 

រូប​ថត​មួយ​សន្លឹក​ដែល​មិន​មាន​ស្លៀក​ ឬ​ប៉ឺង​អ្វី​សូម្បី​បន្តិច​របស់​តារា​វ័យ ២២ឆ្នាំ​រូប​នេះ ដែល​បាន​ថត​នៅ​ខាង​ក្រោយ​ឆាក​កម្មវិធី MTV VMAs កាល​ពី​ខែ​មុន ទើប​តែ​ត្រូវ​បាន​ចេញ​ផ្សាយ​លើ​ទស្សនាវដ្ដី V ដែល​ត្រៀម​ចេញ​លក់​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា​ខាង​មុខ។ មិន​តែ​ប៉ុណ្ណោះ​ Miley បាន​បង្ហោះ​រូបភាព​នេះ​ចូល​គ្រប់​បណ្ដាញ​សង្គម​របស់​នាង​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​ខ្លួន​ជា​ច្រើន​ភ្ញាក់ផ្អើល​មិន​ស្ទើរ។

 

ថ្មី​ៗ​នេះ​ដែរ គឺ​កាល​ពី​ថ្ងៃ​សៅរ៍ សប្ដាហ៍​មុន ម្ចាស់​បទ “Party In The USA” ត្រូវ​បាន​ផ្ដល់​កិត្តិយស​ដោយ​មជ្ឈមណ្ឌល​គាំពារ​សិទ្ធិ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា LGBT Center នៅ​ទីក្រុង Los Angeles ដើម្បី​ទទួល​ពាន​រង្វាន់​សម្រាប់​កិច្ច​ការងារ​ជួយ​ដល់​ក្រុម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​និង​ជន​អនាថា ៕

 

លេច​រូប Miley Cyrus ​ស្រាត​អស់គ្មានសល់​ ពី​ខាង​ក្រោយ​ឆាក

 

 

ចុចអាន៖Miley Cyrus ឡើង​ឆាក​​ប្រើ​អណ្ដាត​មួយ​ភ្លែត​រក​បាន ៥ម៉ឺន​ដុល្លារ​ជូន​ជន​អនាថា

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ mirror