អត្ថន័យ​រូប​ថត ៣ សន្លឹក មុន​ភាព​ជោគជ័យ​ធ្លាក់​ដល់​ដៃ នី រតនា

អត្ថន័យ​រូប​ថត ៣ សន្លឹក មុន​ភាព​ជោគជ័យ​ធ្លាក់​ដល់​ដៃ នី រតនា

មាន​រូប​ភាព​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន ត្រូវ​បាន​គេ​បង្ហោះ​លើ​បណ្ដាញ​សង្គម Facebook មុន​ពេល​ភាព​ជោគជ័យ​ធ្លាក់​ដល់​ដៃ​បេក្ខជន នី រតនា កាល​ពី​សប្ដាហ៍​មុន ពោល​គឺ​រូប​គេ​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ការ​ប្រឡង​ចម្រៀង Cambodian Idol និង​ទទួល​បាន​ទឹក ១០០ លាន​រៀល​ពី​កម្មវិធី។

 

១. អ្នក​គាំទ្រ​ឈ្មោះ Va Seamg សន្យា​ថា នឹង​ប្រគល់​រថយន្ត Lexus 330 ប្រសិន​បើ​បេក្ខជន​រូប​នេះ​ឈ្នះ Cambodian Idol រដូវ​កាល​ទី១។ លោក​បាន​ស្នើ​សុំ​ឱ្យ​មាន​ការ​បោះឆ្នោត​បេក្ខជន​រូប​នេះ។

 

អត្ថន័យ​រូប​ថត ៣ សន្លឹក មុន​ភាព​ជោគជ័យ​ធ្លាក់​ដល់​ដៃ នី រតនា

 

២. មុន​ឡើង​ប្រកួត ១ ថ្ងៃ​បេក្ខជន នី រតនា បាន​ទៅ​ឱ្យ​ព្រះ​សង្ឃ​ស្រោច​ទឹក​លើក​រាសី ដោយ​មាន​ជំនឿ​ថា អាច​ទ្រទ្រង់​ផ្លូវ​ចិត្ត​បាន​ជ្រះ​ស្រឡះ ហើយ​បារមី​តាម​ថែរក្សា​ជួយ​រូប​គេ ឱ្យ​ទទួល​បាន​ជោគជ័យ តាម​បែប​អប្បិយ​ជំនឿ។ ជាមួយ​គ្នា​នោះ ព្រះ​ភិក្ខុ​សង្ឃ​ព្រះ​នាម ធួ ធា មាន​សង្ឃ​ដីកា​ដោយ​រំលឹក​ថា រតនា ធ្លាប់​ជួន​ព្រះ​សង្ឃ​ទៅ​សម្ដែង​ធម៌ តាម​និគម​ផ្សេងៗ ក្នុង​នោះ​រួម​ទាំង​ជួយ​កិច្ច​ការងារ​សង្គម សង្គហៈ និង​មនុស្សធម៌​ជា​ច្រើន​រាប់​មិន​អស់​ជាមួយ​ព្រះ​អង្គ​ផ្ទាល់ និង​អតីត​ភិក្ខុ ជឿន ណាស៊ី។​​

 

អត្ថន័យ​រូប​ថត ៣ សន្លឹក មុន​ភាព​ជោគជ័យ​ធ្លាក់​ដល់​ដៃ នី រតនា

 

 

៣. ស្រី​ស្អាត​ម្នាក់​ឈ្មោះ Oun Tey Smos Sneបាន​ចំណាយ​លុយ​ទិញ​កាត​ទូរសព្ទ​ជា​ច្រើន​ប្រព័ន្ធ ដើម្បី​បោះឆ្នោត​ឱ្យ​បេក្ខជន នី រតនា។ ព្រោះ​ការ​បោះ​ឆ្នោត​កាន់​តែ​ច្រើន​ដង ឱកាស​ឈ្នះ​របស់​បេក្ខជន​រូប​នេះ​កាន់​ខ្ពស់ ជា​ជាង​គ្រាន់​តែ​ពោល​ពាក្យ​ស្រឡាញ់។ នាង​បាន​ចាត់​ទុក​បេក្ខជន​រូប​នេះ​ថា ជា​សំណព្វ​ចិត្ត និង​តាម​គាំទ្រ​ជា​រៀង​រហូត​ទៀត​ផង។

 

អត្ថន័យ​រូប​ថត ៣ សន្លឹក មុន​ភាព​ជោគជ័យ​ធ្លាក់​ដល់​ដៃ នី រតនា

 

នៅ​លើ​បណ្ដាញ​សង្គម​កន្លង​ក៏​មាន​បុរស​វ័យ​ចំណាស់​ម្នាក់ បាន​អុច​ធូប ៣ សរសៃ​បែរបន់​សុំ​ឱ្យ​បេក្ខជន​មក​ពី​ខេត្ត​កំពង់​ធំ​រូប​​នេះ​បាន​ទទួល​ជោគជ័យ​ផង​ដែរ ខណៈ​អ្នក​គាំទ្រ​ផ្សេង​ទៀត ក្រៅ​ពី​ពាក្យ​ពេចន៍​ជួន​ពរ​ហើយ​នោះ គឺ​ពួក​គេ​បាន​ចូលរួម​បោះ​ឆ្នោត​ដល់​បេក្ខជន​រូប​នេះ​រហូត​ដល់​នាទី​ចុង​ក្រោយ​នៃ​ការ​ប្រកាស​លទ្ធផល៕

 

អត្ថបទ៖ សំ ជំនាញ