​ជីវជាតិ​ដែល​អាច​ទប់ស្កាត់​ការកើត​ភ្លឺ​បាន​

​ជីវជាតិ​ដែល​អាច​ទប់ស្កាត់​ការកើត​ភ្លឺ​បាន​

​កោសិកា Melanocytes មាន​នាទី​ផលិត​សារធាតុ Melanin សម្រាប់​បំពាក់​ពណ៌​ដល់​ស្បែក​។ ករណី​ដែល​កោសិកា​ទាំងនេះ​ស្លាប់ ដូច្នេះ​វា​នឹង​មិន​អាច​ផលិត​សារធាតុ Melanin បានឡើយ​។ យោង​ទៅ​តាម​មន្ត្រី​វេជ្ជសាស្ត្រ​បាន​ឱ្យដឹងថា កោសិកា Melanocytes ប្រហែល​ជា​ឈប់​ធ្វើ​ការងារ​របស់​វា​ដោយសារ​តែ​ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ច្រើន  មានប្រតិកម្ម​នឹង​សារធាតុ​គីមី សម្ពាធ​អុកស៊ីតកម្ម និង​ការបង្ក​រោគ​ដោយ​វីរុស​។

​ករណី​ដែល​កោសិកា​ខាងលើ​មិន​ធ្វើការ​ដោយ​យើង​សម្គាល់​ដឹងថា​មាន​ស្នាម​ពណ៌​សៗ​លើ​ស្បែក​នោះ​គេ​ហៅ​ជំងឺ​នេះ​ថា ភ្លឺ ឬ Vitiligo​។ ជំងឺ​នេះ​អាច​កើត​លើ​មនុស្ស​គ្រប់​វ័យ ហើយ​ភាគច្រើន​ឃើញ​លើ​អ្នក​អាយុ​ចាប់ពី ២០​ឆ្នាំ​ឡើង​ទៅ​។

​ជំងឺ​ភ្លឺ​ដែល​គេ​ជួបប្រទះ​ញឹកញាប់​ជាងគេ នោះ​មានឈ្មោះ​ថា Segmental Vitiligo ដែល​វា​កើត​មាន​តែ​មួយ​ចំហៀង​ខ្លួន​មនុស្ស​ប៉ុណ្ណោះ ប៉ុន្តែ​វា​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ជំងឺ​ភ្លឺ​នេះ​ក៏​អាច​កើត​នៅ​ម្តុំ​ណាមួយ​នៃ​រាងកាយ ផងដែរ​។ ខាងក្រោម​នេះ​គឺជា​ជីវជាតិ​សំខាន់ៗ​ដែល​អាច​ទប់ស្កាត់​កាត​កើត​មាន​ជំងឺ​ភ្លឺ​លើស​ស្បែក​បាន​។​

​ទង់​ដែង​
​អ្នកជំនាញ​ជាច្រើន​និយាយថា ជាតិ​ទង់ដែង គឺជា​សារធាតុ​ដ៏​សំខាន់​មួយ​សម្រាប់​ការផលិត​សារធាតុ Melanin​។ ហេតុដូច្នេះ​ហើយ​អ្នក​គួរតេ​ញ៉ាំ​អាហារ​ណា​ដែល​សម្បូរ​ជាតិ​ទង់ដែង​ឱ្យបាន​ច្រើន​ដើម្បី​លុបបំបាត់​អាការៈ​ភ្លឺ​លើ​ស្បែក​។ ប្រភព​អាហារ​ដ៏​ល្អ​មួយចំនួន​មាន​ដូចជា គ្រាប់​ផ្លែឈើ សូកូឡា អយ​ស្ទើ បង្កង ថ្លើម​សត្វ គ្រាប់​ល្ពៅ និង​សណ្តែកសៀង​។

​វីតាមីន B9 និង B12
​ការ​កង្វះ​វីតាមីន B ច្រើន​តែ​អាច​បណ្តាលឱ្យ​កើត​ភ្លឺ​។ ជំងឺ​ស្បែក​ប្រហែលជា​អាច​ឈប់​កើត បាន​តាម   រយៈ​ការបញ្ចូល​អាហារ​មាន​វីតាមីន​ខាងលើ​ទៅ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ ថ្លើម​សត្វ និង​គ្រាប់​ផ្កាឈូក   រ័ត្ន​សុទ្ធតែជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន B9​។ អ្នក​អាច​ទទួលបាន​វីតាមីន B12 ពី​ទឹកដោះគោ ហ្វ្រូ​មាត ស៊ុត យ៉ា​អួ សាច់មាន់ សាច់ជ្រូក និង​សាច់​ចៀម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។