រមាស់​ស្បែក​គួរ​ព្យាបាល​បែប​ណា​ទើប​ត្រឹមត្រូវ​

រមាស់​ស្បែក​គួរ​ព្យាបាល​បែប​ណា​ទើប​ត្រឹមត្រូវ​

​ការ​រមាស់​ស្បែក​ប្រហែល​ជា​បណ្តាល​មក​ពី​ការ​មាន​កន្ទួលរ​មាស់​នៅ​ស្បែក ឬ​ជំងឺ​ណា​មួយ​លើ​ស្បែក​ហើយ ដូច​ជា​ជំងឺ​ស្រែង ឬ​រលាក​ស្បែក​។ វា​ក៏​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ណាមួយ​ដែរ​ដូចជា ជំងឺ​ថ្លើម ឬ​ការ​ខ្សោយតម្រងនោម​ជាដើម​។

​នៅពេល​មូលហេតុ​របស់​ការ​មាស់​ស្បែក​រក​ឃើញ​ហើយ ការព្យាបាល​ប្រហែលជា​ត្រូវ​មាន​ដូចជា​៖

ការប្រើ​ថ្នាំ​

  • ​Corticosteroid Cream
  • ​Calcineurin Inhibitors
  • ​ថ្នាំ​ប្រឆាំងនឹង​អាឡែ​ហ្ស៊ី​
  • ​ថ្នាំ​ប្រឆាំង​ការបាក់​ទឹកចិត្ត​

​ការព្យាបាល​ទៅលើ​មូលហេតុ​
​បើសិន​ជា​អ្នក​កំពុងតែ​មាន​ជំងឺ​ណាមួយ​ក្នុង​ខ្លួន​ដូចជា ជំងឺ​តម្រងនោម បញ្ហា​កង្វះ​ជាតិ​ដែក ឬ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត ការព្យាបាល​ជំងឺ​ទាំងនេះ​ច្រើនតែ​អាច​បំបាត់​ការ​រមាស់​បាន​។

​ការព្យាបាល​ដោយ​ពន្លឺ (Phototherapy)
​ការព្យាបាល​ប្រភេទ​នេះ​ត្រូវការ​ការបាញ់​ពន្លឺ​អ៊ុល​ត្រាវី​យ៉ូ​ឡេ លើ​ស្បែក ចំនួន​ច្រើន​ដង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។