អនុវត្ត ១០ ចំណុច ដើម្បី​សុខភាព​រាង​ការ និង អាយុ​វែង​

Sanofi

១.​បរិភោគ​អាហារ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​
​អ្នក​ត្រូវ​ធ្វើការ​ទប់​លំនឹង​ទម្ងន់​ខ្លួន និង កាត់បន្ថយ​ការប្រឈមមុខ​នឹង​ជំងឺ​ផ្សេងៗ​តាមរយៈ​ការបរិភោគ​អាហារ​ដែលមាន​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ច្រើន ដូចជា ផ្លែឈើ និង បន្លែស្រស់ៗ ដែល​វា​ជួយផ្តល់​ប្រូតេអ៊ីន​ច្រើន​សម្រាប់​រាងកាយ និង អាច​ការពារ​សភាព អស់ និង បញ្ហា​ស្ត្រេ​ស តានតឹង​ក្នុង​អារម្មណ៍​។

២. គ្រប់គ្រង​កម្រិត​ស្ត្រេ​ស​
​តាម​ការសិក្សា​ថ្មីៗ​ពី​សាកលវិទ្យាល័យ​កាលីហ្វ័រ​ញ៉ា (California) បង្ហាញ​ឱ្យដឹងថា បញ្ហា​ស្ត្រេ​ស​ក្នុង​អារម្មណ៍​អាចធ្វើឱ្យ​អ្នក​ឆាប់​ចាស់​ជាង​អាយុ ១០ ឆ្នាំ ។ ដូច្នេះ​អ្នក​អាច​កាត់បន្ថយ​វា​បាន​ដោយ​ការធ្វើ​លំ​ហាត់ប្រាណ​ទូទៅ​ដូចជា ហាត់​យោ​ហ្គា​ហាត់​ដកដង្ហើម​វែងៗ និង សូម្បីតែ​ការដើរ​តិចៗ​ជាដើម​។ ចំណូលចិត្ត​នៃ​ការ​ស្តាប់​តន្ត្រី អាន​សៀវភៅ​ក៏​អាចជួយ​កាត់បន្ថយ​ភាព​តានតឹង​បាន​មួយកម្រិត​ផងដែរ​។​

៣. គេង​ឱ្យបាន​គ្រប់គ្រាន់
​តាម​ការសិក្សា​បានឱ្យដឹងថា មនុស្សពេញវ័យ​គួរ​គេង​ឱ្យបាន ៨ ម៉ោង នៅ​រៀងរាល់​យប់​។ ការ​គេង​មិន​គ្រប់គ្រាន់​បានធ្វើឱ្យ​មានការ​ប្រែប្រួល​អ័រម៉ូន និង បញ្ចេញ​សារធាតុ​រ៉ាឌីកាល់​សេរី​ច្រើន​ធ្វើឱ្យ​កាន់តែ​ឆាប់​ចាស់​។​

៤. ផឹកទឹក​ឱ្យបាន​ច្រើន
​រាងកាយ​ត្រូវការ​ជាតិ​ទឹក និង ការបញ្ចេញ​ជាតិពុល​។ ទឹក​គឺជា​សារធាតុ​ចាំបាច់​បំផុត​មិនអាច​ខ្វះ​បាន​ចំពោះ​រាងកាយ វា​ជួយ​ឱ្យ​ស្បែក​ក្មេង​ជាង​វ័យ និង ជួយ​ឱ្យ​ភ្នែក​ភ្លឺ​។ អ្នក​គួរ​ផឹកទឹក​យ៉ាងហោចណាស់​ឱ្យបាន​ពី ៣ ទៅ ៤ លីត្រ ក្នុង មួយថ្ងៃ​។

៥. បំពេញ​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា
​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា ៣ ជួយ​ឱ្យ​ស្បែក និង សក់​ភ្លឺរលោង ក្រចក​រឹងមាំ ជួយ ពង្រឹង​សាច់ដុំ និង សន្លាក់​។ អ្នក​អាច​បរិភោគ​ត្រី គ្រាប់​ធញ្ញជាតិ​គ្រប់​ប្រភេទ និង ប្រេង​អូ​លីវ ព្រោះ​អាហារ​ទាំងនេះ​មាន​ផ្ទុក​អាស៊ីដ​អូ​មេ​ហ្គា ៣ ច្រើន​។​

៦. បន្ថយ​សារធាតុ​ប្រៃ​
​អ្នក​មិនគួរ​បរិភោគ​អាហារ​ដែលមាន​ជាតិ​ប្រៃ​ច្រើនពេក​ទេ​។ អ្នក​គួរ​បរិភោគ​បន្លែ​មួយចំនួន ដែលមាន​ផ្ទុក​សារធាតុ​សូ​ដ្យូ​ម​ល្អ​សម្រាប់​សុខភាព​ដូចជា ស្ពៃក្តោប ផ្លែ​ប៉ោម ការ៉ុត ខាត់ណា ឆៃថាវ ត្រី និង ប​ន្លៃ​មើម​មួយចំនួនទៀត​។

៧. កុំ​ពិសា​អាហារ​រហ័ស
​អាហារ​ចម្អិន​រហ័ស​ដូចជា ហាំ​ប៊ឺ​រ​ហ្គឺ​រ ភី​សា និង អាហារ​មួយចំនួន​មាន​ផ្ទុក​សារធាតុ​សូ​ដ្យូ​ម​ខ្ពស់ ជាតិ​ខ្លាញ់​មិនល្អ និង ជាតិ​ស្ករ​ច្រើន​។ សារធាតុ​ទាំងនេះ​មិន ចាំបាច់​សម្រាប់​រាងកាយ​ច្រើនពេក​ទេ​។​

៨. កុំ​បរិភោគ​អាហារ​មាន​ជាតិ​ផ្អែម​ច្រើន
​ជាតិ​ស្ករ​កែច្នៃ​ដាក់​ក្នុង​អាហារ​មួយចំនួន ជា​ប្រភេទ​ស្ករ​មិនល្អ វា​កាន់តែ​ធ្វើឱ្យ​អ្នក​ឆាប់​អស់កម្លាំង កើត​ជំងឺ​ផ្សេងៗ និង បង្កើន​ជាតិពុល​ក្នុង​រាងកាយ​។

៩. ត្រូវ​ថែរក្សា​សរីរាង្គ​ក្នុង​ខ្លួន
​មនុស្ស​មួយចំនួន​ចូលចិត្ត​បរិភោគ​អាហារ​ក្រៅ​ផ្ទះ និង អាហារ​ផ្សេងៗ​ដែល​ពុំបាន​ចម្អិន​ដោយ​ខ្លួនឯង​ផ្ទាល់​។ អាហារ​ទាំងនោះ​ច្រើន​មាន​ផ្ទុក​សារធាតុ​ដែល​លើសពី​តម្រូវកា​រៃ​រាងកាយ​។ ដូច្នេះ​អ្នក​ត្រូវ​បរិភោគ​អាហារ​ណា​ដែល​អាចជួយ​លាង​សម្អាត និង បញ្ចេញ​ជាតិពុល​ពី​រាងកាយ​ទើប​ជាការ​ប្រសើរ ហើយ​វា​ក៏​ជួយ​ពង្រឹង​ថាមពល​សរីរាង្គ​ឱ្យ​កាន់​តែមាន​សុខ​ភាពល្អ​ផងដែរ​។

១០. រៀន​សើច និង រីករាយ​បាន​គ្រប់ពេល​
​សំណើច គឺជា​ថ្នាំ​ព្យាបាល​មួយ​ផងដែរ​។ វា​អាចធ្វើឱ្យ​អ្នក មាន​សុខ​ភាពល្អ ព្រោះ​សំណើច និង ភាព​រីករាយ​ក្នុង​អារម្មណ៍​ជួយ​រក្សា​តុល្យភាព​អ័រម៉ូន និង វា​មាន​ជាប់ទាក់ទង​នឹង​ការ​កាត់ បន្ថយ​ការវិវឌ្ឍ​ទៅរក​ភាព​ចាស់​។ ដូច្នេះ​អ្នក​គួរ​សើច​ឱ្យបាន​រៀងរាល់ថ្ងៃ​បើ​អាច​ធ្វើបាន ត្រូវ​បង្កើន​បរិយាកាស​រីករាយ​ជាមួយ​មិត្តភក្តិ និង ក្រុមគ្រួសារ​៕ សុផល​

Related