ភ្ជង់​ប្លន់​យក​ម៉ូតូ Suzuki Let បាន​សម្រេច​នៅ​ភ្នំពេញ​ថ្មី​

​ភ្នំពេញ​៖ ក្រុមចោរមាន​គ្នា៤​នាក់ជិះ​ម៉ូតូ២​គ្រឿង បាន​ដក​កាំភ្លើង​ភ្ជង់​ប្លន់​ម៉ូតូ​ម៉ាក Suzuki Let សេរី​២០១៤ ពី​បុរស​ម្នាក់​បាន​សម្រេច នៅវេលា​ម៉ោងប្រមាណ២​ទាបភ្លឺ ថ្ងៃទី​១១ ខែវិច្ឆិកា តាម​បណ្ដោយ​ផ្លូវ ៥៩៨ ស្ថិតក្នុង​សង្កាត់​ភ្នុំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​។​

​យោង​តាម​សំដី​ជនរងគ្រោះ​បានឲ្យដឹងថា គាត់​មាន​ឈ្មោះ ជា ប៊ុន​ប៉ អាយុ ២៤​ឆ្នាំ និង​មាន​មុខរបរ​ជា​ជាង​ជួស​ជល់​ទូរស័ព្ទ​។ មុនពេល​កើតហេតុ​រូប​គាត់ បាន​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​មក​ពី​រង្វល់​មូល​កាំកូ​ស៊ីធី ក្នុង​គោលបំណង​ទៅ​ច្រៀង​ខារ៉ាអូខេ តែ​មិន​ទាន់​ទៅដល់​កន្លែង​ច្រៀង​ផង ក៏​លេខ​មុខ​ជនល្មើស ៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មក​ភ្ជង់​ប្លន់ និង​គំរាម​បាញ់សម្លាប់​គាត់​តែម្ដង ពេលនេះ​គាត់​ភ័យ​ខ្លាំងពេក មាន​តែ​រត់​យក​តែ​រួចខ្លួន ដោយ​ចោល​ម៉ូតូ​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពី​ក្រុម​ចោល ប្លន់​បាន​សម្រេច​ហើយ រូបគាត់​ក៏​បាន​ទៅ​ដាក់​ពា្យបណ្តឹង​នៅ​ប៉ុស្តនគរបាល​ភ្នំពេញ​ថ្មី ប៉ុន្តែ​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ហាក់​មិន​ចង់​ទទួល​ពាក្យបណ្តឹង​គាត់​ឡើយ ទំនង​ជា​យល់ឃើញថា នេះ​ជា​ករណី​ប្លន់ ហើយ​ប្លន់​នៅក្នុង​ទឹកដី​របស់​គាត់ ដូច្នេះ​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ប្រជាប្រិយភា​ពគាត់ និង​ត្រូវ​ទទួល​ការស្ដីបន្ទោស​ពី​ថ្នាក់លើ ប៉ុន្តែ​ទង្វើ​បែបនេះ ត្រូវបាន​ពលរដ្ឋ​ជាច្រើន​និយាយថា វា​ជា​រឿង​ធម្មតា​ទៅហើយ មានពេលខ្លះ មេ​ប៉ុស្ដិ៍ បាន​ឲ្យ​លុយ​ទៅ​អ្នកកាសែត​មិនឲ្យ​ចុះ​ផ្សាយ​ព័ត៌មាន​នៅ​ក្នុង​តំបន់​របស់​ខ្លួន​ទៀតផង​៕​

ខាងក្រោម​នេះគឺជារូបភាព​ជន​រងគ្រោះ​ទៅដាក់​ពាក្យ​បណ្ដឹង

ភ្ជង់​ប្លន់​យក​ម៉ូតូ Suzuki Let បាន​សម្រេច​នៅ​ភ្នំពេញ​ថ្មី​

ភ្ជង់​ប្លន់​យក​ម៉ូតូ Suzuki Let បាន​សម្រេច​នៅ​ភ្នំពេញ​ថ្មី​

ភ្ជង់​ប្លន់​យក​ម៉ូតូ Suzuki Let បាន​សម្រេច​នៅ​ភ្នំពេញ​ថ្មី​

ភ្ជង់​ប្លន់​យក​ម៉ូតូ Suzuki Let បាន​សម្រេច​នៅ​ភ្នំពេញ​ថ្មី​

Like this:

Like Loading...