​ទី​ក្រុ​ង​របស់​ចិន​កំពុង​ឆ្លង​កាត់​ដំណាក់​កាល​កំ​ដៅ​ផ្សែង​ពល​

​សង្កាត់ពីរ​ក្នុង​ទី​ក្រុ​ង ​ប៉េកាំង ​ប្រទេស​ចិនរួម​មាន ​សង្គាត់ ​Xicheng ​និង ​Dongcheng ​នឹង​លែង​មាន​ផ្សែង ​ពល​ដែលចេញ​ពី​ថាមពល​ធ្យូង​ទៀត​ហើយ ​នៅ​ចុង​ឆ្នាំ​នេះ​។ ​នេះ​បើ​តាម​ប្រសាសន៍រ​បស់​ការិយាល័យ ​ការពារ​បរិស្ថា​ន​ទី​ក្រុង​ ប៉េកាំង​ ​បា​​នឲ្យ​ដឹ​ងតាម​រ​យៈសារ​ព័​​​ត៌មាន​ People’​s Daily​​នៅ​ថ្ងៃអង្គារ​ម្សិ​លមិញ​​។
​ទី​ក្រុ​ង​របស់​ចិន​កំពុង​ឆ្លង​កាត់​ដំណាក់​កាល​កំ​ដៅ​ផ្សែង​ពល​
ក្រុ​​​មគ្រួ​សារ​ចំនួ​ន ២៣​,៨០​០ គ្រួសា​រម​កពី​សង្កា​ត់ចំនួ​នពី​រខាងលើ​​នេះ នឹង​ធ្វើកា​​រឈប់​​ប្រើប្រាស់​ធ្យូ​ង សម្រាប់​ជា​ប្រភ​ព​នៃថា​មព​លកំដៅ​ហើ​យសម្រាប់​រដូវ​រងារ​​នេះ។ មួយ​វិ​ញទៀត​ កន្លែ​ងល​ក់ធ្យូ​ងចំនួ​ន ​៩កន្លែ​ង​នៅក្នុងសង្កា​ត់ទាំងពី​រនឹ​ងត្រូ​វបា​នបិទ​។​
​ទី​ក្រុ​ង​របស់​ចិន​កំពុង​ឆ្លង​កាត់​ដំណាក់​កាល​កំ​ដៅ​ផ្សែង​ពល​
ប្រជាពលរ​ដ្ឋ​នៅក្នុ​ងតំប​ន់នោះ ​ត្រូ​វបាន​លើ​កទឹកចិ​ត្តឲ្យ​ប្រើប្រា​ស់ថា​មព​លស្អាត​ ដូចជា​ អគ្គិសនី​ សម្រា​ប់ការជំនួស​ដោ​យកា​រប្រើប្រា​ស់ថាមព​លធ្យូង​ ដើ​ម្បីជួ​យដល់​បរិយាកា​ស។ គួរ​បញ្ចា​ក់ថា​ ទីក្រុ​ង ប៉េកាំង​ កំពុងប្រឈម​នឹង​ការ​បំពុល​ដោយ​ផ្សែ​ងអ័ព្ទ​ចា​ប់តាំង​ពី​​ថ្ងៃពុ​ធម​ក​ម្លេះ ហើ​យគុ​ណភា​ពខ្យ​ល់​គឺនៅ​ចន្លោះ​​ពីកា​របំពុ​លមធ្យម​ ទៅ​ជាការបំពុ​លធ្ងន់ធ្ង​រសម្រា​ប់រយៈ​ពេ​លពេ​ញមួយ​សប្តាហ៍​៕
ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ People’s Daily