​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​អនុវិទ្យាល័យ​កា​ចូ​ន​ស្រុក​វើ​ន​សៃ

ដោយ​៖​ភួង ផុន​

​ខេត្តរតនគិរី​៖​សិស្សានុសិស្ស ជនជាតិដើម​ភាគតិច នៅ​ស្រុក​វើ​ន​សៃ សំដែង​ការសប្បាយរីករាយ ក្នុង​កិច្ច​សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​សាលា​អនុវិទ្យាល័យ​កា​ចូ​ន នៅ​ស្រុក​វើ​ន​សៃ ដែល​ឧបត្ថម​ថវិការ​សាងសង់​ដោយ​អង្កា PLAN ។ ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នេះ បានធ្វើ​ឡើង នា​ព្រឹក​ថ្ងៃទី​១០ ខែវិច្ឆិការ ឆ្នាំ​២០១៥ នៅ​សាលា ភូមិ​កា​ចូ​ន ឃុំ​ការ​ចូ​ន ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ក្រោម​អធិបតីភាព លោក ណុះ ស្លេះ អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​លោក ថង សាវុន អភិបាលខេត្ត​រតនគិរី  និង​មាន​វត្តមាន​លោក  យ៉ាន យ៉េ​ប ក្លេ​ន​រេ​ន​សឹង្ហ ប្រធាន​អង្កា​ភ្លែ​ន ប្រចាំ​នៅ​កម្ពុជា អ្នកស្រី ខាំ ខឿ ប្រធាន​មន្ទីរអប់រំ ខេត្តរតនគិរី ព្រមទាំង​មានការ​ចូលរួម​ជា​ភ្ញៀវកិត្តិយស ពី​អភិបាលស្រុក​វើ​ន​សៃ មេបញ្ជាការ កងកម្លាំង​ប្រដាប់​អា​វុ ធ​ទាំងបី​ប្រភេទ ក្នុងស្រុក​វើ​ន​សៃ ព្រមទាំង​សិស្សានុសិស្ស និង អាណាព្យាបាល​សិស្សានុសិស្ស​ផងដែរ​។​

    លោក ណុះ ស្លេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា រាជរដ្ឋាភិបាល បានចាត់ទុក​វិស័យ​អប់រំ ជា​ចំណុច​សំខាន់ គោលនយោបាយ ក្នុងការ​អភិវឌ្ឍន៍​ប្រទេស ចតុកោណ​ដំណាក់កាល​ទី​៣​។​

    លោក យ៉េន​យ៉​ប ក្លេ​ន​រេ​ន​សឹង្ហ ប្រធាន​អង្កា PLAN ប្រចាំ​ប្រទេស​កម្ពុជា បាន​លើកឡើងថា អង្កា​លោក​ទទួលបាន​សិទ្ធិ​ការងារ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​វិស័យ​អប់រំ សុខភាព អនាម័យ​របស់​កុមារ តាំងពី​ឆ្នាំ​២០១២​។ គោលការណ៍ របស់​អង្គការ គឺ​សាងសង់​សាលារៀន មាន​ចំនួន​១៧​ខេត្ត ស្មើនឹង ៨១​ភូមិ ក្នុង​១៣​ឃុំ ដោយឡែក​ខេត្តរតនគិរី ត្រូវ​សាងសង់​សាលារៀន ៤​ស្រុក គឺ ស្រុក​វើ​ន​សៃ ស្រុក​តា​វែង ស្រុក​បរ​កែវ និង​ស្រុក​អណ្ដូង​មាស​។​

    អ្នកស្រី ខាំ ឃឿ ប្រធាន​មន្ទីរអប់រំ ខេត្ត បានបញ្ជាក់​បន្ថែមថា សម្ពោធ​អនុវិទ្យាល័យ​កា​ចូ​ន​ដាក់អោយ​ប្រើប្រាស់​ក្នុង​ពេលនេះ មាន​អាគារ​ថ្នាក់រៀន ១​ខ្នង ៦​បន្ទប់ បណ្ណាល័យ ១​ខ្នង ២​បន្ទប់ បន្ទប់ទឹក​៦ ក្លោងទ្វារ សួនច្បារ និង​អណ្ដូងទឹក​១  ចំណាយ​អស់​ទឹកប្រាក់​សរុប ២៥៣.៣០៥​ដុល្លា ជា​ថវិកា​អង្គការ PLAN​។ ហើយ​សិស្សានុសិស្ស ជា​ជនជាតិដើម​ភាគតិច ចូលរៀន​នៅ​សាលា​នេះ​មាន ៤ កលស​ម្ព័​ន គឺ ជនជាតិ ចា​រាយ .​ទំពួន .​កា​វែ​ត និង ជនជាតិ​ចក់​។​

    ក្នុង​ឧកាស​នោះដែរ កុមារា កុមារី ជា​សិស្សានុសិស្ស និង​អាណាព្យាបាល នៅ​ស្រុក​វើ​ន​សៃ សំដែង​នូវ​ការរីករាយ ដោយ​លើកឡើងថា ស្រុក​គាត់​ជា​តំបន់​ពុំដែល​ស្គាល់​សាលារៀន​ទេ ទើបតែ​ពេលនេះ មាន​សាលារៀន ហើយ​សាលារៀន​ថ្ម ស្អាត​ទៀតផង​៕

​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​អនុវិទ្យាល័យ​កា​ចូ​ន​ស្រុក​វើ​ន​សៃ
​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​អនុវិទ្យាល័យ​កា​ចូ​ន​ស្រុក​វើ​ន​សៃ
​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​អនុវិទ្យាល័យ​កា​ចូ​ន​ស្រុក​វើ​ន​សៃ
​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​អនុវិទ្យាល័យ​កា​ចូ​ន​ស្រុក​វើ​ន​សៃ
​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​អនុវិទ្យាល័យ​កា​ចូ​ន​ស្រុក​វើ​ន​សៃ
​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​អនុវិទ្យាល័យ​កា​ចូ​ន​ស្រុក​វើ​ន​សៃ